Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាយ​សំរាម​ចេញពី​ប្រឡាយ​បឹងត្របែក​បាន​៤០​ភាគរយ​ហើយ​

spot_img

​ភ្នំពេញ ៖ ប្រឡាយ​បង្ហូរទឹក​សម្អុយ​បឹងត្របែក​ជា​ប្រឡាយ​ដ៏​ធំ​មួយ​ខ្សែ ដែល​មាន​សារសំខាន់ ក្នុង​ការរំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​ប្រឡាយ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ​សងខាង​មាត់​ប្រឡាយ​យក​សំរាម​មក​បោះ​ចូលទៅ​ក្នុង​ប្រឡាយ បង្ក​ឲ្យ​កកស្ទះ​ណែនណាន់​តាន់តាប់​ដែល​ធ្វើឲ្យមាន​បញ្ហា​ដល់​ចរន្ត​ទឹកហូ​រ ពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ និង​សោភ័ណភាព​ទីក្រុង​ភ្នំពេញ​ផង​ដែរ ។​

​មន្ត្រី​មូលដ្ឋាន​និយាយថា បងប្អូន​ពលរដ្ឋ​យើង​តែង​នាំគ្នា​យក​សំរាម​ទៅ​ចោល​ក្នុង​ប្រឡាយ​លូ​បង្ហូរទឹក​នោះ​ជា​បន្តបន្ទាប់​រហូត បើទោះបីជា​អាជ្ញាធរ​ព្យាយាម​ពន្យល់​ណែនាំ យ៉ាងណាក្តី​។​

​ជុំវិញ​បញ្ហា​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឡា​ដឹង​នៅ​ព្រឹក​ថ្ងៃ​១៤ មីនា​នេះ​ថា ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ផងដែរ ដែល​មក​ដល់ពេលនេះ សកម្មភាព​នៃ​ការកាយ​ស្តារ​ប្រឡាយ​ខាងលើ បាន​ចំនួន​ពីរ​សប្តាហ៍​ហើយ​ស្មើនឹង​៤០​ភាគរយ ដោយ​រុញ​សំរាម​ទាំងអស់​ទឹក​ក្រោម ទើប​ធ្វើ​សកម្មភាព​កាយ​និង​កើប​យកចេញ ហើយ​កិច្ចការងារ​នេះ​គ្រោង​នឹង​បញ្ចប់​នេះ នៅ​ពីរ​សប្តាហ៍​ទៀត​។​

​លោក​ដួង ចាន់​សារ៉ាត់ ប្រធាន​លូ​ទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មីនា​នេះ​ថា តាម​ការណែនាំ​ពី​ប្រធាន​មន្ទីរ ក្រុមការងារ​របស់​លោក​បាន​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ប្រឡាយ​នេះ​ភ្លាមៗ ។ លោក​បន្តថា ការកាយ​សំរាម​នៅ​ប្រឡាយ​បឹងត្របែក​លើផ្លូវ​១០៥​នេះ ពិតជា​មាន​ភាពយឺតយ៉ាវ​បន្តិច ដោយសារ​តែ​ផ្លូវ​មាន​ការកកស្ទះ​ចរាចរ​និង​មាន​រោងការ​និង​រោងបុណ្យ មិន​អាច​ឲ្យ​គ្រឿងចក្រ​ចូល​កាយ​សំរាម​ក្នុង​ប្រឡាយ​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ប្រធាន​អង្គភាព​អះអាងថា ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នឹង​បញ្ចប់​ការងារ​នេះ​នៅ​ពីរ​សប្តាហ៍​ទៀត​៕​ ដោយ​៖​កូឡាប​

spot_img
×