ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ខែមីនានេះ ក្រុមហ៊ុន SCG ជាក្រុមហ៊ុនឈានមុខគេប្រចាំនៅតំបន់អាស៊ានបានចាប់ផ្តើមដាក់ចេញនូវផលិតផលស៊ីម៉ងត៍ប្រកបដោយភាពច្នៃប្រឌិតដ៏ថ្មីស្រឡាងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។
“K Cement Super Plastering” គឺជាស៊ីម៉ងត៍ដំបូងគេបង្អស់ដែលទម្ងន់ត្រឹមតែ ៤០ គីឡូក្រាមប៉ុណ្ណោះ។ ជាមួយនឹងកម្រិតដង់ស៊ីតេខ្ពស់ជាងស៊ីម៉ងត៍ធម្មតា ស៊ីម៉ងត៍បែបថ្មីនិងទំនើបនេះនឹងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្នុងការសន្សំសំចៃលើការចំណាយ និងធ្វើអោយដំណើរការកាន់តែល្អប្រសើរជាងមុន។
ប្រទេសកម្ពុជាគឺជាតារាកំពុងរះនៅក្នុងទ្វីបអាស៊ីដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧ ភាគរយក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកហើយ ដោយមានការគាំទ្រពីវិស័យសំណង់និងអចលនទ្រព្យ។ ជាមួយនឹងបទពិសោធន៍ដ៏វិសេសវិសាល ពោរពេញដោយមហិច្ឆតា និងជំនាញខ្ពស់ ក្រុមហ៊ុន SCG តែងតែផ្តោតលើការស្វែងរកការច្នៃប្រឌិតថ្មីៗ ជាមួយនិងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ដែលជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
សម្រាប់ការដាក់បង្ហាញនូវផលិតផល K Cenment Super Plastering នៅក្នុងទីផ្សារកម្ពុជាគឺជាប្រភេទផលិតផលច្នៃប្រឌិតដ៏ថ្មីមួយនៅក្នុងទីផ្សារដែលផ្តល់ជូនអ្នកនូវអត្ថប្រយោជន៍និងការសន្សំប្រាក់កាន់តែច្រើន និងមានលក្ខណៈពិសេសៗជាច្រើនដូជា សម្រាប់ស៊ីម៉ងត៍ Super K Cement Plastering ចំនួន ១ តោនអាចបូកចំណេញ ២៥ ភាគរយច្រើនជាងស៊ីម៉ងត៍បូកធម្មតា ដោយមិនមានស្នាមប្រឡាក់ មានភាពងាយស្រួលបូក មានស្រទាប់ល្អរលោង បាវវេចខ្ចប់ត្រឹមទម្ងន់ ៤០ គីឡូ ស៊ីម៉ងត៍សម្រាប់បូកលាយជាមួយឥដ្ឋ និងជញ្ជាំង ទាំងសម្រាប់ជញ្ជាំងឥដ្ឋរឹងនិងឥដ្ឋប្រហោង មានការវេចខ្ចប់ជាមួយបាវប្លាស្ទិកដែលធន់នឹងការសឹករេចរឹល និងការការពារសំណើមជាអតិបរមាដែលអាចរក្សាគុណភាពស៊ីម៉ងត៍បានល្អ។
លោក Somwang Manpimonchai នាយកក្រុមហ៊ុន SCG ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖”ក្រុមហ៊ុន SCG នៅតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសម្ភារៈអាគារថ្មីៗ។ សព្វថ្ងៃនេះយើងកំពុងផ្តល់ជូននូវផលិតផលថ្មីដើម្បីផ្តល់នូវផលិតផលល្អ ៗ ដល់អតិថិជនរបស់យើង។ “ស៊ីម៉ងត៍ K Cement Super Plastering ” គឺស៊ីម៉ងត៍ទំនើបដំបូងគេបង្អស់សម្រាប់ប្រទេសកម្ពុជា ដោយសារវាមានដង់ស៊ីតេខ្ពស់ជាងស៊ីម៉ងត៍ធម្មតាដែលមានន័យថាប្រភេទស៊ីម៉ងត៍នេះគឺធ្វើឡើងដើម្បីជំនួសឱ្យការប្រើរូបមន្ត ៥០ គីឡូក្រាម ដូច្នេះអ្នកប្រើអាចធ្វើការបូកឬការងារសំណង់ផ្សេងៗដូចគ្នាបានជាមួយប្រភេទវេចខ្ចប់ថ្មីគឺត្រឹមតែ ៤០ គីឡូក្រាមប៉ុណ្ណោះ”។
ផលិតផលស៊ីម៉ងត៍ទំនើបនេះអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ និងម្ចាស់ផ្ទះទទួលបានគុណភាពល្អដូចគ្នានិងមានក្នុងតម្លៃធូរថ្លៃ ហើយជាមួយគ្នានេះដែរ សម្រាប់ការវេចខ្ចប់ថ្មីនេះគឺវាកាន់តែស្រាលដូច្នេះក៏មានន័យថាការងារក៏កាន់តែធូរស្រាលជាងមុនសម្រាប់អ្នកម៉ៅការសំណង់ និងមានការសន្សំសំចៃសម្រាប់ម្ចាស់ផ្ទះផងដែរ។
លោក Somwang បានមានប្រសាសន៍បន្តទៀតថា៖”សម្រាប់ផលិតផលនេះយើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងទទួលបានការផ្តល់យោបល់ល្អៗពីអ្នកលក់និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលយើងបានប្រកាសផលិតផលនេះកាលពីដើមឆ្នាំនេះ។ មិនត្រឹមតែយើងបានចាប់ផ្តើមផលិតផលនេះទេប៉ុន្តែយើងក៏មានរបកគំហើញថ្មីៗជាច្រើនទៀតដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះរួមទាំងប្រភេទផលិតផលស៊ីម៉ងត៍ និងប្រភេទផលិតផលដំឡើងលើដំបូលអគារផងដែរ។ ផលិតផលនិងសេវាកម្មទាំងនេះត្រូវបានបង្កើតឡើងតាមតម្រូវការរបស់អតិថិជនដែលផ្តោតលើការបង្កើនស្តង់ដារសំណង់នៅកម្ពុជា”។
ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុន SCG យល់ថាការអភិវឌ្ឍន៍ធនធានមនុស្សគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃការអភិវឌ្ឍប្រទេស។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសកម្មភាពផ្សេងៗនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) ទាក់ទងនឹងការអភិវឌ្ឍន៍មនុស្សដូចជា “កម្មវិធីសិក្សារបស់អ្នកម៉ៅការសំណង់” ក្នុងគោលបំណងចែករំលែកចំណេះដឹងនិងជំនាញផ្នែកសាងសង់រវាងអ្នកម៉ៅការដោយផ្តល់ជូននូវការហ្វឹកហាត់យ៉ាងហ្មត់ចត់ដោយមិនចាំបាច់បង់ថ្លៃសាលា។
កម្មវិធីនេះគឺជាកិច្ចសហការរវាងវិទ្យាស្ថាននិងវិទ្យាស្ថានវិជ្ជាជីវៈឈានមុខគេដូចជាវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានិងវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃ (CTSDI) ។ ក្រុមហ៊ុន SCGយល់ច្បាស់អំពីសារសំខាន់នៃការអភិវឌ្ឍន៍ធនធានមនុស្សនិងអនាគតរបស់ពួកគេដែលជំរុញឱ្យក្រុមហ៊ុនSCGផ្តួចផ្តើមនិងដឹកនាំសកម្មភាពសហគមន៍ដែលមានអត្ថប្រយោជន៍ជាច្រើនទៀតនៅជុំវិញតំបន់ផលិតកម្មលំដាប់ពិភពលោក៕ ដោយ ៖ កូឡាប