Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ៖ កម្ពុជា​បាន​នឹង​កំពុង​ប្រឹងប្រែង​កសាង​សមត្ថភាព ការធ្វើ​ទំនើបកម្ម ប្រើប្រាស់​បច្ចេកវិទ្យ​ព័ត៌មាន​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អង្គសន្និសីទ​ទាំងអស់​ធ្វើការ​រួមគ្នា​ដើម្បី​ញាំ​ង​ឲ្យ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់​យើង​ក្នុង​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេក​ក​វិទ្យា​ក្លាយជា​ការពិត និង​ទប់ស្កាត់​ផល​អវិជ្ជមាន​នានា​ដើម្បី​ធានា​សុខសន្តិភាព ស្ថិរភាព ការ​អ​ភ​វិ​ឌ្ឍ និង​វិបុលភាព​ក្នុងប្រទេស​កម្ពុជា​យើង​ប្រកបដោយ​ចីរភាព​។​

​នៅ​ព្រឹក ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​សន្និសីទ ចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា សំរាប់​ឧស្សា​ហូប​នី​កម្ម កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​» (2018 Cambodia Outlook Conference – Science and Technology for Industrialization, Economic growth and Development in Cambodia) នៅ​សណ្ឋាគារ Sofitel រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន ៖ វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) និង​ធនាគា ANZ Royal ដែល​បាន​បន្ត​ផ្តួចផ្តើម​រៀបចំ​សន្និសីទ​នេះ​ឡើង​ដើម្បី​ពិនិត្យ​ពី​សមិទ្ធផល បញ្ហា​ប្រឈម​ផ្សេងៗ និង​វិទ្យាសាស្ត្រ​ដែល​យើង​អាច​ធ្វើការ​ជាមួយគ្នា​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការផ្លាស់ប្តូរ​មតិយោបល់​គ្នា​អំពីរ​អនាគត​ប្រទេសជាតិ ដើម្បី​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​យើង​ទាំងមូល​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា ប្រធានបទ​នៃ​សន្និសីទ​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​យកមក​គិតគូរ​បន្ថែមទៀត​អំពីរ​ការបង្កើត​មូលដ្ឋាន​គាំទ្រ​ដល់​ការរីក​លូត លាស់​ក្នុង​រយៈពេល​វែង ខណៈ​ដែល​កម្ពុជា​បាន​នឹង​កំពុង​ប្រឹងប្រែង​កសាង​សមត្ថភាព​ស្ថាន​ប័ន ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន សម្ភារៈ​បច្ចេកទេស ការពង្រឹង​ប្រសិទ្ធភាព ការប្រើប្រាស់​បច្ចេកវិទ្យ​ព័ត៌មាន ព្រមទាំង​ជំរុញ​ការសាងសង់ និង​បង្កើន​សមត្ថភាព​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង​សម្រាប់​វិស័យ​បច្ចេក​ក​វិទ្យា​ព័ត៌មាន និង​គមនាគមន៍ ជាពិសេស​ឈានទៅ​សម្រេច​នូវ​ចក្ខុវិស័យ​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំនូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ដើម្បី​អភិវឌ្ឍន៍ និង​ពង្រីក​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេក​ក​វិទ្យាឲ្យ​កាន់តែ​ខ្លាំង​ក្លារីកលូតលាស់​ទៅ​មុខ​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដូចជា​៖

១)​ត្រូវ​ជំរុញ​កម្លាំង​ពលកម្ម​ជំនាញ​ឲ្យបាន​ខ្ពស់ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​អំពី​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ បច្ចេក​ក​វិទ្យា វិស្វកម្ម គណិតវិទ្យា និង​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

២) បន្ត​លើកកម្ពស់​ជំនាញ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ឲ្យមាន​គុណភាព​ខ្ពស់ ដោយ​បន្ត​សហការ​ជាមួយ​វិស័យ​រដ្ឋ​និង​ឯកជន ដើម្បី​ទ្រទ្រង់​ក្នុង​ការបង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បម្រើ​ដល់​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍ នឹង​ជួយ​សម្រួល​ដល់​ការផ្ទេ​រ​បច្ចេវិទ្យា​ផលិកម្ម​ចូលទៅ​ទីផ្សារ​បច្ចេកវិទ្យា និង​បន្ត​លើកទឹកចិត្ត​ដល់​កិច្ចសហការ​ថ្នាក់ជាតិ និង​អន្តរជាតិ​រវាង​សហគ្រាស​ឧស្សាហកម្ម វិទ្យាស្ថាន​ស្រាវជ្រាវ និង​សាកលវិទ្យាល័យ​នានា ដើម្បី​ញាំ​ង​ឲ្យមាន​ការចែករំលែក និង​ការទទួលបាន​ព័ត៌មាន និង​បច្ចេក​ក​វិទ្យា​ចូលទៅក្នុង​ទីផ្សារ​។​

៣)​បន្ត​ពង្រឹង​ក្រប​ខណ្ឌ​ស្ថាប័ន គោ​នយោបាយ និង​ច្បាប់​ឲ្យ​រឹងមាំ ដោយ​បន្ត​អនុវត្តន៍​ឲ្យមាន​ប្រសិទ្ធភាព រួម​ទាំង​ច្បាប់​កម្មសិទ្ធិបញ្ញា បទ​បញ្ញាត្តិ​ពាក់ព័ន្ធ​នាន និង​ការកែលំអរ​ក្រប​ខណ្ឌ​ច្បាប់​នានា ដើម្បី​លើកទឹកចិត្ត និង​ពង្រឹង​សហគ្រិន អ្នកវិទ្យាសាស្ត្រ​នានា ឲ្យមាន​ការបង្កើត​នឹងដាក់ផ​លិត​ផល​បច្ចេកវិទ្យា​ឲ្យ​កាន់តែ​ច្រើន​បន្ថែមទៀត​។​

៤) ចូលរួម​បំផុស​ដល់​សាធារណៈជន​នូវ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​តាមរយៈ​ការបណ្តុះបណ្តាល​ទេពកោសល្យ ចំណេះ​ដឹក​អំពី​វិស័យ​វិទ្យាសាស្ត្រ​ផ្សេងៗ​ដែល​នឹង​ជួយ​លើកស្ទួយ​ដល់​ការអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

 

spot_img
×