Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​! ស្ត្រី​ភ្ញាក់​ងារ​ធ្វើ​ប័ណ្ណធានា បាញ់ប្រហារ​អតិថិជន​ម្នាក់​នៅក្នុង​ការិយាល័យ​ខ្លួន ព្រោះតែ​… (មានវីដេអូ)

spot_img

​តុលាការ​កាលពី​ថ្ងៃ​ច័ន្ទ បាន​បញ្ចេញ​វីដេអូ បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ជា​ភ្ញាក់​ងារ​ធ្វើ​ប័ណ្ណធានា​ម្នាក់ បានធ្វើការ​បាញ់ប្រហារ​ទៅលើ​អតិថិជន​ម្នាក់ កាលពី​ឆ្នាំមុន ស្ថិតនៅក្នុង​ការិយាល័យ​របស់​នាង ។​

Chasity Dawn Carey ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​កំរិត​ទី​១ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​បុរស​ជា​អតិថិជន​ម្នាក់ ។ កាលពី​ថ្ងៃ​សុក្រ ចៅក្រម​ស្រុក Payne បាន​ដោះលែង​ស្ត្រី​អាយុ ៤២ ឆ្នាំ រូបនេះ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាញ់ប្រហារ​មនុស្ស​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំមុន ។​

​នៅក្នុង​ខណៈពេល​កាត់ក្តី Carey បានផ្តល់​សក្ខីកម្ម​ថា នាង​បាន​បាញ់សម្លាប់​អតិថិជន​ម្នាក់​ដែលមាន​ឈ្មោះ Brandon James William អាយុ ៣៨ ឆ្នាំ រស់នៅក្នុង​ទីក្រុង Stillwater ដើម្បី​ស្វ័យការពារ​ខ្លួន​របស់​នាង ។ នាង និង​កូនប្រុស​អាយុ ១៩ ឆ្នាំ ឈ្មោះ Justin Henserson បាន​ព្យាយាម​នាំខ្លួន Williams ដែល​បាន​រួច​ពី​ពន្ធនាគារ​ដោយ​បង់ប្រាក់​ធានា​ចំនួន ៣៥,០០០ ដុល្លារ ត្រឡប់​ទៅ​ឃុំខ្លួន​វិញ​នៅពេលនោះ ។​

Carey បាន​បញ្ជាក់ថា Williams បាន​ព្យាយាម​ច្បាម​កាំភ្លើង​ពី​នាង មុនពេល​គេចខ្លួន​តាម​បង្អួច​ការិយាល័យ ។ នាង​និយាយថា នាង​បាន​វាយ Williams នឹង​កាំភ្លើង ហើយ​បើក​ការបាញ់ប្រហារ នៅពេល​គាត់​កំពុង​ចាកចេញ​តាម​បង្អួច ។ នាង​បាន​បាញ់ Williams នៅត្រង់​ខ្នង ។​

​កូនប្រុស​របស់ Carey បាន​ដំឡើង​កាមេរ៉ា GoPro នៅក្នុង​ការិយាល័យ មុនពេល Williams បាន​មកដល់​នៅថ្ងៃនោះ ៕ ចន្ទី

spot_img
×