Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ​ថ្ងៃនេះ​មានឱកាស​ល្អ​ច្រើន​ក្នុង​ការងារ អាច​ចុះកិច្ចសន្យា​ជាមួយនឹង​អតិថិជន​ថ្មី​។ លុយកាក់​មិនត្រូវ​វិនិយោគ​ប្រាក់​ដើម្បី​បញ្ចៀស​ហានិភ័យ​ធំ​។ មនោសញ្ចេតនា​និយាយ​ត្រង់​និយាយ​ពិត​គឺ​ល្អ ប៉ុន្តែ​ក៏ត្រូវ​អាស្រ័យ​ទៅតាម​ស្ថានភាព​ជួនកាល​សម្តី​ត្រង់​ពេក​របស់​អ្នក​បែរជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ដៃ​គូ​។ សុខភាព ល្អប្រសើរ​។ ទិស​ល្អ គឺ​ទិស​នាំ​លាភ ប្រយ័ត្ន​ទិសខាងកើត ។ ពណ៌​ល្អ ស​។ អ្នក​ជួយ​យកអាសា ឆ្នាំរោង​វក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ត្រដែត ។ ការងារ​អ្នក​ឆ្នាំឆ្លូវ​ថ្ងៃនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន ទោះបី​នៅមាន​ការលំបាក​ខ្លះៗ តែដោយសារ​សមត្ថភាព និង​ឆ​ន្ទះ​របស់ខ្លួន​នៅតែ​ដោះស្រាយ​គ្រប់យ៉ាង​បាន​ដោយ​ជោគជ័យ​។ លុយកាក់​រាល់​ផែនការ​ហិរញ្ញវត្ថុ​សុទ្ធតែ​អំណោយផល​ល្អ​បំផុត​។ មនោសញ្ចេតនា​ត្រូវ​ខំ​រក្សា​ភាព​សិ្ន​ទ​ស្នាល​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ ចង់​ឲ្យ​មនោសញ្ចេតនា​រីកចម្រើន​ចាំបាច់​ត្រូវមាន​ពេលវេលា​គ្រប់គ្រាន់​។ សុខភាព ដំណេក​ស្កប់ស្កល់​នឹង​ជួយ​អ្នក​ស្តារ​ថាមពល​មកវិញ​បានល្អ​។ ទិស​ល្អ គឺ​ទិស​ខាងជើង ប្រយ័ត្ន​ទិស​ខាងត្បូង ។ ពណ៌​ល្អ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖​រាសី​ស្រុតចុះ ។ ការងារ​លំបាក​នឹង​បាន​ដូច​ចិត្ត ងាយ​មាន​ទស្សនៈ​ផ្ទុយគ្នា​កើតឡើង ត្រូវ​រក្សា​ភាពនឹងនរ សម្របសម្រួល​ដោះស្រាយ​។ លុយកាក់ មិនត្រូវ​ចំណាយ​ហួស​ពី​លទ្ធភាព​ព្រោះ​នឹងធ្វើ​ឲ្យ​អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយ​ការលំបាក​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត តែ​ពុំ​មានឱកាស​ឈានដល់​ទំនាក់ទំនង​មនោសញ្ចេតនា​។ សុខភាព​ធម្មតា គួរ​បង្កើន​បរិភោគ​អាហារ​សម្បូរ​វីតាមីន​C​។ ទិស​ល្អ គឺ​ទិសនិរតី ប្រយ័ត្ន​ទិសអាគ្នេយ៍​។ ពណ៌​ល្អ​គឺ​ពណ៌​ខៀវ​។ អ្នក​ជួយ​យកអាសា ឆ្នាំកុរ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ​ងាយ​ជួប​អន្ទាក់​គូសត្រូវ ដូច្នេះ​ធ្វើការ​អ្វី​ក៏ត្រូវ​ប្រយ័ត្នប្រយែង ត្រូវ​ស្វែងយល់​យោបល់​សមូហភាព​ដើម្បី​មានការ​សម្រេចចិត្ត​ត្រឹមត្រូវ​បំផុត​។ លុយកាក់ ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ល្បែងស៊ីសង ព្រោះ​អាច​ប្រឈម​ការជាប់គុក​។ មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២ កាន់​តែមាន​អារម្មណ៍​ថា ពិបាក​ចុះសម្រុង​គ្នា​។ សុខភាព​ត្រូវ​ខំ​ថែ​រទាំ​ថ្លើម បង្កើន​ការហាត់​ប្រាណ​ឲ្យ​បាន​ញឹកញាប់​ជាង​មុន​។ ទិស​ល្អ គឺ​ទិស​កើត ប្រយ័ត្ន​ទិស​ខាងជើង ។ ពណ៌​ល្អ គឺ​ពណ៌​ស​។ អ្នក​ជួយ​យកអាសា ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ប្រកបការងារ​អ្វី​ក៏មាន​អ្នក​ជួយ​ទំនុកបំរុង ហេតុនេះ​គ្រប់យ៉ាង​សុទ្ធតែ​អំណោយផល​ល្អ ដំណើរការ​ទៅដោយ​រលូន​។ លុយកាក់​មានឱកាស​ក្តា​ប់​វិនិយោគ​ធំ​។ មនោសញ្ចេតនា មាន​អ្នក​លប​យកចិត្តទុកដាក់ និង​នៅក្បែរ​ការពារ​អ្នក ចូរ​ស្តាប់​បេះដូង​ខ្លួន​ដើម្បី​ដឹងថា អ្នកនោះ​ជា​នរណា​។ សុខភាព ពុំមាន​អ្វី​អាក្រក់​។ ទិស​នាំ​លាភ គឺ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​គឺ​ខៀវ​។ អ្នក​ជួយ​យកអាសា ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ អ្នកធ្វើ​ការរកស៊ី​មានឱកាស​ប្រាស្រ័យ​ជាមួយ​ប្រភព​ទុន​ដ៏​ច្រើន ផ្តល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ រីឯ​អ្នក​កំពុង​សិក្សា​នោះ​សម្រេចបាន​ស្នាដៃ​ឆ្នើម​។ ថ្ងៃនេះ​លាភ​នឹង​ហូរ​ចូលដល់​ផ្ទះ​។ មនោសញ្ចេតនា​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប៉ង​ជួប​។ សុខភាព សប្បាយរីករាយ​ជាមួយ​មិត្តភក្តិ​ក៏​ជា​វិធី​សម្រួល​អារម្មណ៍​ដ៏​ប្រសិទ្ធភាព បំបាត់​ភាព​តានតឹង​។ ទិស​នាំ​លាភ គឺ​ទិស​ត្បូង តំណម​ទិសពាយ័ព្យ ។ ពណ៌​នាំ​សំណាង ពណ៌​លឿង ។ អ្នក​ជួយ​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការ​ស្ថិរភាព​ក្នុង​ការងារ នឹង​ជួយ​អ្នកមាន​ប្រភព​ចំណូល​ជាក់លាក់ អ្នក​អាច​ស្ងប់ចិត្ត​បាន​ហើយ​។ ប្រាក់​ចូល​ប្រាក់​ចេញ​ជា​រឿង​ធម្មតា កុំ​ពិចារណា​ហួសហេតុ​នាំ​ឲ្យ​ឥទ្ធិពល​ដល់​សុខភាព​។ មនោសញ្ចេតនា​បាន​នៅក្បែរ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ ហេតុនេះ​ជីវិត​ពោរពេញ​ដោយ​ពណ៌​ក្រហម​។ សុខភាព កុំ​អត់ងងុយ​មើល​ទូរទស្សន៍ មើល​ទូរស័ព្ទ ព្រោះ​នឹង​ប៉ះពាល់​ដល់​សុខភាព​។ ទិស​នាំ​លាភ គឺ​ទិស​អាគេ្នយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ស ។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​សម្ពាធ​ការងារ​ធំ គ្រប់យ៉ាង​សុទ្ធតែ​ជួប​ការលំបាក ត្រូវ​រក្សា​ភាពនឹងនរ​ប្រឈមមុខ​ដោះស្រាយ​ម្តង​១​ៗ ដើម្បី​បញ្ចៀស​ភាពស្មុគស្មាញ​ថែម​។ ថ្ងៃនេះ​មានការ​រំខាន​ចិត្ត​ដោយសារតែ​រឿង​លុយកាក់​។ មនោសញ្ចេតនា​ប្រឹងប្រែង​រក​វិធី​យកចិត្ត​ដៃគូ ប៉ុន្តែ​ហាក់ដូច​មនោសញ្ចេតនារ​បស់​អ្នក​មិន​ទទួល​ការតបមកវិញ​។ សុខភាព បង្កើន​ការបរិភោគ​អាហារ​មាន​រស​ល្វីង នឹង​ល្អ​សម្រាប់​សុខភាព​ក្នុង​អាកាសធាតុ​ដូចនេះ​។ ទិស​នាំ​លាភ គឺ​ទិស​ត្បូង តំណម​ទិស​ជើង ។ ពណ៌​នាំ​សំណាង​គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា​គឺ​ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ឡើង​ស្រុតចុះ​។ ថ្ងៃនេះ​ការងារ​លំបាក​បាន​ដូច​បំណង ទោះបី​មានឱកាស​សហការ តែ​ក៏ត្រូវ​ប្រយ័ត្នប្រយែង​វិភាគ ព្យាករណ៍​ដើម្បី​សម្រេចចិត្ត​ច្បាស់លាស់​។ កុំ​វិនិយោគ​ធំ​ព្រោះ​ប្រឈម​ហានិភ័យ​ច្រើន​។ មនោសញ្ចេតនា​កុំ​ដោយសារតែ​ការ​រវល់​ធ្វើ​ឲ្យ​ភ្លេច​ពាក្យសន្យា​សំខាន់​ជាមួយ​ដៃគូ​ធ្វើ​ឲ្យ​អ្នក​ទាំង​២​ងាយ​កើតការ​ឈ្លោះប្រកែក សង្គ្រាមត្រជាក់​។ សុខភាព ត្រូវ​ខំប្រឹង​គ្រប់គ្រង​អារម្មណ៍​កុំ​ឲ្យ​ក្លាយជា​ជំងឺ​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ខ្មៅ ,​ខៀវ​។ ទិស​នាំ​លាភ ទិសខាងកើត តំណម​ទិស លិច​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម ។ កុំ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ក្នុង​គ្រប់​កិច្ចការ​ចាំបាច់​ត្រូវ​ឆ្លង​យោបល់​សមូហភាព​ដើម្បី​កុំ​ឲ្យ​មាន​កំហុសឆ្គង​។ ថ្ងៃនេះ​ចាយប្រាក់​ត្រូវ​គិតដល់​ថ្ងៃស្អែក កុំ​ដោយសារតែ​ចំណូលចិត្ត​ទិញ​របស់​នាំ​ឲ្យ​ថ្ងៃក្រោយ​គ្មាន​១​សេន​ក្នុង​ហោប៉ៅ​។ មនោសញ្ចេតនា ងាយ​មានការ​វិវាទ​ធំ​ធ្វើ​ឲ្យ​អ្នក​ទាំង​២​អាច​ប្រឈម​នឹង​ការចែក​ផ្លូវ​គ្នា​។ សុខភាព យកចិត្តទុកដាក់​ជំងឺ​ផ្លូវដង្ហើម​។ ទិស​នាំ​លាភ គឺ​ទិស​ជើង តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង គឺ​ពណ៌​ខ្មៅ ,​ខៀវ ។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំជូត​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម ។ សម្ពាធ​ការងារ​កើនឡើង​ធ្វើ​ឲ្យ​អ្នក​តានតឹង​អារម្មណ៍ ប្រសិន​គិត​មិន​ដាច់ស្រេច នោះ​មិនត្រូវ​សម្រេច​កិច្ចការ​អ្វី​ក្នុងថ្ងៃនេះ​។ មិនត្រូវ​យកលុយ​កាក់ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​ច្រើន​តាម​ខ្លួន​ពេលចេញ​ក្រៅ​ផ្ទះ​។ មនោសញ្ចេតនា​ងាយ​កើតមាន​កំហឹង​បាត់​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ដោយសារតែ​កំហុស​តូច​មួយ​។ សុខភាព ត្រូវ​រក្សា​ការហាត់​ប្រាណ​រាល់ថ្ងៃ​។ ទិស​នាំ​លាភ គឺ​ទិស​ខាង​ឦសាន តំណម​ទិសខាងកើត​។ ពណ៌​ល្អ គឺ​ពណ៌​ក្រហម​។ អ្នក​ជួយ​យកអាសា ឆ្នាំមមី ៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​មានការ​សហការ​ជាមួយ​ដៃគូ​ដ៏​មាន​សក្តានុពល ត្រូវ​ប្រឹងប្រែង​កុំ​ឲ្យ​ខកខាន​។ គួរ​វិនិយោគ​រយៈកាល​វែង ឬ​វិ​ន​យោគ​ខាង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ មនោសញ្ចេតនា​ផ្អែមល្ហែម ជ្រាលជ្រៅ​។ សុខភាព ល្អប្រសើរ ទទួលទាន​អាហារ​ឲ្យ​ទៀងពេល និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។ ទិស​នាំ​លាភ​គឺ​ទិសខាងកើត តំណម​ទិស​ខាង​ឦសាន​។ ពណ៌​ល្អ ពណ៌​ផ្ទៃមេឃ​។ អ្នក​ជួយ​យកអាសា គឺ​ឆ្នាំខាល​៕ ដោយ ៖ សូយន

 

 

 

 

 

 

 

spot_img
×