Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយការណ៍​ពិសេស អ​.​ស​.​ប ​៖ ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​កសាង​ឲ្យទៅជា កោះសន្តិភាព​

spot_img

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​មាន​អាសយដ្ឋាន អគារ​លេខ​៤ ផ្លូវ ២៧១ ក្រុម​១​ភូមិ​១​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ អ្នករាយការណ៍​ពិសេស​អង្គ ការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​របកគំហើញ​បឋម នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ​របស់​អ្នកស្រី នៅ​ប្រទេស​កម្ពុជា ។​

​អ្នកចូលរួម​ប្រហែល​៥០​នាក់ ក្នុងនោះ​មាន​អ្នកកាសែត​ប្រហែល​៤០​នាក់ អ្នកកាសែត​បរទេស​ប្រហែល​១០​នាក់ ។ សន្និសីទ​កាសែត​បាន​បញ្ចប់ លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​បញ្ចេញ​នូវ​សេចក្តីថ្លែងការណ៍​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា ដែល​មាន​ចំនួន​៦​ទំព័រ ដោយ​លោកស្រី​បញ្ជាក់ថា ” ក្នុង​កិច្ចប្រជុំ​ផ្លូវការ​នានា​របស់​ខ្ញុំ ខ្ញុំ​បាន​សម្តែង​នូវ​កង្វល់​ចំពោះ​ភាព​ទូទៅ​នៃ​អត្ថាធិប្បាយ​នានា​ដែល​ផ្តោត​តែ​លើ​អាទិភាព​នៃ​សន្តិសុខ ស្ថេរភាព និង​ការអភិវឌ្ឍ ជាជាង​ការអត្ថាធិប្បាយ​ពី​សិទ្ធិមនុស្ស​។ អាស្រ័យហេតុនេះ ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​ថា សិទ្ធិមនុស្ស​គឺ​សំខាន់​ចាំបាច់​ខ្លាំងណាស់ សម្រាប់​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ដ៏​ស្ថិតស្ថេរ​ជា​និរន្តរ​។ សិទ្ធិ​មនុស្ស​មិន​អាច​ត្រូវ បាន​គោរព​ដោយ​អន្លើរៗ ឬ​មើល​រំលង​នោះទេ ហើយ​សិទ្ធិ​មនុស្ស​ក៏​មិន​ត្រូវ​លះបង់​ឡើយ ។ សន្តិភាព​ដែល​ខ្វះ​យុត្តិធម៌ គឺ​មិន​ស្ថិតស្ថេរ​ទេ ហើយ​ការអភិវឌ្ឍ​ដែល​ខ្វះ​សេរីភាព គឺជា​ការបោះបង់​ប្រជាជន​ចោល​។ ទស្សនវិស័យ​នេះ​គឺ​ផ្អែក​លើ​ធម្មនុញ្ញ​សហប្រជាជាតិ និង​មាន​នៅក្នុង​របៀប​វារ​ឆ្នាំ​២០៣០ ដែល​គូសបញ្ជាក់​ពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ទស្សនវិស័យ​នេះ​ក៏​មាន​ឆ្លុះបញ្ចាំង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​ចែងថា ប្រទេស​កម្ពុជា​នឹង​ត្រូវ​កសាង​ឲ្យទៅជា កោះសន្តិភាព ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​សិទ្ធិ​មនុស្ស​គោរព​ច្បាប់ ឲ្យបាន​ឈានឡើង​រីក​ចម្រើន​លូតលាស់​សំបូរ​រុងរឿង​”៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×