Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​វគ្គ​ប្រកួត​កីឡា​កម្រង​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៧-២០១៨ នៅក្នុង​ខេត្ត​តាកែវ កំពុង​ទាក់ទាញសិស្សានុសិស្សគាំទ្រ​លើ​វិស័យ​កីឡា​

spot_img

តាកែវ ៖ ជា​រៀងរាល់ឆ្នាំ​នៃ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូរ​ទាំង​ខេត្ត យើង​ឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ វិស័យ​កីឡា កំពុងតែ​ផុលផុស​ខ្លាំង​នៅក្នុង​ទឹកដី​នៃ​ខេត្តតាកែវ ទាំង​អ្នកលេង និង​អ្នកគាំទ្រ ក្នុងនោះ​លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តតាកែវ អំពាវនាវ​អោយ សិស្សានុសិស្ស ជា​ពិសេស​យុវជន​ទាំងអស់ គ្នា​ចូលរួម​លេង​កីឡា ដើម្បី​មិត្តភាព សុខភាព និង​ឆ្លើយ​ទេ​ចំពោះ​គ្រឿងញៀន ។

​ការលើកឡើង​នេះ​គឺ​ក្នុង​ពេល​ដែល​លោក​ប្រធាន​មន្ទីរ​បាន​ចូលរួម​ក្នុង​ពិធី​បើ​ការប្រកួត​កីឡា​សិស្ស​មធ្យ​សិក្សា​ជ្រើសរើស​ជើងឯក​ទូ​រទាំង​ខេត្ត នៅ​ទីលាន​បាល់ទាត់​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​តាកែវ នៅ​រសៀល​ថ្ងៃ​ទី ១៤ ខែ​មីនា ២០១៨​នេះ ។ លោក ឡោ វី​រិទ្ធិ បាន​មាន​ប្រសា​ស​ន៏​ទៀតថា ឥទ្ធិពល​នៃ​វិស័យ​កីឡា បាន​បម្រើ​ជា​ផលប្រយោជន៏​ដល់​មនុ​ស្ស និង​សង្គមជាតិ​ទូរ​ទៅដោយ​មិន​ប្រកាន់​ពូជ​សាស​ន៏ ពណ៏​សម្បុរ ឋានៈ​ក្នុងសង្គម​អ្វី​ឡើយ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវតែ​លើកទឹកចិត្តឲ​ប្រជាពលរដ្ឋ​ចូលរួម​លេង​កីឡា ដោយ​ចាត់ទុក​វិស័យ​កីឡា​ជា​សេវា​បម្រើ​មនុស្សជាតិ ដែល​ក្នុងនោះ​ត្រូវ​ធានាឲបាន​នូវ​គោលការណ៏​យុត្តិធម៌​ក្នុង​ការលេង​កីឡា fai play ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការប្រកួត​កីឡា​កម្រង​សិស្ស​មធ្យមសិក្សា​នេះ គឺ​មាន​វិញ្ញាសារ​ចំនួន ៤ រួមមាន បាល់ទាត់​បរុស​ចំនួន ១០​ក្រុម នារី​ចំនួន ៧​ក្រុម បាល់ទះ​បរុស​ចំនួន ១០​ក្រុម និង​បាល់ទះ​នារី​ចំនួន ៦​ក្រុម បាល់បោះ បុរស​ចំនួន ០៤​ក្រុម និង​បាល់បោះ​នារី​ចំនួន ៣​ក្រុម ចំណែក​វិញ្ញាសារ​ចុងក្រោយ​គឺ​វិញ្ញាសារ​ប៉េតង់ បរុស​នារី ដែល​នៅ​គ្រប់​វិញ្ញាសារ​ទាំងអស់នេះ មាន​កីឡាករ កីឡាការិនី​ចំនួន សរុប​ចំនួន ៦៨៤​នាក់​៕ តាកែវ​

 

spot_img
×