Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​លឿន​មិន​ប្រយ័ត្ន​នឹង​ផ្លូវបំបែក បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ផ្លោង​ផ្ទប់​ជញ្ជាំង​ផ្ទះ ធ្លាក់​បត់​ក​ស្លាប់​ភ្លាមៗ និង​ប៊ិះ​ឆក់យក​ជីវិត​ស្ត្រី​ថ្មើរជើង​ម្នាក់​ទៀតផង

spot_img

​នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ ដែល​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់ ដែល​បើក​ម៉ូតូ​យ៉ាង​លឿន​មិន​ប្រុងប្រយ័ត្ន​នឹង​ផ្លូវបំបែក ត្រូវស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង បន្ទាប់ពី​បើក​បុក​គ្នា​ជាមួយ​រថយន្ត​១​គ្រឿង ដែល​បោះពួយ​លឿន​ដែរ​ផង​នោះ ។ ហេតុការណ៍​ដ៏​សាហាវ​នេះ ត្រូវ​បានដឹង​បានកើត​ឡើង​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ កាលពី​ឆ្នាំ​២០១៦ មក​ម្លេះ ។​

​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល​លើ​ដងផ្លូវ បានបង្ហាញ​ឲ្យ​ឃើញ ដំបូង បុរស​ម្នាក់​បាន​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន ចូលមក​ផ្លូវ​កោង​បំបែក ប៉ុន្តែ ដោយ​មិន​ប្រុងប្រយ័ត្ន ខណៈ​បាំង​នឹង​រថយន្តក្រុង​១​គ្រឿង ក៏​វាក់​នឹង​រថយន្ត​តូច១​គ្រឿង​ទៀតចូលមក​ដល់ ជាហេតុ​ពុំ​អាច​ទាន់​ហ្វ្រាំង​ទាន់ពេលវេលា​រៀងៗ​ខ្លួន និងព្រលះ​គ្នា​យ៉ាង​ពេញ​ទំ​នឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ហោះ​ផ្លោង​ឡើងលើ​អាកាស និង​ធ្លា​ក់បត់​.​ក​ផ្ទប់​នឹង​ជញ្ជាំង​អគារ​ជាប់​ចិញ្ចើមផ្លូវ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​គួរ​ឲ្យ​ស្លុតរន្ធត់​បំផុត ។

ពុំត្រឹមប៉ុណ្នឹង ស្រ្តីម្នាក់ក៏ប៊ិះ​នឹង​ត្រូវបានឆក់​យកជីវិត​របស់នាង​​ ពី​គ្រោះ​ថ្នាក់ចរាចរណ៍​នេះផងដែរ ខណៈនាង​កំពុង​ដើរសុខៗ​នៅអែបចិញ្ចើឹមផ្លូវ ៕​ ចន្ទី

spot_img
×