Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជួន សុវណ្ណ ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ សកម្មភាព​ប្រើ​អំពើហិង្សា ទៅ​លើ​អ្នកបើកបរ និង​យានយន្ដ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញ ​៖ នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​សាធារណជន ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​ច្បាប់ និង​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ដើម្បី​រួមចំណែក​ក្នុង​ការអនុ​វត្ត​​ច្បាប់ រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ លុបបំបាត់​បាតុភាព អសីលធម៌​សង្គម សូម​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​ការប្រើ​អំពើហិង្សា ទៅ​លើ​អ្នកបើកបរ និង​យានយន្ដ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ចូលរួម​ចាប់​ឃាត់ និង​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

​បើ​តាម​សេចក្ដីអំពាវនាវ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ លោក​ស្នងការដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​គោរព​ប្រតិបត្តិ អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ តាម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ច្បាប់​ស្ដីពី​ការប្រើប្រាស់​ផ្លូវថ្នល់ និង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ទទួលខុសត្រូវ​ចំពោះ​អំពើ​ខុសច្បាប់ ដែល​ខ្លួន​បាន​ប្រព្រឹត្ត ក្នុង​ពេល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​សាធារណៈ​។​

​លោក​ជួន សុវណ្ណ បានបញ្ជាក់​ថា សកម្មភាព​ទាំងអស់​នេះ បាន​ធ្វើឲ្យ​ប្រាស់ចាក​អំពី​ការអនុវត្ដ​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​ប្រាសចាក​ពី​សីលធម៌​សង្គម ទាំង​ជនបង្ក​គ្រោះថ្នាក់ និង​ជន​ដែល​ប្រើ​អំពើហិង្សា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មាន​ប្រពៃណី​ថ្លៃថ្នូរ ក្នុងការ​គោរព​ប្រតិបត្តិ​ច្បាប់ និង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​។​

​បើតាម​សេចក្តីអំពាវនាវ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៖ ដោយ​ពិនិត្យឃើញ​ថា​ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ករណី​ប្រើ​អំពើហិង្សា ការ​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ទៅលើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​២​ករណី ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ បង្ក​ឲ្យ​អ្នកបើក​រថយន្ដ​ចំនួ​ន​២​នាក់ បាន​ទទួល​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។​

​ក្នុងករណី​ប្រព្រឹត្ត​ល្មើស​ច្បាប់ ដោយ​ប្រើ​អំពើហិង្សា និង​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ អាច​ប្រឈម​ទៅ​នឹង​ការ​ទទួលទោស​តាម​មាត្រា​ច្បាប់ ដូចជា​៖ ជន​ណា​បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោ​រពប​កាតព្វកិច្ច ដែល​បទ​ប្បញ្ញត្តិ ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោល បណ្តាល​ឲ្យ​អ្នកដទៃ​រងរបួស អសមត្ថភាព ស្មើ នឹង​មិន​លើស​ពី​៨​ថ្ងៃ ការ​រត់​គេច​ពី​កន្លែង​កើតហេតុ​ក្នុង​គោលបំណង​គេចវេស​ពី​ការទទួលខុសត្រូវ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ដល់​១៥​លាន​រៀល ។ មាត្រា​៤១០ ៤១១ និង​៤១២ នៃ​ក្រម​ព្រហ្មទណ្ឌ បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​៥​ឆ្នាំ តាម​ស្ថាន​ទម្ងន់ទោស​ជាក់ស្តែង​។ មាត្រា​២១៧ និង​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ អំពើហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​លើ​អ្នកដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ តាម​ស្ថាន​ទម្ងន់ទោស​ជាក់ស្តែង​។ មាត្រា​១៩៩ បទ​ឃាតកម្ម នៃ​ក្រម​ព្រហ្មទណ្ឌ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ​មាន​ស្ថាន​ទម្ងន់ មិន​ប្រើ​អាវុធ ស្ថាន​ទម្ងន់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×