Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ជប៉ុន ស្នើឲ្យ​កូរ៉េខាងជើង​អនុវត្ត​អ្វីដែល​គេ​និយាយ ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​

spot_img

​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន ហ្សូ​អា​ប៊េ (Shinzo Abe) នៅ​ថ្ងៃ​អង្ការ​ម្សិលមិញ​នេះ បាន​បញ្ជាក់​ពី​ភាព​​ចាំបាច់​សម្រាប់​ប្រទេស​កូរ៉េខាងជើង ក្នុងការ​មាន​សកម្មភាព​ឲ្យ​ច្បាស់លាស់​មួយ​សំរាប់​លុបចោល​អាវុធ​នុយក្លេអ៊ែ​រ ខណៈ​ដែល​សហរដ្ឋ​អា​មេ​រិច​កំពុង​រៀបចំ​ខ្លួន​ធ្វើ​កិច្ចប្រជុំ​កំពូល​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​លោក ក៏​បាន​សំដែង​ក្តីសង្ឃឹម​ដែរ​ថា បញ្ហា​ដែល​កូរ៉េ​ខាងជើង​បាន​ចាប់​ពង្រាត់​ប្រជាជន​ជប៉ុន អាច​នឹង​ត្រូវ​ដោះស្រាយ​បាន​នៅក្នុង​កិច្ចចរចារ​។​

​លោក​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹង​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងត្បូង ដែល​បាន​ធ្វើដំណើរ​មក​កាន់​ទីក្រុង​តូ​ក្យូ ដើម្បី​ប្រាប់​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ជាមួយនឹង​មេដឹកនាំ​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។​

​លោក Shinzo Abe ថ្លែង​ដូច្នេះ​ថា “​វា​គឺជា​ជំហរ​មូលដ្ឋាន ដែល​បញ្ហា​នុយក្លេអ៊ែរ និង​មី​ស៊ី​ល ព្រមទាំង​ការចាប់​ចំ​រិត​ខ្លួន​ប្រជាជន​ជប៉ុន​គួរតែ​ត្រូវបាន​ដោះស្រាយ​។ វា​ពិតជា​មាន​សារៈសំខាន់​​ខ្លាំងណាស់ ​ក្នុង​ការអនុវត្ត​នូវ​អ្វី​ដែល​បាន​និយាយ ហើយ​កូរ៉េខាងជើង​ត្រូវមាន​វិធានការ​ច្បាស់លាស់​”​។​

​លោក​ក៏​បាន​ចាត់ទុកថា​ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​គឺជា​រឿង​ពិត​​ប្រាកដ​។​

​លោក​ថ្លែងថា “​ខ្ញុំ​មិន​ជឿ​ទេ​ថា កូរ៉េ​ខាងជើង​នឹង​ប្រើ​ឱកាស​នេះ​ដើម្បី​ពន្យា​ពេល​វេលា ពី​ព្រោះ​ឥឡូវនេះ កូរ៉េខាងជើង​កំពុង​ជួប​ការចរចារ​ដ៏​សំខាន់ ដូចជា កិច្ចប្រជុំ​កំពូល​ជាមួយ​អា​មេ​រិច ក្រោយពេល​ធ្វើ​កិច្ចប្រជុំ​ជាមួយនឹង​កូរ៉េខាងត្បូង​”​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាល​ពី​អាទិត្យ​មុន​បាន​ទទួលយក​ការសុំ​ចរចារបស់​មេដឹកនាំ​កូរ៉េខាងជើង ហើយ​មេដឹកនាំ​ទាំង​ពីរ​ត្រូវ​គេ​រំពឹងថា នឹង​ជួប​ចរចា​ដោយផ្ទាល់​នៅ​ចុងខែ​ ឧសភា ​ខាងមុខ៕

spot_img
×