Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា​អា​មេ​រិច ទាមទារ​ឲ្យមាន​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ឲ្យ​បាន​តឹងរឹង​បន្ថែមទៀត ក្រោយ​មាន​ការ​បាញ់ប្រហារ​ក្នុង​សាលា បណ្តាលឲ្យ​មនុស្ស​ស្លាប់​ជិត ២០​នាក់​

spot_img

សិស្សសាលា​រាប់ពាន់នាក់ ទូ​ទាំង​អា​មេ​រិច បាន​ធ្វើ​យុទ្ធ​នា​ការ​ដើរចេញ​ពី​ថ្នាក់រៀន​របស់​ពួកគេ​​នៅ​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ ដើម្បីទាមទារ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​កាំភ្លើង​ឲ្យ​តឹងជាង​មុន ក្រោយពេល​មាន​​ការបាញ់ប្រហារ​ក្នុង​សាលា បណ្តាលឲ្យ​មនុស្ស​ចំនួន ១៧​នាក់​ស្លាប់​នៅ​​​ក្នុង​​រដ្ឋ Florida​។ នេះ​បើ​តាម​​ការចេញផ្សាយ​របស់ CNN​។​

​សិស្សសាលា​ចាប់ផ្តើម​ចេញពី​ថ្នាក់រៀន និង​បាន​ដើរ​ចំនួន ១៧​នាទី ដែល ១៧​នាទី​នេះ​តំណាង​ឲ្យ​ជន​​រងគ្រោះ​​​ចំនួន ១៧​នាក់ ដែល​ត្រូវបាន​គេ​បាន​សម្លាប់ នៅក្នុង​សាលា​វិទ្យាល័យ Marjory Stoneman Douglas កាលពី ១​ខែ​មុន​។​

​សិស្ស​ទូទាំង​ពិភពលោក​ក៏​បាន​ចាកចេញ​ពី​ថ្នាក់រៀន​របស់​ពួកគេ​ដែរ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​​ដើម្បី​បង្ហាញ​​ពី​​ការ​​សាមគ្គី​ជាមួយនឹង​ចលនា​របស់​សិស្ស​អា​មេ​រិច​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​មុន មាន​ការបាញ់រះ​នៅក្នុង​បរិវេណ​សាលា បណ្តាល​ឲ្យ​សិស្ស និង​គ្រូ​ចំនួន ១៧​នាក់​ស្លាប់​បាត់បង់​ជីវិត​។ ខ្មាន់​កាំភ្លើង​ដែល​ត្រូវបាន​គេ​ចាប់ខ្លួន គឺ​ជា​អតីត​សិស្សសាលា​នៅ​ទីនោះ​​ដែល​ត្រូវបាន​គេ​បណ្តេញចេញ​៕​ សុភ័ក្ត្រ

spot_img
×