Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវ​គេ​អារ​ក​សម្លាប់​

spot_img

​ភ្នំពេញ ​៖ ​បុរស​ម្នាក់ ត្រូវ​គេ​អារ​ក​សម្លាប់​ឱប​ជាប់​នឹង​គល់ឈើ ស្ថិត​ក្នុង​ដី​ឡូដ៍​មួយកន្លែង ជិត​ការដ្ឋាន​សាងសង់​បុរី​ផ្ទះល្វែង ស្ថិតនៅ ក្នុង​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ករណី​នេះ​កើតឡើង​ទាំង​ព្រឹក​ព្រលឹម នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ ។​ជំហាន​ដំបូង​គេ​សង្ស័យថា​ជា​ករណី​ប្លន់​សម្លាប់​យក​ម៉ូតូ​ឬក៏​គំនំ​។​

សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ ហែម សុជាតិ ហៅ​វ៉ិត អាយុ​២៣​ឆ្នាំ​រស់នៅ​ខេត្ត​កំពង់ស្ពឺ​តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​បញ្ជាក់​ថា​ពិត​ឬ​បែបណា​សិន​។​

​ចំពោះ​ករណី​នេះ​សមត្ថកិច្ច មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំឲ្យ​មាន​ឃាតកម្ម​នេះ​នៅឡើយ​ទេ​ខណៈ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ជន ដៃដល់​ផងដែរ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×