បន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយខ្លួនឯង គឺមានបុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករបងថ្មផ្ទះសំណាក់ភ្នំព្រេជ ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
យោងរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣យប់ នៅចំណុចផ្លូវលំកាច់ជ្រុងរបងផ្ទះសំណាក់ភ្នំព្រេជ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានករណីគ្រោះ ថ្នាក់ចរាចរមួយកើតឡើងបង្កដោយម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៨ ពាក់ស្លាកលេខ ប.ជ ១Q-៧៦០៦ គ្រោះថ្នាក់ដោយខ្លួនឯងបានបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងទៅបុក និងរបងថ្មផ្ទះសំណាក់ភ្នំព្រេជ ពេញទំហឹង បណ្តាល ឲ្យស្លាប់និងកន្លែងកើតហេតុ។
កងរាជអាវុធហត្ថ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ៅ វណ្ណឈ្លើម ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នម៉ូតូនិងសាសពត្រូវបានក្រុមគ្រួសារយកទៅរក្សាទុក និងធ្វើបុណ្យតាមប្រៃណីនៅគេហដ្ឋានសព៕ ដោយ ៖ បញ្ញាស័ក្តិ