Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ បណ្តេញ​រដ្ឋមន្ត្រីការបរទេស Rex Tillerson ចេញពី​តំណែង និង​ដាក់​ប្រធាន CIA ជំនួស​វិញ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​បណ្តេញ​រដ្ឋមន្ត្រីការបរទេស​ Rex Tillerson ចេញពី​តំណែង នឹង​បាន​ដាក់ លោក Mike Pompeo ដែល​បច្ចុប្បន្ន​ជា​ប្រធាន​​ភ្នាក់ងារ​ស៊ើបអង្កេត CIA ឲ្យ​កាន់​តំណែង​ជំនួស​វិញ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន Channel News Asia​។​

​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ម្នាក់​បាន​និយាយថា លោក ត្រាំ ចង់​រៀបចំ​ក្រុម​របស់​គាត់​ឡើង​វិញ​ ដើម្បី​​ផ្តើម​ការចរចា​ជាមួយនឹង​កូរ៉េខាងជើង​។ កាលពី​សប្តាហ៍​មុន​លោក ត្រាំ បាន​ប្រកាស​ថា​គាត់​យល់​ព្រម​ជួបចរចារ​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ចុងខែ​ឧសភា​ខាងមុខនេះ​។​

​លោក ត្រាំ ក៏​បាន​អរគុណ​ដល់ លោក Rex Tillerson ផងដែរ​សម្រាប់​ការបំពេញ​កិច្ចការងារ​​របស់គាត់​។​

​សូមបញ្ជាក់​ថា មុនពេល​មាន​ការបណ្តេញ​ប្រមុខ​ការទូត​អា​មេ​រិច​ចេញពី​តំណែង លោក​ត្រាំ ​បាន​និយាយ​ដោយ​បើក​ចំហរ​ថា លោក និង​លោក Rex Tillerson មាន​ភាព​មិន​ចុះសំរុង​នឹង​គ្នា​លើ​បញ្ហា​មួយចំនួន ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​ប្រទេ​សអ៊ែ​រ៉ង​៕ សុភ័ក្ត្រ​

spot_img
×