Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​កណ្តាល ៣ ថ្ងៃ បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុមចោរប្លន់​និង​អ្នកទទួលផល​ចោរកម្ម​

spot_img

​កណ្តាល ៖ រយៈពេល ៣ ថ្ងៃ នគរបាល​ព្រហ្មទណ្ឌ​ធ្ងន់ និង​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ទាក់ទិន​ករណី​វាយ​ប្លន់​យក​ម៉ូតូ និង​បន្ត​ពន្លាត​សមត្ថកិច្ច​បើក​ទីតាំង​ទទួលផល​ចោរកម្ម​ចំនួន ៥ កន្លែង នៅ​ខេត្ត​កំពង់ស្ពឺ និង​កំពង់ឆ្នាំង និង ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម​បាន ៦ នាក់​ថែមទៀត សរុប​ឃាត់ខ្លួន​បាន ១២ នាក់​។​

​កិច្ច​ប្រតិបត្តិការណ៍​នេះ​ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្ត​កណ្តាល​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង​នគរបាល​ខេត្តកណ្តាល​ទទួលបន្ទុក​នគរបាល​ព្រហ្មទណ្ឌ និង​មាន​កិច្ច​សហការ​ពី​ស្នងការដ្ឋាន​នគរបាល​កំពង់ស្ពឺ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ផង​ដែរ​។​

​សមត្ថកិច្ច​ខេត្ត​កណ្តាល​បានឲ្យដឹង​ថា​កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០១៨ នគរបាល​ស្រុក​កណ្តាលស្ទឹង​និង​ព្រហ្មទណ្ឌ​ខេត្ត​បង្ក្រាបបាន​។​

​ករណី ៖ លួច​មាន​ស្ថាន​ទម្ងន់​(​ធាក់​វាយ​ប្លន់​យក​ម៉ូតូ​) លើក​ទី​១.​កើតហេតុ​ថ្ងៃទី​១០​ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​និង​៣០ នាទី​នៅ​ចំណុច​ដី ​ភូមិ​ព្រែក​អង្គុ​ញ ឃុំ​សៀមរាប ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

​ជនរ​គ្រោះ​ឈ្មោះ​ឈៀង​ប៉េង​សៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កសិករ ឈ្មោះ​សឿន សម្ភស្ស ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​០២ ប្តី​និង​ប្រពន្ធ​រស់នៅ​ភូមិ​ធ្មៃ​ឃុំ​គោក​ត្រប់​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ សម្ភារៈ​បាត់បង់​​ម៉ូតូ​១​គ្រឿង​ ម៉ាក​C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​កណ្តាល ​1Y-5246​ លេខ​តួលេខ​ម៉ាស៉ីន NB 125 ME 5181061​។​

​លើក​ទី​២៖ កើតហេតុ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១​និង​១៥​នាទី​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែក​អង្គុ​ញ ឃុំ​សៀមរាប​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ជនរងគ្រោះ ឈ្មោះ​អ៊ុំ សោភា ភេទ​ប្រុស អាយុ ១៨ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហនុ​ម៉ាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។ សម្ភារៈ​បាត់បង់ ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​សូ​គី​ឡេត ពណ៌​ក្រហម​លាយ​ស​ស៊េរី​ឆ្នាំ ២០១៨ ​គ្មាន​ស្លាក​លេខ​(​មាន​សំបុត្រ​ពន្ធ​)​លេខ​តួ ​415216 លេខ​ម៉ាស៊ីន ​415350​។​

​លើក​ទី​៣៖ កើតហេតុ​ថ្ងៃទី​ ៥ ខែ​មីនា ឆ្នាំ​ ២០១៨ វេលា​ម៉ោង​២១​និង​៣០​នាទី នៅ​ចំណុច​លើក​ផ្លូវជាតិ​លេខ​២ ដី​ភូមិ​ស្រុក​ធំ​ឃុំ​ជើង​កើប​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល​។​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ង៉ែត ម៉ូ​លី​ណា ហៅ​លីន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ​សង្កាត់​ដើម​មៀន​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​មុខរបរ នៅផ្ទះ​។ សម្ភារៈ​បាត់បង់ ម៉ូតូ​០១​គ្រឿង ​ម៉ាក​ស៊ូ​ម័រ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GB-1570

​លើក​ទី ​៤ ៖​ កើតហេតុ​នៅ​ថ្ងៃទី​៨ ​ខែ​មីនា ​ឆ្នាំ​ ២០១៨​ វេលា​ម៉ោង ​២៣​ និង​ ១០ ​នាទី​ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២​ដី​ភូមិ​ស្រុក​ធំ ​ឃុំ​ជើង​កើប​ ស្រុក​កណ្ដាលស្ទឹង ​ខេត្ត​កណ្ដាល​ ។​

​ជនរងគ្រោះ ​១ ​នាក់ ឈ្មោះ​វ៉ន សា​រ៉ា ភេទ​ប្រុស​អាយុ ៣២ ឆ្នាំ​រស់នៅ​ភូមិ​ទ្រា​៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ​ក្រុងភ្នំពេញ​មុខរបរ ជាងផ្សារដែក​សម្ភា​រះ​បាត់បង់ ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១២៤​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦​ពាក់​ស្លាក់​លេខ​ឧត្តមានជ័យ 1C-6117 លេខ​តួលេខ​ម៉ាស៊ីន​ND១២៥ ME៩៦៦៥៩៣​។ ជនសង្ស័យ​៦​នាក់ ទី​១-​ឈ្មោះ​នឹម គីម​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ក្ដី​ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល មុខរប​រពុំ​ពិតប្រាកដ (​ឃាត់ខ្លួន​) ទី​២-​ឈ្មោះ​អ៊ិត ច័ន្ទ​មន្នី ភេទ ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រស់​ឃុំ​ទ្រា​ស្រុក​កណ្ដាល ស្ទឹង​ខេត្តកណ្ដាល មុខរប​រពុំ​ពិតប្រាកដ (​ឃាត់ខ្លួន​) ទី​៣-​ឈ្មោះ​សៀក លី​ថុង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរប​រពុំ​ពិតប្រាកដ (​ឃាត់ខ្លួន​) ទី​៤-​ឈ្នោះ​ម៉ូត ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរប​រពុំ​ពិតប្រាកដ​(​ឃាត់ខ្លួន​) ទី​៥-​ឈ្មោះ​ជា សំណាង ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរប​រពុំ​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

​អ្នក​ទាំង​៣ រស់នៅ​ភូមិ ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌ ក្រុង ភ្នំពេញ និង​ទី​៦-​ឈ្មោះ លិត ស៊ីផា ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លា​ន់ សង្កាត់ គង​ន​យ ខណ្ឌដង្កោ ក្រុង ភ្នំពេញ មុខរបរ ពុំ​ពិតប្រាកដ​(​ឃាត់ខ្លួន​)​។​

​វត្ថុតាង​ចាប់យក​៖​ស្លាក​លេខ​ម៉ូតូ ៣ ( ភ្នំពេញ 1GS-2799) (​ភ្នំពេញ 1GI-2551)(​ឧ​.​មានជ័យ 1C-6117) ទូរស័ព្ទដៃ​ម៉ាក iPhone5 ចំនួន​២​គ្រឿង​ពណ៌​ទឹកប្រាក់ ម៉ូតូ​ចំនួន ៤​គ្រឿង ១.​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លាក​លេខ​កណ្ដាល 1Y-5246 លេខ​តួលេខ​ម៉ាស៊ីន ND១២៥ME៥១៨១០ ៦១ ២.​ម៉ូតូ​ម៉ាក​ស៊ុយ​សា​គី​ឡេត ពណ៌​ស លាយ​ក្រហម​គ្មាន​ស្លាក​លេខ លេខ​តួ​៤១៥២១៦ លេខ​ម៉ាស៊ីន​៤១៥៣៥០ ៣.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦​ពាក់​ស្លាក​លេខ​ឧត្តមានជ័យ 1C-6117 លេខ​តួលេខ​ម៉ាស៊ីន​ND១២៥ME៩៦៦៥៩៣៨ ៤.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊េរ​ឆ្នាំ​២០១៦ ឡើង​តែម​ឆ្នាំ​២០១៨ លេខ​តួលេខ​ម៉ាស៊ីន​ND១២៥ME៩៦៣៦២៤៧​។​

​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​កម្លាំង​ជំនាញ​និង​ប៉ុស្ដិ៍​បាន​ចេញ​ល្បាត​នៅ​តាម​គោលដៅ​ងាយ​រងគ្រោះ​នៅ​វេលា​ម៉ោ​១៩និង៣០​នាទី ​ទទួល​ព័ត៌មាន​ពី​ខាង​ឃុំ​ក្រាំង​ឆ្នង់​ ស្រុក​បាទី​ថា ​មាន​ករណី ធាក់​ផ្ដួល​និង​វាយ​យក​ម៉ូតូ​នៅ​ចំណុច​ពី​ខាងត្បូង​ស្ពាន​កំពង់​កោ​ដី​ខាង​ស្រុក​បាទី​ខេត្ត​តាកែវ​ហើយ​ទំនាក់ទំនង​គ្នា​រវាង​ស្រុក​បាទី​និង​ស្រុក​កណ្ដាលស្ទឹង​បានល្អ​កម្លាំង ខាង​ស្រុក​កណ្ដាលស្ទឹង​បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​ដែល​ជា​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់​និង​ម៉ូតូ​០២​គ្រឿង យក​មក​សាកសួរ​នៅ​អធិការដ្ឋាន ក្នុងនេះ ជា​មុខសញ្ញា​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​និង​វាយយក​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ចំណុច​ខាងលើ​កន្លងមក​និង​កន្លែង​ផ្សេងៗ​ទៀត ករណី​នេះ​យោង​ទៅតាម​ចម្លើយ​របស់​ជ​ន​សង្ស័យ​កម្លាំង​ជំនាញ​បាន​បន្ត​ធ្វើ​ការស្រាវជ្រាវ​ ​តាម​ចាប់​បក្ខពួក បាន​ម្នាក់​ទៀត​និង​បាន​ធ្វើ​ការដកហូត ចាប់យក ម៉ូតូ​បាន​ចំនួន​២​គ្រឿង​ទៀត យក​មក​អធិការដ្ឋាន​ស្រុក​កណ្ដាលស្ទឹង​។​

​យើង​ក៏​បន្ត​តាម​នីតិវិធី​ពន្លាត​ដែន​សមត្ថកិច្ច​ស្រាវជ្រាវ​រុករក​បក្ខពួក​និង​សម្បុក​លាក់​ទុក​ម៉ូតូ (​ឡ​ទិញ​របស់​ចោរ​) ថ្ងៃទី ១៣ មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​នឹង​៥៨​នាទី តាម​បញ្ជា​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី អប​សាលាដំបូង ខេត្ត​កណ្ដាល បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​កណ្ដាល សហការ​ជាមួយ សមត្ថកិច្ច នគរបាល​ខេត្ដ​កំពង់ស្ពឺ ចុះ​ឆែកឆេរ​ទីតាំង ទទួលផល​ចោរកម្ម និង​កែច្នៃ​ម៉ូតូ​ចំនួន ៥​គោលដៅ​១. ទីតាំង​ផ្ទះ​ឈ្មោះ ហេង ភក្តី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ (​ពីរ​ផ្ទះ​) ។​

​វត្ថុតាង​ចាប់​យ​រួមមាន​៖​ម៉ូតូ​ម៉ាក​ហុងដា C125 សេរី​ឆ្នាំ ២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1DD-8736 អត់​ក្បាំង អត់​កុង​ទ័រ អត់​កញ្ចក់ ស្លាក​លេខ​ម៉ូតូ​ចំនួន ៤៣​បន្ទះ រៀន​កណ្ដាល​ចំនួន​១១ កញ្ចក់​ម៉ូតូ​មើល​ក្រោយ​ចំនួន​៧​គូរ សោ​ម៉ូតូ​ចំនួន ៧០ កន្ត្រក់​ម៉ូតូ​ចំនួន​២ ចង្កៀង​ឡាន​២ ស្រោម​ចង្កៀង​មើល​ក្រោយ​១ មួក​ការពារ​១ ស្លាក​លេខ​ឡាន​១ ដង្កាប់ ដែកឆាប ទួរណឺវិស ម៉ា​លេត កូនសោ ដែក​គាស់ កន្ត្រៃ កន្ត្រក​មុខ​ម៉ូតូ ទូរស័ព្ទ​ណូគារ N ចុច​ពិល​១ កាបូបដៃ​ពណ៌​ខ្មៅ​១​។​ ២. ទីតាំង​ផ្ទះ ឌី បណ្ដូល (​ម្តាយ​របស់​ឈ្មោះ ហេង ភក្តី​), ស្លាក​លេខ​ម៉ូតូ ចំនួន ១៦ ស្លាក (​ខ​.​ម​) ១ ទួរឡឺ​វីស ម៉ា​ឡេត កូនសោ ដែកឆាប កន្ត្រៃ និង​សម្ភារៈ​ផ្សេងៗ​ទៀត ស្លាក​លេខ​មួយ​ចំនួន​ទៀត ត្រូវបាន​ឈ្មោះ ហេង ភក្តី បោះចោល​ទៅ​ក្នុង​ទឹក​ស្រះ ដែល​មាន​ជម្រៅ មិន​អាច​រាវ​រកឃើញ ថ្ងៃក្រោយ​សមត្ថកិច្ច​នឹង​ឆែកឆេរ​បន្តទៀត​។​ ៣. ទីតាំង ផ្ទះ​របស់​ឈ្មោះ ហ៊ុន គន្ធា នឹង​ការចូលរួម​ពី​ឪពុកក្មេក​ឈ្មោះ យិន ហ៊ីម ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ បូរី​កម្មករ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​វត្ថុតាង​ចាប់យក រួមមាន​៖ ស្លាក​លេខ​ឡាន ២ បន្ទះ លេខ ភ្នំពេញ 2F-9660 កាតគ្រី​ម៉ូតូ ចំនួន​៧ សន្លឹក អត្តសញ្ញាណប័ណ្ណ ជនជាតិខ្មែរ ចំនួន​៤​សន្លឹក​។​

​ដំណើ​ការឆែកឆេរ​ផ្ទះ​ខាងលើ​នេះ​អវត្តមាន​មេភូមិ នឹង​មេឃុំ (​បាន​អញ្ជើញ​ហើយ​តែ​មិនបាន​ចូលរួម​ដែរ តែ​អ​វត្ដ​មាន​)​មាន​ទីលំនៅ​ភូមិ បូរី​កម្មករ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ទីតាំង​ខាងលើនេះ ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ស្ពឺ​ធ្វើការ​គ្រប់គ្រង​បន្ត​។​ ៤. ទីតាំង ផ្ទះ​ឈ្មោះ ពេជ្រ កង ភេទ​ស្រី វត្ថុតាង​ចាប់យក រួមមាន ៖ ស្លាក​លេខ​ម៉ូតូ​ចំនួន​១​សន្លឹក (​ភ្នំពេញ 1AD-4382) កន្ត្រក​ម៉ូតូ​ចំនួន​២ កញ្ចក់​ម៉ូតូ (A R M) ពណ៌​ខ្មៅ​ចំនួន ១ អាវ​ម៉ាក (A R M) ពណ៌​ខ្មៅ​ចំនួន ១​មួកសុវត្ថិភាព ចំនួន ២ (​ពណ៌​ស​ចំនួន​១ ពណ៌​ខ្មៅ​ចំនួន​១) រណា​អា​ដែក​ចំនួន ១ សន្ទះ​គម្រប​សាំង​ម៉ូតូ​ម៉ាក ស៊ូ​មើ​អ៊ិច ចំនួន​១ ក្រៅពី​នោះ​សមត្ថកិច្ច​មិន​បាន​ដកហូត​អ្វី​ទេ ។​ ៥. ទីតាំង​ផ្ទះ​ជួល ឈ្មោះ ហេង រតនា អាយុ ៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិឲ្យ​សមត្ថកិច្ច​កាត់សោរ​ទីតាំង​ផ្ទះ​លក់​ម៉ូតូ​នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ (​ទីតាំង​ជួល​មិន​ស្គាល់​ឈ្មោះ​ម្ចាស់ផ្ទះ​)​។ នាង​ខ្ញុំ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការបើក​ទីតាំង​នេះ គ្មាន​ការបង្ខិតបង្ខំ​ពី​សមត្ថកិច្ច គឺ​ស្ម័គ្រចិត្ត ។​ ​ចុះ​ឆែកឆេរ​ផ្ទះជួល​ឈ្មោះ ហ៊ុន គន្ធា ។ ទីតាំង​នេះ​មាន​ម៉ូតូ ៤៥ គ្រឿង គ្រឿង មាន​ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​ចំនួន ៣៧​គ្រឿង ។​ ​

វត្ថុតាង​ចាប់យក រួមមាន​៖ ម៉ូតូ​ចំនួន ៨ គ្រឿង​ទីតាំង​នេះ​ប្រគល់ឲ្យ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​គ្រប់គ្រង​) ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×