Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តឹង លោក សម រង្ស៊ី ពី​បទ​ក្បត់ជាតិ កាត់​ទឹកដី​កម្ពុជា ទៅ​ឱ្យ​ជនបរទេស​, តំណាង​អយ្យការ​ទទួល​យក​ពាក្យ​ប្តឹង​ហើយ​

spot_img

​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ជា​ប្រធាន​នាយកដ្ឋាន នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​ទណ្ឌិត​សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ ករណី​អំពើ ក្បត់ជាតិ ឃុបឃិត​កាត់​ទឹក​ដី​ឲ្យ​ជនបរទេស រវាង​ឈ្មោះ​សម រង្ស៊ី និង​បរទេស ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពាក្យបណ្តឹង​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​វីដេអូ​អំពី​កិច្ចព្រមព្រៀង​រវាង លោក សម រង្ស៊ី និង​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​វៀតណាម កាលពី​៥​ឆ្នាំមុន ត្រូវបាន​បណ្តាញ​ទំនាក់ទំនង Facebook ដែល​ជា​សកម្មជន​អតីត​បក្សប្រឆាំង ទម្លាយ​កាល​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៨​។ នៅ​ក្នុង​វីដេអូ​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅពេល​បក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នឹង​កាត់​ខេត្តរតនគិរី មណ្ឌល​គី​រី ស្ទឹងត្រែង ក្រចេះ ឲ្យ​វៀ​ណាម​ជនជាតិភាគតិច Degar ដើម្បី​ឱ្យ​ពួកគេ​គ្រប់គ្រង​ខេត្ត​ទាំង​បួន​នោះ ដោយ​ស្វ័យភាព​។ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​សារភាព​ថែម​ទៀត​ថា លោក​ពិតជា​បាន​ចុះហត្ថលេខា​ជាមួយ លោក Kok Ksor កាលពី​ឆ្នាំ​២០១៣ ពិតប្រាកដ​មែន នៅ​សហរដ្ឋអាមេរិក​។​

​តាម​បណ្តឹង​របស់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បានឱ្យដឹងថា កិច្ចព្រមព្រៀង​រវាង​ទណ្ឌិត សម រង្ស៊ី និង​ឈ្មោះ កុក ស មេដឹកនាំ​ចលនា​វៀតណាម​ជនជាតិភាគតិច Degar (​ម៉ុង​តា​ញ៉ា​) កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ប្រទេស​ហ្វីលីពីន បាន​បញ្ជាក់​យ៉ាង​ច្បាស់​៖ ត្រង់​មាត្រា​៣ គឺ​ជនជាតិដើម​ភាគតិច Degar (​ម៉ុង​តា​ញ៉ា​) មាន​សិទ្ធិ​ស្វ័យភាព គឺ​មាន​សិទ្ធិ​ធ្វើ និង​អនុវត្ត​សេចក្តីសម្រេច​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង និង​តំបន់​របស់​ពួគេ​រស់​នៅក្នុង​ប្រទេស​កម្ពុ​ជា និង​មាត្រា​៥ ជនជាតិដើម​ភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា នឹង​មាន​សិទ្ធិ​ពេញលេញ ប្រសិន​បើ​ពួកគេ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ គឺ​ក្នុងន័យ​ថា បើ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ម្យ៉ាងទៀត ក្នុង​វិដេអូ​របស់​ទណ្ឌិត សម រង្ស៊ី ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ខ្លួន​នឹង​កាត់​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ ឱ្យ​ជនជាតិ​វៀតណាម​ភាគតិច​ម៉ុង​តា​ញ៉ា គ្រប់គ្រង​ដោយ​ស្វ័យភាព​។ វីដេអូ​សកម្មភាព និង​ទង្វើ​ដែល​ចុះហត្ថលេខា ប្រគល់​ឱ្យ​រដ្ឋ​បរទេស​ឬ​ភ្នាក់ងារ​បរទេស​នូវ​ដែនដី របស់​ទណ្ឌិត សម រង្ស៊ី គឺជា​អំពើ​ក្បត់ជាតិ​យ៉ាង​ពិតប្រាកដ​មែន​។ ឆ្លង​តាម​ការសន្និដ្ឋាន​ខាងលើ នាយកដ្ឋាន បាន​ស្នើ​ឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទទួល​សំណុំ​រៀង​មួយ​ករណី ស្តីពី អំពើ​ក្បត់ជាតិ ឃុបឃិត​កាត់​ទឹក​ដី​ឲ្យ​ជនបរទេស រវាង​ឈ្មោះ​ង​ឈ្មោះ សម រង្ស៊ី និង​បរទេស ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​បើតាម លោក លី សុ​ផា​ណា អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទទួល​សំណុំរឿង ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ និង​ប៉ះពាល់​ដល់​អធិបតេយ្យភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ការឃុបឃិត​កាត់​ទឹក​ដី​ឱ្យទៅ​ជនបរទេស ហើយ​បាន​កំពុង​រៀបចំ​សំណុំរឿង​ទៅតាម​នីតិវិធី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×