Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​គាំទ្រ​អង់គ្លេស ក្នុង​ការបណ្តេញ​អ្នកការទូត​រុស្ស៊ី​ចេញ ជុំវិញ​ការប៉ង​ធ្វើឃាត​អតីត​អ្នក​ស៊ើបការណ៍​

spot_img

​សេត​វិមាន​អា​មេ​រិច បានឲ្យដឹងថា ខ្លួន​ឈរ​សាមគ្គី​ជាមួយ​សម្ព័ន្ធមិត្ត​អង់គ្លេស និង​គាំទ្រ​ដល់​ការសម្រេចចិត្ត​អង់គ្លេស​ក្នុង​ការបណ្តេញ​អ្នកការទូត​រុស្សី​ចំនួន ២៣​នាក់​ចេញពី​ប្រទេស​។​

​ការប្រកាស​គាំទ្រ​អង់គ្លេស​បាន​ធ្វើឡើង ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May បាន​និយាយថា អ្នកការទូត​រុស្សី​នឹង​ត្រូវ​បណ្តេញចេញ ក្រោយពេល​ទីក្រុង​មូ​ស្គូ​បដិសេធ​មិន​ធ្វើការ​ពន្យល់​ថា តើ​សារធាតុ​គីមី​ដែល​ផលិត​ដោយ​រុស្សី ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​របៀប​ណា​ដើម្បី​បំពុល អតីត​​អ្នកស៊ើប​ការណ៍​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។​

​ទោះយ៉ាងណា ទីក្រុង​មូ​ស្គូ មិនបាន​ធ្វើ​ការពន្យល​នោះឡើយ និង​បាន​បន្ត​បដិសេធថា ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ការវាយប្រហារ​ដោយ​សារធាតុ​គីមី​នោះ​។​

​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​អា​មេ​រិច បាន​ចោទប្រកាន់​ប្រទេស​រុស្សី​ថា បាន​គំរាមកំហែង​សន្តិសុខ​ប្រទេស​នានា​ក្នុង​ពិភពលោក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​របស់​លោក ត្រាំ ឈ្មោះ Sarah Sanders បាន​ថ្លែង​ដូច្នេះ​ថា សហរដ្ឋ​អា​មេ​រិច​ចង់បាន​ឲ្យ​ប្រាកដថា ការវាយប្រហារ​ដោយ​របៀប​នេះ​នឹង​មិន​កើតមានឡើង​ម្តងទៀត​ទេ​។​

​អ្នកស្រី​ចាត់ទុកថា ការបណ្តេញ​អ្នកការទូត​រុស្សី​ចេញពី​ប្រទេស​គ្រាន់តែ​ជា​វិធានការ​ឆ្លើយតប​ប៉ុណ្ណោះ​។​

​សូម​រំលឹក​ផង​ដែរ​ថា អតីត​អ្នកស៊ើប​ការណ៏​ជនជាតិ​រុស្សី ដែល​ធ្វើការ​ឲ្យ​ប្រទេស​អង់គ្លេស​ឈ្មោះ Sergei Skripal និង​កូនស្រី​ឈ្មោះ Yulia ត្រូវបាន​គេ​បំពុល​ដោយសារ​ធាតុគីមី នៅ​ភាគខាងត្បូង​ទីក្រុង Salisbury កាលពី​ថ្ងៃ​ទី ៤ ខែ​មីនា កន្លងទៅ​។​

​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅក្នុង​មន្ទីរពេទ្យ​៕ សុភ័ក្ត្រ​

spot_img
×