Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ លើកទឹកចិត្ដ​ដល់​វេជ្ជបណ្ឌិត ដែល​គ្មាន​ការងារ​ធ្វើ​ ​អាច​ទាក់ទង​ទៅ​ពេទ្យ​ការងារ​បាន​

spot_img

​ភ្នំពេញ ​៖​ លោក​​រដ្ឋ​ម​ន្រី្ដ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកទឹកចិត្ដ​ដល់​វេជ្ជបណ្ឌិ​តដែល​គ្មាន​ការងារ​ធ្វើ​អាចទាក់ទង​ទៅ​ពេទ្យ​ការងារ ដើម្បី មាន​ការងារ​ធ្វើ​នៅតាម រោង​ក​ច្រស​គ្រាស​ផ្សេងៗ​បាន​។​

​លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញប​ត្រ ថ្នាក់​វេជ្ជបណ្ឌិត ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​អន្ដរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៥ មីនា នៅ​សាកលវិទ្យាល័យ​អន្ដរជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ថា ក្រោយ​ពី​វេជ្ជបណ្ឌិត ដែល​ជា​និស្សិត​បាន​បញ្ចប់​ការសិក្សា​ហើយ ហើយ​មិន​មាន​ការងារ​ធ្វើ​នោះ ក្រុមគ្រូពេទ្យ គឺ​អាច​ទៅ​ទំនាក់ទំនង​ជាមួយ​នាយ​ក​ដ្ឋា​ន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ដែល​ជា​ឱកាស​ល្អ​សម្រាប់​វេជ្ជបណ្ឌិត​គ្មាន​ការងារ​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ លោក រដ្ឋមន្ត្រី​បញ្ជាក់ថា និស្សិត​ដែល​រៀន​ជំនាញ​ជា​វេជ្ជបណ្ឌិត គឺជា​ធនធាន​មនុស្ស​ផ្នែក​សុខភាព ដែល​បាន​រួមចំណែក​យ៉ាងសំខាន់ ដល់​សង្គមជាតិ ដោយសារ​បញ្ហា​វិស័យ​ខុស​ភាព​នេះ គឺជា​វិស័យ​មួយ ដែល​ត្រូវ​ទាមទា​នូវ​ការអភិវឌ្ឍ​ឥតឈប់ឈរ ដើម្បី បំពេញ​នូវ​តម្រូវការ​ជូន​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ទាំងមូល​ផង​ដែរ ។​

លោក ឡេង តុង ទីប្រឹក្សា​អម​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ ក៏​បានឲ្យ​ដឹង​ដែរថា ក្នុងចំណោម​សហគ្រាស ក្នុង​វាយណៈភ័ណ្ឌ ដែល​បាន​សហការ​ជាមួយ​ក្រសួង​ការងារ ក្នុងចំណោម​ជាង​១២០០​សហគ្រាស ដែល​មាន​គ្រូពេទ្យ​ប្រចាំការ អាច​ខ្វះ​ចំនួន​ជាង​១២%​បន្ថែមទៀត ដែល​ជា​ឱកាស​សម្រាប់​គ្រូពេទ្យ ដែល​ចេញ​ថ្មី​អាច​បាន​ការងារ​ធ្វើបាន​។ លោក​បញ្ជាក់ថា វេជ្ជបណ្ឌិត ដែល​មាន​បំណង​ចង់​ធ្វើការ​នៅ​តាម​សហគ្រាស​នោះ តម្រូវ​ជា​វេជ្ជបណ្ឌិត មាន​ការបណ្ដុះបណ្ដាល ស្ដីពី​សុខភាព សុវត្ថិភាព​ការងារ​ជាមុនសិន និង​សុំ​លិខិត​ការ​អនុ​ញ្ញាត្ដ​ពី​នាយកដ្ឋាន​ការងារ​ដែល​មាន​រយៈពេល​២​ឆ្នាំ​ឡើង​ទៅ​។

​សូមបញ្ជាក់​ថា ​៖ និស្សិត ដែល​ទទួលបាន​សញ្ញាបត្រ ជា​វេជ្ជបណ្ឌិត​ពី​សាកលវិទ្យាល័យ​អន្ដរជាតិ​មាន​នាពេលនេះ គឺ​មាន​ចំនួន​ជាង​៤០០​នាក់​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×