Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប មេ​ជួញដូរ​គ្រឿងញៀន ជនជាតិ​ឡាវ​នៅតាម​ព្រំដែន ក្នុង​ខេត្ត​ព្រះវិហារ ដកហូត​ថ្នាំញៀន​៥​គីឡូក្រាម​

spot_img

​ព្រះវិហារ ៖ មេ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់ទៀត រួម​ជាមួយ​ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ និង​គ្រាប់​ប្រមាណ​៥​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរបាល បង្ក្រាប​នៅ​ចំណុច​ព្រំដែន ឈម​គ្នា​រវាង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ និង​ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​លោក យិន បញ្ញា​រិទ្ធ ប្រធានការិយាល័យ ក​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថា ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចាប់​បាន​មេ​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់​ទៀត​ហើយ​ដកហូត​ថ្នាំញៀន​៥​គីឡូក្រាម​។ ជនល្មើស​ជនជាតិ​ឡាវ ឈ្មោះ ប៊ី គិន​ខាន់​ចាន់ថា ហៅ ស៊ី​យង់ អាយុ​៣៤​ឆ្នាំ ទីលំនៅ​ភូមិ​គីឡូ​លេខ​១៤ ស្រុក​បា​ចៀង ក្រុង​ប៉ាក់​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​កំពង់​ស្រឡៅ ព្រំដែន​នៃ​ប្រទេស​ទាំង​២ ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ចំប៉ា​សាក់ ដោយ​ដកហូត​ថ្នាំញៀន​មេតំ​ហេ្វ​តា​មីន (​គ្រាប់​មាន​អក្សរ WY) ចំនួន​១​ម៉ឺន​គ្រាប់ ស្មើនឹង​១​គីឡូក្រាម និង​មេតំ​ហ្វេ​តា​មីន ICE ទម្ងន់​៤​គីឡូក្រាម។​

មេ​ជួញដូរ​គ្រឿងញៀន ជនជាតិ​ឡាវ​រូបនេះ កម្លាំង​ប្រតិ​បត្ដិកា​របាន​ធ្វើ​ការតាមដាន និង​ស៊ើបអង្កេត អស់​រយៈពេល​១​ខែ​មក​ហើយ​។ មុន​ការចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ដេក និង​ពួនស្ទាក់​នៅ​ក្នុង​ព្រៃ​ទាំងយប់ ទាំង​ថ្ងៃ​រយៈពេល​២-៣​ថ្ងៃ​។ ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​បាន​និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×