Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​អ្នកបើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​

spot_img

​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នរគ​បាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានមាន ប្រសាសន៍ថា មុខសញ្ញា​ចំនួន​២​នាក់ ដែល​បាន​ប្រើ​អំពើហិង្សា​លើ​អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ត្រូវបាន​ឃាត់ខ្លួន​បាន​ហើយ នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ យាត ទិ​ត្យា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អាស័យដ្ឋាន​ផ្ទះ​គ្មាន​លេខ ផ្លូវ​ទី​៧ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ និង​ទី​២-​ឈ្មោះ អាន វិនទី ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជាងមាស អាស័យដ្ឋាន ផ្ទះ​១០០៥ ផ្លូវ​១៩៤ ក្រុម​៤០ ភូមិ​៩ សង្កាត់​ផ្សា​ដេប៉ូ​១ ខណ្ឌ​ទួលគោក​។​

​លោក​វរសេនីយ៍ឯក នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បន្ត​ថា​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជា​មុខសញ្ញា​ប្រើ ប្រាស់​អំពើហិង្សា​លើ​អ្នកបើករ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា​នេះ ត្រង់​ចំណុច​សណ្ឋាគារ​ផ្កាឈូក​ទិព្វ សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ខណៈពេល​កំពុង​ស៊ី​នៅ​ទីនោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​បន្ត​ស្វែងរក​ចាប់​ខ្លូន​បក្ខពួក​ដែល​នៅ​សេសសល់​កំពុង​គេចខ្លួន ព្រោះ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា និង​ស្គាស់​ពី​សាវតា​ច្បាស់លាស់​អស់ហើយ​។​

​សូម​រំឭកថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​បាន​តាម​ដេញ​វាយ​ប៉ុនប៉ង​សម្លាប់​អ្នកបើកបរ និង​វាយ​កម្ទេច​រថយន្ត​ទំនើប​មួយ​គ្រឿង ម៉ាក Gac GSS Super ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-9719 បើកបរ​ដោយ​បុរស​ម្នាក់ ត្រូវបាន​សាក្សី​អះអាងថា បាន​បើក​បុក​រះ​តាម​ផ្លូវ​ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រួច​បើក​រត់គេច រហូត​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌ​ទួលគោក​។​

​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា មិន​មាន​ការបុក​រះ​ស្លាប់​២-៣ នាក់​នោះ​ទេ មាន​តែ​ករណី​ប៉ះ​ម៉ូតូ ១​គ្រឿង មិន​មាន​អ្នករបួស ហើយ​បន្ត​មក​ដល់​ម្តុំ​ពេទ្យ​លោកសង្ឃ ទើប​ប៉ះ​ម៉ូតូ​១​គ្រឿង​ទៀត ធ្វើឲ្យ​របួស​អ្នកជិះ​ម៉ូតូ​ម្នាក់ ទើប​ភាគី​រថយន្ត​ឈប់ ហើយ​អ្នក​ជិះ​ដេញ​ពីក្រោយ​គ្រាន់តែ​ឮ​តៗ​គ្នា ក៏​នាំគ្នា​ប្រើ​ហិង្សា ទៅលើ​ភាគី​រថយន្ត ធ្វើឲ្យ​របួស​ស្ទើរ​ស្លាប់​តែ​ម្តង​។ បច្ចុប្បន្ន​ជនរងគ្រោះ​ដែល​ត្រូវ​មនុស្ស​កំពុង​សម្រាក់​ព្យាបាល​នៅ​ឯ​ប្រទេស​វៀតណាម​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×