Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! កូនក្រមុំ​ត្រូវបាន​ចាប់ខ្លួន​ ពីបទ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ ខណៈ​ទៅកាន់​ពិធីមង្គលការ​ខ្លួន​

spot_img

​​នេះ​ជា​ថ្ងៃមួយ​ត្រូវបាន​សន្ម​ត់​ថា​ដ៏​រីករាយ​បំផុត សម្រាប់​មួយជីវិត​របស់​នារី​គ្រប់ៗ​រូប ប៉ុន្តែ​វា​ជា​ថ្ងៃមួយ​បានប្រែក្លាយ​ជា​សុ​ប​ន្តិ​ដ៏​អាក្រក់ ចំពោះ​នារី​ជា​កូនក្រមុំ​ម្នាក់ នៅក្នុង​រដ្ឋ Arizona ដោយសារ​នាង​ត្រូវបាន​ចោទប្រកាន់​បើកបរ​បង្ក​ខូចខាត បន្ទាប់ពី​នាង​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅតាម​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​អាពាហ៍ពិពាហ៍​របស់​នាង ។​

​នាង Amber Young ដែល​ស្ថិត​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​វាល​ខ្នង ត្រូវបាន​ប៉ូលីស​ដាក់​ខ្នោះដៃ​ទៅក្រោយ និង​បញ្ចូល​ទៅក្នុង​រថយន្ត​ប៉ូលីស កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​ទីប្រជុំជន Marana ចម្ងាយ ៤៨ គីឡូម៉ែត្រ ភាគ​ខាងជើង​នៃ​ទីក្រុង Tucson ។​

​អ្នកនាំពាក្យ​ប៉ូលីស លោក Sgt. Chriswell Scott បាន​និយាយថា មនុស្សម្នា​ក់បាន​រងរ​បួស​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ១០ និង ៣០ នាទី ព្រឹក ស្ថិតនៅ​ផ្លូវ​ប្រសព្វ Orange Grove និង Thornydale ។​

​ប៉ូលីស​ពុំបាន​និយាយ​ពី​មូល​ហេតុដែល​កូនក្រមុំ​វ័យ ៣២ ឆ្នាំ រូបនេះ បើកបរ​ដោយ​ខ្លួនឯង ទៅកាន់​ពិធីមង្គលការ​របស់​នា​ង​នោះទេ ។​

​នៅលើ​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ពិធីមង្គលការ Young បាន​បាត់បង់​ម្ចាស់ការ​ក្នុងការ​បញ្ជា​រថយន្ត ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រថយន្ត ៣ គ្រឿង ។​

​មន្ត្រី​ដែល​បាន​ទៅដល់​កន្លែងកើតហេតុ បាន​រកឃើញថា Young ស្រវឹង ។ នាង​ត្រូវបាន​ចាប់ខ្លួន​បើកបរ​ទាំង​ស្ថានភាព​ស្រវឹង ៕​ ចន្ទី

spot_img
×