Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លាម​បើកបរ​លឿន​ដូច​ហោះ​ទៅ​បុក​ពីក្រោយ រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ រងរបួស​ធ្ងន់​-​ស្រាល​២​នាក់ នៅ​ស្រុក​កំពង់រោទិ៍​

spot_img

ខេត្ត​ស្វាយរៀង ៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ដោយ​រថយន្ត​ឆ្លាម​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​អ្នកបើក​រ៉ឺម៉ក​បាក់​ជើងឆ្វេង​រងរបួស​ធ្ងន់​និង​អ្នករួមដំណើរ​រងរបួស​ស្រាល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ឈានចូល​ថ្ងៃ​ពុធ ១៤​រោជ ខែ​ផល្គុន ឆ្នាំ​រកា ព​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃទី​១៤ ខែ មិនា ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤២-១៤៣​ស្ថិតក្នុង​ភូមិ ដើម​ពោធិ៍ ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​

​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ដោយ​រថយន្ត​មួយគ្រឿង ម៉ាក កាមរី​ឆ្លាម ពណ៌ ទឹក​មាស ស្លាក​លេខ ភ្នំពេញ ២D 8746 អ្នកបើកបរ​រថយន្ត​បាន​រត់​បាត់​គេច​ពី​កន្លែងកើតហេតុ (​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​) ធ្វើដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត​ស្រប​ទិស​គ្នា​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ាក ស៊ី​រុស ពណ៌​ក្រហម ស្លាក​លេខ​គ្មាន ចំ​ពី​ក្រោយ​រឺ​ម៉ក​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ​តែម្តង​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា​៖ អ្នកបើកប​ររឺម៉ក​ខាង​លើ​មានឈ្មោះ កឺ​ក ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ ដឹក​បន្លែ បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រសូត្រ​១ ឃុំ​ក ណ្ដៀ​ង​រាយ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង រងរបួស​ធ្ងន់ បាក់ជើង​ខាងឆ្វេង (​មិន​ពាក់មួក​សុ​វត្តិភាព​)​និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ហី​ង ភេទ​ស្រី អាយុ​៣៣ ឆ្នាំ មុខរបរ លក់​បន្លែ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រង​របួសស្រាល (​មិន​ពាក់​មួកសុវត្ថិភាព​) ។

​ចំណែក​អ្នក​រងរបួស​ទាំង​២​នាក់ ត្រូវបាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង​។​

​ចំពោះ​មធ្យោបាយ ទាំង​ពីរ​គ្រឿង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​រងចាំ​ធ្វើ​ការដោះស្រាយ​គ្នា​តាមផ្លូវ​៕ វ៉ៃកូ​

spot_img
×