Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អង្គ វង្ស​វ​ឌ្ឍ​នា ប្តឹង​លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​ប្រមាថ​ព្រះមហាក្សត្រ​

spot_img

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម លោក អង្គ វង្ស​វ​ឌ្ឍ​នា ស្នើ​ឲ្យ​ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តារ អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សំណើរ​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ លោក លឺ ឡាយស្រេង មាន​បោះត្រា និង​ចុះហត្ថលេខា លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ៌​ម ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ បាន​ជំរាបជូន​ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ក្នុងពេល​ថ្មីៗ​នេះ តាមរយៈ​ការសន្ទនា​មួយ រវាង លោក លឺ ឡាយស្រេង និង​លោកស្រី គី លំអង ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឃើញថា លោក លឺ ឡាយស្រេង បាន​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ដែលជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តារ អង្គ​ព្រះមហាក្សត្រ​នៃ​យើង​។​

​បណ្តឹង លោក អង្គ វង្ស​វ​ឌ្ឍ​នា បាន​លើកយក​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៧ កថា​ខ័​ណ្ឌ​៣ ចែងថា « អង្គ​ព្រះមហាក្សត្រ មិនអាច​នរណាម្នាក់​រំលោភ​បានឡើយ » ហេតុនេះ តាមរយៈ​ពាក្យសម្តី របស់ លោក លឺ ឡាយស្រេង បានបង្ហាញ​ពី​ការរំលោភ​បញ្ញត្តិ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង និង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ហើយក៏​ជា​ទង្វើ ដែល​ពុំ​អាច​ទទួលយកបាន សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តែងតែ​គោរព​ប្រតិបត្តិ​អង្គ​ព្រះមហាក្សត្រ នៃ​យើង​។​

​បណ្តឹង លោក អង្គ វង្ស​វ​ឌ្ឍ​នា តាងនាម​ឲ្យ​ក្រសួង​យុ​ត្តិ​ធ៌​ម បានស្នើ​ដល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​សាលា​រាជធានី​ភ្នំពេញ ពិនិត្យ​ដោយ​យកចិត្តទុកដាក់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជាបន្ទាន់ និង​តឹងរ៉ឹង​បំផុត​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន ចំពោះ​ករណី​ប្រមាថ យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តារ​អង្គ​ព្រះមហាក្សត្រ​នៃ​យើង​៕ ដោយ​៖ សត្យា​


spot_img
×