Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គាំទ្រ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ ចំពោះ​ក្រុម​ជន ដែល​ប្រើ​អំពើហិង្សា​ដ៏​សាហាវ​លើ​សាស្ត្រាចារ្យ​ម្នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​

spot_img

​ភ្នំពេញ​ ៖ លោក​សួន រិនឌី តំណាង​លោក​ម៉ប សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា លោក​គាំទ្រ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​បង្ក​អំពើហិង្សា​លើ​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរ​មួយ​កាលពី​ថ្ងៃ​ទី​១១​ខែ​មីនា នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ​។​

​លោក​សួន រិនឌី សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​បែបនេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៦ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​មីនា​ឆ្នាំ​២០១៨​នៅ​សាលា​រាជធានី​ភ្នំពេញ។​

​រូបភាព​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ការវាយប្រហារ​យ៉ាង​ឃោរឃៅ​លើ​ដងផ្លូវ​សាធារណៈ ដែល​បង្កឡើង​ដោយ​ក្រុម​មនុស្ស​មួយចំនួន​គួរ​ឲ្យ​ព្រឺខ្លាច​។ លោក សួន រិនឌី លើកឡើងថា បើ​ជន​នោះ​មាន​កំហុស គួរ​ទុកឲ្យ​ច្បាប់ តុលាការ​ជា​អ្នកសម្រេច មិនមែន​ធ្វើ​ការកាត់ទោស​លើ​ផ្លូវ​សាធារណៈ​នោះ​ទេ​។ រូបភាព​ហិង្សា​បែប​នេះ​ធ្វើឲ្យ​មាន​ការកត់សម្គាល់​ពីគុណ​ធម៌ សីលធម៌​ក្នុង​សង្គម​មាន​ការធ្លាក់​ចុះ ក្រោយពី​មាន​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​សកម្មភាព វាយប្រហារ​ទៅលើ​ជនរងគ្រោះ និង​វាយ​កម្ទេច​រថយន្ត​ដោយ​ប្រើ​ដុំថ្ម ដុំឥដ្ឋ និង​បណ្តាលឲ្យ​ជនរងគ្រោះ ស្ទើរតែ​បាន​បង់ជីវិត​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​ខណ្ឌដូនពេញ ដែល​មាន​លោក​សុខ ពេញវុ​ធ ជា​ចៅហ្វាយខណ្ឌ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​ចាប់​ជនដៃដល់ ដែល​ជា​អតីត​កងកម្លាំង​សណ្តាប់ធ្នាប់​ប្រចាំ​ខណ្ឌដូនពេញ យក​មក​ផ្តន្ទាទោស​តាមច្បាប់​។ អតីត​កងកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ដូនពេញ រូបនោះ ឈ្មោះ ⁣ ភា​ជ គីម​ហាក់​។ យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខណ្ឌដូនពេញ ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៣⁣ មីនា​⁣ ឆ្នាំ​២០១៨ បានបញ្ជាក់​ថា រដ្ឋបាល​ខណ្ឌដូនពេញ សូប​ជម្រាប​ជូនដំណឹង​ដល់ សាធារណជន បណ្តាញ​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម ឲ្យបាន​ជ្រាបថា ករណី​បុគ្គល​ឈ្មោះ ភា​ជ គីម​ហាក់ អតីត​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ដែល​បាន​ប្រើ​អំពើហិង្សា ទៅលើ​លោក ស៊ុយ សារ៉េត ក្នុង​ព្រឹត្តការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១៨ កន្លងទៅ​។​ករណី​បុគ្គល ដែល​ប្រព្រឹត្ត​អំពើហិង្សា​ខាង​លើ គឺជា​រឿង​ទទួលខុសត្រូវ​ផ្ទាល់​របស់​បុគ្គល់​នោះ​តែម្តង​។ រដ្ឋបាល​ខណ្ឌ មិន​គាំទ្រ​ឲ្យមាន​ការប្រព្រឹត្ត​អំពើ​ហិង្សា ដូច​ករណី​ខាងលើ​ឡើយ ហើយ​សូម​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​ចាប់​ជនដៃដល់ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ជា​ធរមាន​។​

​សូមបញ្ជាក់​ថា លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែល​ត្រូវ​មហាជន​ព្រួត​វាយ​ស្ទើរ​ស្លាប់​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បើក​រត់ ។ រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា​នេះ​តាមរយៈ​មេធាវី ឈី សម្បត្តិ ដែល​ជា​មេធាវី​ការពារ​ឲ្យ​លោក​បណ្ឌិត​ស៊ុយ សារ៉េត បាន​ដាក់ពាក្យ​ប្តឹង​ចូលដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ ស្នើ​សមត្ថកិច្ច​ស្វែងរក​ជនដៃដល់​វាយប្រហា​រលើ​គាត់ ដោយ​ទារ​សំណង​១២០០​លាន​រៀល​ដោយ​ប្តឹង​ជន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​៕​ ដោយ ​៖​ កូឡាប​

spot_img
×