Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការស្វែងរក​ការងារ​ថ្មី ហើយក៏​ជា​ថ្ងៃ​រាល់​ការលំបាក​ក្នុង​ការងារ​ត្រូវបាន​ដោះស្រាយ​ដោយ​រួចរាល់​។ លុយកាក់ ទៅ​ឆ្ងាយ​រកបាន​លាភ​ច្រើនជាង​នៅ​ជិត​។ មនោសញ្ចេតនា គួរ​បង្ហាញ​ការយកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ មាន​អ្នក​ជួយ​យកអាសា ទោះបី​លំបាក​ដល់​ណា​ក៏​ងាយ​ឆ្លង​ផុត​បាន​។ លុយកាក់ មិនល្អ មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា​គួរ​មាន​ភាព​រ៉ូ​មែន​ទិច​បន្តិច​ក្នុង​រឿង​មនោសញ្ចេតនា ដើម្បី​ឲ្យ​កាន់តែ​ផ្អែមល្ហែម​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ មិនល្អ​ប្រសើរ ត្រូវ​មានគំនិត​ច្នៃប្រឌិត​ថ្មី​ទើប​ឈានទៅ​ជោគជ័យ​បាន​។ លុយកាក់ គួរ​រៀនសូត្រ​បទពិសោធន៍រ​បស់​អ្នកដើរ​មុន មុនពេល​មានបំណង​វិនិយោគ​។ មនោសញ្ចេតនា កុំ​ឲ្យ​ការងារ​រវល់​ឥទ្ធិពល​សកម្ម​ដល់​មនោ​ស​ញ្ចេ​ត​នា​អ្នក​ទាំង​២៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ​។ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​ឲ្យ​ច្រើនជាង​មុន​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​។ មនោសញ្ចេតនា មិនត្រូវ​ឲ្យ​រឿង​មិន​សប្បាយចិត្ត​ឥទ្ធិពល​អាក្រក់​ដល់​មនោសញ្ចេតនា​។​

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វីដែល​កំពុងមាន​។ លុយកាក់ គួរស្វែងយល់​ឲ្យ​ល្អិតល្អន់ មុនពេល​បញ្ចេញ​ទុនវិនិយោគ​។ មនោសញ្ចេតនា ត្រូវ​ចេះ​អធ្យាស្រ័យ​លើកលែង​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ល្អ​មធ្យម​។ ការងារ មានការ​ខ្វែងគំនិត​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ​។ លុយកាក់ ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ​យ៉ាងច្រើន​។ មនោសញ្ចេតនា កើត​មានរឿង​ឈ្លោះប្រកែក​ទំនាស់​នឹង​គ្នា​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ មាន​អ្នក​ចាករុក​ពីក្រោយ​ខ្នង ប៉ង​ផ្តួល​អ្នក ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​។ លុយកាក់ ល្អប្រសើរ មានឱកាស​ចូល​លាភ​។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មិន​មានរឿង​លំបាក ឬ​ឧបសគ្គ​អ្វី​ក្នុង​ការងារ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លុយកាក់ មិនត្រូវ​លោភលន់​ជ្រុល​ក្នុង​រឿង​លុយកាក់​។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ គួរ​ពឹងពាក់​មិត្តភក្តិ​ឲ្យ​ជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ការងារ​។ លុយកាក់ ចំណាយ​ឲ្យ​សមស្រប​នឹង​ចំណូល មិនត្រូវ​ចាយប្រាក់​ដោយ​មិនដឹង​មុខមាត់​។ មនោសញ្ចេតនា កើតមាន​ទំនាស់​នឹង​គ្នា​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ដាច់ខាត ក្នុង​ការងារ មិនត្រូវ​ស្ទាក់ស្ទើ​អ្នកនឹង​ស្តាយក្រោយ​។ លុយកាក់ ល្អប្រសើរ ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត ទើប​ប្រភព​ចំណូល​កាន់តែ​កើនឡើង​។ មនោសញ្ចេតនា កុំ​ឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន​។ លុយកាក់ មានឱកាស​រកប្រាក់​យ៉ាង​ល្អ ត្រូវ​ចេះ​ចាប់យក​ឲ្យ​ជាប់​។ មនោសញ្ចេតនា ប្រយ័ត្ន​ក្នុង​ពាក្យសម្តី បញ្ចៀស​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​គូស្នេហ៍​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ការងារ កុំ​ឲ្យ​កិច្ចការផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ គួរ​សម្រួល​ផ្លូវចិត្ត​ឲ្យ​ល្អ​។ លុយកាក់ មាន​អ្នក​ជួយ​យកអាសា​ក្នុង​រឿង​លុយកាក់​។ មនោសញ្ចេតនា កុំ​យក​រឿង​មិន​សប្បាយចិត្ត​ពី​កន្លែង​ផ្សេង​ទៅ​ទាក់ទិន​នឹង​រឿង​មនោសញ្ចេតនា​៕​

spot_img
×