Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​អ្នកវិទ្យាសាស្ត្រ Stephen Hawking បាន​ទទួល​មរណៈភាព​ហើយ ក្នុង​វ័យ ៧៦ ឆ្នាំ​

spot_img

លោក Stephen Hawking កំពូល​អ្នក​រូប​វិទូ​ដ៏​អស្ចារ្យ​ដែល​បាន​លាតត្រដាង​ពី​អាថ៌កំបាំង​របស់​​ចក្រ​វាល បាន​ទទួល​មរណៈភាព​ហើយ នៅ​ក្នុង​វ័យ ៧៦ ឆ្នាំ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​ក្រុមគ្រួសារ​លោក និង​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​សារព៌តមាន CNN​។​

​លោក Stephen Hawking ត្រូវបាន​គេ​ចាត់ទុក​ជា​អ្នកវិទ្យាសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក ដែល​នៅ​រស់រាន​មានជីវិត​។ លោក​ក៏​ជា​អ្នក​ធាតុ​វិទូ តារា​វិទូ គណិត​វិទូ និង​ជា​អ្នកនិពន្ធ​ផង​​ដែរ​។​

​លោក​ស្លាប់​ដោយសារ​តែ​ជំងឺ​ម្យ៉ាង​ឈ្មោះ (amyotrophic lateral sclerosis) ដែល​មាន​ភាព​កាច​សាហាវ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​។ គាត់​បាន​ឆ្លង​ជំងឺ​នេះ​នៅក្នុង​ឆ្នាំ ១៩៦៣ នៅពេល​ដែល​គាត់​ទើបតែ​មាន​អាយុ ២១​ឆ្នាំ ហើយ​ពេទ្យ​បាន​ប្រាប់ថា គាត់​អាច​រស់​បាន​តែ ២​ទៅ ៣​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ភាព​អច្ឆរិយ​បានធ្វើឲ្យ​រូប​លោក​អាច​រស់នៅ​រហូត​ដល់​សព្វថ្ងៃ​។ ដោយសារ​តែ​ជំងឺ​នេះ លោក​មិន​អាច​ធ្វើ​ចលនា​បាន និង​អាច​អង្កុយ​តែ​លើ​កៅអី​។ គាត់​អាច​កំរើក​ម្រាមដៃ​បានតែ ២ ឬ ៣​ប៉ុណ្ណោះ​ ហើយ​ជីវិត​របស់​គាត់​បាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អ្នកដទៃ និង​បច្ចេកវិទ្យា សំរាប់​ការ​ធ្វើ​អ្វីៗ​ទាំង​អស់ រូ​ម​មាន ការ​ងូតទឹក ការ​ស្លៀកពាក់ ការ​ញាំ និង​សូម្បីតែ​ការនិយាយ​។

“​ខ្ញុំ​ព្យាយាម​ដឹកនាំ​ជីវិត​របស់​ខ្ញុំ​ឲ្យនៅ​ធម្មតា​ដូច​ដែល​អាច​ធ្វើបាន និង​មិន​ដែល​គិត​ពី​សភាព​របស់​​ខ្ញុំ​នោះ​ទេ ឬក៏​សោកស្តាយ​ចំពោះ​អ្វី​ដែល​វា​រារាំង​ខ្ញុំ​មិនឲ្យ​ធ្វើ​អ្វីដែរ​។​”

“​ខ្ញុំ​ពិតជា​សំណាង​ណាស់​ដែល​សភាព​រាងកាយ​ខ្ញុំ​មាន​ការវិវត្តន៍​យ៉ាង​យឺត​ជាង​ធម្មតា ប៉ុន្តែ​វា​បាន​​បង្ហាញថា យើង​គ្រប់គ្នា​មិនត្រូវ​អស់សង្ឃឹម​នោះទេ​”​។ នេះ​ជា​អ្វីដែល​គាត់​បាន​សរសេរ​នៅលើ​គេហទំព័រ​​របស់លោក​៕​ សុភ័ក្ត្រ

spot_img
×