Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​អតីតយុទ្ធជន​ទីក្រុង​ហាណូយ មើល​ពី​ការរីកចម្រើន របស់​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ សមាជិក​អចិន្ត្រៃយ៍​ម​ជ្ឈឹ​ម​សមាគម​អតីតយុទ្ធជន​ទីក្រុង​ហាណូយ បាន​មើល​ពី​ការរីកចម្រើន របស់​រាជធានី​ភ្នំពេញ ដែល​រូបលោក​បាន​វិល មក​កម្ពុជា​នៅថ្ងៃនេះ ជា​លើកដំបូង ក្នុង​រយៈពេល​ជាង​២០​ឆ្នាំកន្លងមក​។​

គណៈប្រតិភូ​សមាគម​អតីតយុទ្ធជន ទីក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចំនួន​២៨​រូប​ដឹកនាំ ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ឡេ ម៉ិ​ញ​គឿ​ក សមាជិក​អចិន្ត្រៃយ៍​ម​ជ្ឈឹ​ម នៃ​សមាគម​អតីតយុទ្ធជន​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ចូលជួប​សំដែង​ស្វាគមន៍ និង​សំណេះសំណាល​ជា មួយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ​។ គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ឡេ ម៉ិ​ញ​គឿ​ក មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត​មួយចំនួន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ លោក​បាន​អញ្ជើញលោក​អភិបាល​រាជធានី​ភ្នំពេញ និង​ប្រតិភូ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ នៅពេល​ខាងមុខ​។​

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី បាន​សម្ដែង​នូវ​ការស្វាគមន៍ ចំពោះ​សមាគម​អតីតយុទ្ធជន​វៀតណាម ទីក្រុង​ហាណូយ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​សហប្រតិបត្តិកា​រ​គ្នា​ពិសេស​ទីក្រុង ដែល​បាន​ចងសម្ព័ន្ធ​មេត្រី​រវាង​រា​ធានី​ភ្នំពេញ ហាណូយ គឺ​បាន​សហការគ្នា​ល្អ ព្រមទាំង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជួយ​គ្នា​ទៅវិញទៅមក ឱ្យមាន​ការរីកចំរើន​។ ជាការ​ឆ្លើយតប​ការអញ្ជើញ​របស់​ប្រតិភូ​សមាគម​អតីតយុទ្ធជន​វៀតណាម ទីក្រុង​ហាណូយ​ថា ៖ លោក​នឹង​ពិនិត្យមើល​ពេលវេលា​សមស្រប​ណាមួយ នឹង​ដឹកនាំ​គណៈប្រតិភូ​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​ទៅ​បំពេញ​ទស្សនកិច្ច ដក​បទពិសោធន៍​នៅ​ទីក្រុង​ហាណូយ​នាពេលខាងមុខ​។​

​នៅក្នុង​ឱកាស​នៃ​ពិធី​សំណេះសំណាល​នេះ​ផងដែរ អភិបាល​រាជធានី និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ បានផ្តល់​វត្ថុ​អនុស្សាវរីយ៍​ជូន​គណៈប្រតិភូ រួម​និង​សមាជិក និង​បាន​ជូនពរ​សូមឱ្យ​ការធ្វើដំណើរ​ទស្សនកិច្ច នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ជោគជ័យ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×