Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ជិះ​ម៉ូតូ​បុក​របង​ថ្ម​ផ្ទះសំណាក់​ភ្នំ​ព្រេជ ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​

spot_img

​បន្ទាយមានជ័យ ​៖ ករណី​គ្រោះថ្នាក់​ចរាចរ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង គឺ​មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​របង​ថ្ម​ផ្ទះសំណាក់​ភ្នំ​ព្រេជ ពេញទំហឹង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​យោង​របាយការណ៍​របស់​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បានឲ្យដឹងថា​ ​នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣​យប់ នៅ​ចំណុច​ផ្លូវលំ​កាច់ជ្រុង​របង​ផ្ទះសំណាក់​ភ្នំ​ព្រេជ ស្ថិតក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ មាន​ករណី​គ្រោះ ថ្នាក់​ចរាចរ​មួយ​កើតឡើង​បង្ក​ដោយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ ប​.​ជ ១Q-៧៦០៦ គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បាន​បើក​ក្នុង​ល្បឿន​លឿន ដល់​ចំណុច​ផ្លូវ​កោង​ទៅបុក និង​របង​ថ្ម​ផ្ទះសំណាក់​ភ្នំ​ព្រេជ ពេញទំហឹង បណ្តាល ឲ្យ​ស្លាប់​និង​កន្លែងកើតហេតុ​។​

​កងរាជអាវុធហត្ថ បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ វណ្ណ​ឈ្លើម ភេទ ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ បច្ចុប្បន្ន​ម៉ូតូ​និង​សា​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​រក្សាទុក និង​ធ្វើបុណ្យ​តាម​ប្រៃ​ណី​នៅ​គេហដ្ឋាន​សព​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×