Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនពិការ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​រដ្ឋ​នៃ​អន្តរក្រសួង​មិនត្រូវ​ទទួល​គោលនយោបាយ​ឡើយ​

spot_img

បន្ទាយមានជ័យ ៖ មន្ត្រី​ទទួលស្គាល់ថា បងប្អូន​មក​តវ៉ា ទាមទារ​ពិតជា​ជនពិការ​មែន ប៉ុន្តែ​បងប្អូន​មិនមែនជា​ជា​យោធិន នគរបាល កងជីវពល​ឬ​ពលរដ្ឋ​ពិការ​ដោយសារ​សង្គ្រាម​ទាំងអស់​ទេ ហើយក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ទទួលស្គាល់​ដោយ​អន្តរក្រសួង គឺ​ក្រសួងការពារជាតិ ក្រសួង​សង្គមកិច្ច​ឬ​សមាគម​អតីតយុទ្ធជន​ដែរ​។​

លោក ឃុន វុទ្ធី ប្រធាន​មន្ទីរ​សង្គមកិច្ច យុវ​និតិ​សម្បទា​និង​អតីតយុទ្ធជន​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​សមាគម​អតីតយុទ្ធជន​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថ្ងៃទី​១៣​មីនា​ថា : ” បងប្អូន​មក​តវ៉ា​ភាគច្រើន​ជា​ជន​ពិត ជា​ជនពិការ​មែន ប៉ុន្តែ​មិន​ច្បាស់​ថា​ជា​យោធិន នគរបាល ជីវពល ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ឬ​ពិការ​ក្នុងសម័យ​សង្គ្រាម​ឡើយ​។​ហើយ​ពួកគាត់​ក៏​មិនទាន់​ឃើញ​មាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ដែល​ក្រសួងការពារជាតិ​និង​រាជរ​ដ្ខា​ភិ​បាល​ទទួលស្គាល់ ហើយ​ត្រូវ​ទទួល​គោល​របប​គោលនយោបាយ​ឡើយ​។​

លោក​បន្តថា បើ​មាន​អតីតយុទ្ធជន នារី​ខ្លះ ក៏​ពួកគាត់​ជា​ទាហាន​រំសាយ​ផ្តាច់ មិនបាន​គោល​របប​អ្វី​ទៀតឡើយ​។

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី ១២ ខែមីនា ជនពិការ​ចំនួន ៦៤ នាក់ ដែល​អះអាងថា ស្ថិតក្នុង​សមាសភាព​សរុប ៥២០ នាក់ នៃ ៩ ស្រុក​-​ក្រុង ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​លើកគ្នា​មក​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ​សុំ​អភិបាល​ជួយ​អន្តរាគមន៍​បញ្ចូល​ឈ្មោះ​ជា​យោ​ជិន​ពិការ​ដើម្បី​បានការ​ឧបត្ថម្ភ​ប្រាក់​គោលនយោបាយ​រាល់​ខែ​ដូច​សមាជិក​អតីតយុទ្ធជន ជនពិការ​ដទៃទៀត​ដែរ​។​

លោក​ចាន់ សុ​ម៉ុ​ល អាយុ​៥៣​ឆ្នាំ យោធិន​ពិការ​ជើង​ម្ខាង​ម្នាក់​រស់នៅ​ភូមិ​-​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រាប់​សារព័ត៌មាន​ថា ៖ ក្រុម​ខ្លួន​ជា​អតីត​ជា​ជនពិការ ហើយក៏​មាន​ជា​យោធិន នគរបាល កងជីវពល មន្ត្រី​និង​ពលរដ្ឋ​ជា​ជនពិការ​ដោយសារ​សង្គ្រាម​ទាំង ៦៤ នាក់ ស្ថិតក្នុង​ចំណោម ៥២០ នាក់ ។​

ពួកខ្លួន មានបំណង​តវ៉ា​ឬ​សំណូមពរ​សុំ​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​បញ្ចូល​ឈ្មោះ​ពួកគាត់​អោយបាន​ប្រាក់​គោលនយោបាយ​ឧបត្ថម្ភ​រាល់​ខែ​ដែរ ដើម្បី​បាន​ចិញ្ចឹម​ជីវភាព​ដូច​យោធិន​ពិការ​ដទៃទៀត ។​

ហើយ​ការ​លើ​គ្នា​មក​នព​ព្រោះតែ​ល្បី​ថា អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បង្កើត​សមាគម​អតីតយុទ្ធជន ,​សមាគម​មនុស្ស​ចាស់​,​មូលនិធិ​ជួយ​ជនក្រីក្រ​…​ពោលគឺ​ច្រើន​អង្គការ សមាគម ក្លឹប ក្រុមការងារ​ច្រើន​ក្រុម​ណាស់​ចាំ​ជួយឧបត្ថម្ភ គាំទ្រ ឆ្លើយតប ដោះស្រាយ​បញ្ហា ទុក្ខ​កង្វល់ និង​ជីវភាព​មុខសញ្ញា​ចម្រុះ​។

យោង លោក​ចាន់ សុ​ម៉ុ​ល អោយដឹងថា ៖ ក្រុម​ជនពិការ​ដែល​ក្រុម​ខ្លួន​ស្រង់​នៅ​ទូទាំង​ខេត្ត មាន​ចំនួន ៥២០ នាក់ ក្នុងនោះ​មកពី​ក្រុង​សិរីសោភ័ណ ៥៣ នាក់ ស្រុក​មង្គល​បូរី ២៦ នាក់ ស្រុក​អូរជ្រៅ ៦៣ នាក់ ស្រុក​ព្រះនេត្រព្រះ ២០ នាក់ ស្រុក​ភ្នំស្រុក ១៣៦ នាក់ ស្រុក​ស្វាយចេក ១១៦ នាក់ ស្រុក​ថ្មពួក ៥៧ នាក់ ស្រុក​ម៉ាឡៃ ១៧ នាក់​និង​ក្រុង​ប៉ោយប៉ែត ៣២ នាក់​។​

អ្នកស្រី ពេ​ជ លំអង ប្រធានស្តីទី​ការិយាល័យ​នៃ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ចេញមក​សម្រក​សម្រួល ទទួល​លិខិត​និង​ធ្វើ​កំណត់ហេតុ​ជូន​ជនពិការ​ទាំងនេះ ហើយ​ថា​នឹងដាក់​លិខិត​នេះ​ជូន​លោក​អភិបាលខេត្ត​ពិនិត្យ ។​

លោក កែវ តារា​រស្មី នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​បន្ទាយមានជ័យ​ឲ្យ​ដឹង​ថ្ងៃទី​១៣​មីនា​ថា ៖ បងប្អូន​ពិតជា​ជនពិការ ហើយ​កាលពី​ឆ្នាំ​២០១៧ ពួក​គា​ត៉​បានធ្វើ​លិខិត​មក​ខេត្ត ហើយ​រដ្ឋបាលខេត្ត បាន​យោង​លិខិត​បងប្អូន​និង​បានធ្វើ​លិខិតផ្លូវការ​មួយ ជូន​ក្រសួងការពារជាតិ ដើម្បី​ពិនិត្យ​លទ្ធភាព​ប​ញ្ជូ​ល​ឈ្មោះ​ក្នុង​បញ្ជី​ទទួល​គោល​របប​ឧបត្ថម្ភ​គោលនយោបាយ​។​

ប៉ុន្តែ​បងប្អូន​មិនមាន​លក្ខណ​:​សម្បត្តិ​អាច​ចូល​ជា​អតីតយុទ្ធជន​បានទេ​ព្រោះ​បងប្អូន​ខ្លះ ជា​ទាហាន នគរបាល​រំសាយ ដែល​បើក​ផ្តាច់​គោល​របប​អស់ហើយ​។​

សូម​រំលឹកថា ក្នុង​សមាសភាព​ជនពិការ​ដូចនេះ កាលពី​ឆ្នាំ ២០១៦ យោធិន​ពិការ​រំសាយ ២ នាក់​ប្តី​ប្រពន្ធ​បាន​ស្កាត់​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​មណ្ឌល​អភិវឌ្ឍ​ន័​យោធិន​ពិការ ៣១៧ តា​កែន កោះស្លា​ស្រុក​ឈូក​ខេត្តកំពត​។

​កាលណោះ ជនពិការ​នោះ​មាន​លក្ខណ​:​សម្បត្តិ​អាច​បញ្ចូល​ក្នុង​បញ្ជី​អតីតយុទ្ធជន ហើយ​បាន​គោល​របប​ឧបត្ថម្ភ​រហូតមក ។ ឃើញ​ដូច្នេះ ទើប​ជនពិការ​នៅ​ខេត្តបន្ទាយមានជ័យ​លើកគ្នា​តវ៉ា ៕​ ដោយ ៖ បន្ទាយ

spot_img
×