Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​នឹង​បណ្តេញ​អ្នកការទូត​រុស្សី ២៣​នាក់ចេញ ​ជុំវិញ​ការប៉ុនប៉ង​ធ្វើឃាត​អតីត​អ្នក​ស៊ើបការណ៍​

spot_img

​ចក្រភព​អង់គ្លេស​នឹង​បណ្តេញ​អ្នកការទូត​រុស្សី ចំនួន ២៣​នាក់ ចេញពី​ប្រទេស ក្រោយពេល​អង់គ្លេស​ ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ប្រទេស​រុស្សី​គឺជា​អ្នក​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើឃាត អតីត​អ្នកស៊ើប​ការណ៍ជនជាតិ​រុស្សី និង​កូនស្រី​របស់​គាត់ នៅក្នុង​ទឹកដី​អង់គ្លេស​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​និយាយថា អ្នកការទូត​ចំនួន ២៣​នាក់ នោះ​គឺជា​មន្ត្រី​​ស៊ើប​ការណ៏​របស់​រុស្សី ហើយ​ពួកគេ​មាន​ពេល​ត្រឹម ១​សប្តាហ៏​ប៉ុណ្ណោះ​ដើម្បី​ចាកចេញ​។​

​អ្នកស្រី​ថ្លែង​ដូច្នេះ​ថា “​សំរាប់​អ្នក​ដែល​ព្យាយាម​ផ្តល់​ការគំរាមកំហែង​ដល់​យើង អ្នក​ឯង​មិន​ត្រូវបាន​ស្វាគ​ម​ន៏​ទៀត​ទេ​”​។​

​ការបណ្តេញ​អ្នកការទូត​រុស្សី​ចេញ​នេះ កើតឡើង​ក្រោយ​ពេល​មាន​ការបំពុល​អតីត​អ្នកស៊ើប​ការណ៍​ជនជាតិ​រុស្សី (​ជា​អ្នកស៊ើប​ការណ៍​ឲ្យ​អង់គ្លេស​) ឈ្មោះ Sergei Skripal និង​កូនស្រី​របស់​លោក Yulia នៅ​ភាគខាងត្បូង​ទីក្រុង Salisbury កាលពី​ថ្ងៃ​ទី ៤ ខែ​មីនា កន្លងទៅ។​

​លោក Sergei Skripal កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​នៅក្នុង​មន្ទីរពេទ្យ ក្រោយពេល​ត្រូវ​បាន​​គេ​បំពុល​ដោយសារ​ធាតុគីមី ដែល​ត្រូវ​គេ​ស្គាល់​ថា Novichok ដែល​សារធាតុ​គីមី​នេះ​ត្រូវបាន​គេ​ផលិត​នៅ​ក្នុង​ប្រទេស​រុស្សី​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្លែងថា វា​ទំនង​ខ្លាំងណាស់​ដែល​ថា ទីក្រុង​មូ​ស្កូជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បំពុល​នោះ​។​

​ជុំវិញ​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​អង់គ្លេស​ក៏​ត្រូវបាន​គេ​កោះហៅ​ឲ្យមក​ធ្វើ​ការពន្យល ថា​តើ​​ការវាយប្រហារ​នោះ​ធ្វើឡើង​ដោយ​ផ្ទាល់​ពី​អាជ្ញាធរ​រុស្សី​ឬ​យ៉ាងណា ឬក៏​ទីក្រុង​មូ​ស្កូបា​ត់​ការគ្រប់គ្រង​​លើ​សារធាតុ​គីមី​នោះ​។​

​អ្នកស្រី Theresa May បានទាមទារ​ឲ្យ​វិ​មានគ្រេ​ម​ឡាំង​របស់​រុស្សី ធ្វើ​ការឆ្លើយតប​ឲ្យបាន​មុន​ថ្ងៃ​អង្គារ ទៅ​ដល់​រដ្ឋាភិបាល​អង់គ្លេស ប៉ុន្តែ​ទីក្រុង​មូ​ស្កូ មិន​អើពើ​ទៅ​នឹង​ការដាក់កំហិត​ឲ្យ​ឆ្លើយ​នោះ​៕ សុភ័ក្ត្រ​

spot_img
×