Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បុក​ម៉ូតូ របួសធ្ងន់​ចំនួន​៣​នាក់ មាន​ម្នាក់​ដាច់​ជើង​ខាងឆ្វេង ត្រឹម​ក្រលៀន​

spot_img

​សៀមរាប ​៖ រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX 330 កំពុង​បើកបរ ស្រាប់តែ​រ៉េ​ចង្កូត ទៅ​ខាងឆ្វេង​ដៃ ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​កំពុង ធ្វើ ដំណើរ ចំហៀង​ខាងឆ្វេង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ចំនួន​៣​នាក់ រងរបួស​ធ្ងន់ ក្នុងចំណោម​នោះ​មាន​ម្នាក់ ដាច់​ជើង​ខាង​ឆ្វេង​ត្រឹម​ក្រលៀន និង​បាក់​កំភួនដៃ​ឆ្វេង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១១:១០​នាទី ថ្ងៃទី​១៤ ខែ​មីនា​នេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ​ ៦ ចំណុច ​ចន្លោះ​បង្គោល​គីឡូ​លេខ​៣៥៦-៣៥៧ ស្ថិតក្នុង​ភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្ត​សៀម​រាម​។​

​លោក​វរសេនីយឯក ជី បេង​ជន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បានអោយដឹងថា ជនរងគ្រោះ ជិះ​ម៉ូតូ​មាន​គ្នា​ចំនួន ៣ នាក់​៖ ទី​១​ឈ្មោះ ង៉ិ​ក សុថា​ត់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ទីលំនៅ ភូមិ អូរ​ក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (​ដាច់​ជើង ​ខាង​ឆ្វេង​ត្រឹម​ក្រលៀន និង​បាក់​កំភួនដៃ​ខាងឆ្វេង​)​។ ទី​២ ឈ្មោះ សោម សុជាតិ ភេទ ប្រុស អាយុ ២២​ឆ្នាំ ទីលំនៅ ភូមិ អូរ​ក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (​បាក់​ភ្លៅ​ខាងឆ្វេង​)​។ ទី​៣ ឈ្មោះ អែម សុផាត ភេទ ប្រុស អាយុ ២១​ឆ្នាំ ទី លំនៅ ភូមិ អូរ​ក្រឡាញ់ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប (​បាក់ដៃ​លើ​កែងដៃ​ខាងឆ្វេង​)​។ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម C100 ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០០ គ្មាន​ស្លាក​លេខ​។ ចំណែក​រថយន្ត​បង្ក​មាន​គ្នា ២​នាក់​៖ ទី​១ ឈ្មោះ ឯម ចាន់ថា ភេទ ប្រុស អាយុ ឆ្នាំ​កំណើត ១២.១១.១៩៦៦ (​ម្ចាស់​រថយន្ត​) ទីលំនៅ​ភូមិ​រូប​គោ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​។ ទី​២ ឈ្មោះ ហេង ហៀ​ង ភេទ ប្រុស ឆ្នាំ​កំណើត ២៦.០៧.១៩៨៩ (​អ្នកបើកបរ​រថយន្ត​) ទីលំនៅ​ភូមិ ស្ទឹង​ជ្រៅ សង្កាត់ ដើម​មៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល​។ រថយន្ត​បង្ក​ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-6607 ។​

​លោក​បាន​បន្តថា មូលហេតុ នៃ​គ្រោះថ្នាក់​រវាង​រថយន្ត​និង​ម៉ូតូ ដែល​កំពុង​បើក​បរ​បញ្ច្រាសទិស​គ្នា ដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​បង្ក​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ បុក​ម៉ូតូ​ជនរងគ្រោះ ចំ​ពី​ចំហៀង​ខាងឆ្វេង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ រង របួស​ធ្ងន់​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ខេត្តសៀមរាប ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ បាន​យក​មក​រក្សាទុក នៅ​អធិការនគរបាល​ស្រុក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×