Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិច និង​តុក្តតា​បម្រើ​ផ្លូវភេទ​អាចប​ណ្តា​ល​ឲ្យ​មនុស្ស​ជាប់គុក ៥​ឆ្នាំ​

spot_img

​រដ្ឋមន្ត្រី​ក្រសួង​ប្រជាជាតិ និង​សាសនា Zambia, Godfridah Sumaili, ប្រកាសថា ការលក់​ឬ​ប្រើប្រាស់​តុក្កតា​ផ្លូវភេទ គឺ​មិន​ស្របច្បាប់​។ វា​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផលិតជា​កម្មសិទ្ធិការ​នាំចូល លក់​នឹង​ដាក់​តាំង​បង្ហាញ​។ ទង្វើ​បំពាន​ច្បាប់​នេះ​អាច​ត្រូវ​ជាប់ពន្ធនាគារ ៥​ឆ្នាំ​។​

​រដ្ឋាភិបាល​ប្រទេស Zambia សន្យាថា នឹង​ប្រឆាំង​ជាមួយ​បញ្ហា​តុក្កតា​បម្រើ​ផ្លូវភេទ ដែល​ត្រូវបាន​ដាក់​លក់ ហើយ​ចាត់ទុកថា ការប្រើប្រាស់​វា​ជា​ទង្វើ​ខុសច្បាប់​។ ពួក​វា​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ផលិត​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​នាំចូល​។ អ្នក​ដែល​បាន​ប្រព្រឹត្ត​នឹង​ប្រឈម​ទោស​ជាប់ពន្ធនាគារ ៥​ឆ្នាំ​។

​គេ​បាន​លើកឡើង​ថា “​ព្រះ​បាន​បង្កើត​ឲ្យ​មនុស្ស​មាន​ប្រុស មាន​ស្រី និង​ឲ្យ​ពួកគេ​ទទួលបាន​ភាព​ស្រុះស្រួល​មួយ​ក្នុង​បញ្ហា​ផ្លូវភេទ ប៉ុន្តែ​ការប្រព្រឹត្ត​ចំពោះ​របស់​មួយ​ដែល​គ្មាន​វិញ្ញាណ វា​ជា​ទង្វើ​អសីលធម៌​។ អ្នកស្រី​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ពុំគប្បី​ខ្ចីបុល​នូវ​ទស្សនៈ និង​ទង្វើ​របស់​បរទេស​។ គួរ​ជឿ​លើ​ខ្លួនឯង​ថា យើង​ជា​ជនជាតិ​អ្វី​។​

​នៅ​អាហ្វ្រិក​ខាងត្បូង​ធ្លាប់​បាន​ចេញ​ច្បាប់​ហាមឃាត់​ការប្រើប្រាស់​ឧបករណ៍​បម្រើ​ផ្លូវភេទ​ដែល​ផ្ទុយ​នឹង​ធម្មជាតិ​។ ក្នុង​នោះ​ក្រសួង​ស្ថាប័ន​រដ្ឋ​បាន​គិតថា វា​អាច​ជា​កត្តា​ចម្លង​ជំងឺ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៧ ដោយសារ​មាន​ការប្រឆាំង​ច្បាប់​នេះ​ត្រូវ​បាន​លុបចោល​វិញ​៕​ លីសា

spot_img
×