Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ទស្សនៈកិច្ច​ទ្វីបអាស៊ី​របស់​ប្រធានាធិបតី​អាមេរិក Donald Trump មានការ​ប្រែប្រួល​

spot_img

​ប្រធានាធិបតី​អាមេរិក Trump នៅតែ​ទៅកាន់​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​បាន​ត្រឹម​ជួប​ជាមួយ​ប្រធានាធិបតី Rodrigo Duterte និង​មិនបាន​ចូលរួម​សន្និសីទ​កំពូល​អាស៊ី​បូព៌ា EAS​។​

ប្រធានាធិបតី​ត្រាំ មាន​គំរោង​មិន​ចូលរួម​សន្និសីទ​កំពូល​អាស៊ី​បូព៌ា​នៅ​ថ្ងៃទី ១៤ ខែ​១១ នា​ប្រទេស​ហ្វីលីពីន​

​បណ្តា​មេដឹកនាំ​ប្រទេស​ជាង​១០ បាន​ជួបជុំគ្នា​ក្នុង​សន្និសីទ​កំពូល​អាស៊ី EAS នៅ​ហ្វី​លី ប៉ុន្តែ​ប្រធានាធិបតី​ត្រាំ ពុំមាន​វត្ត​មាននៅ​ទីនោះ​ឡើយ លោក​ត្រាំ ពុំមាន​គ្រោង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​វិលត្រឡប់​ទៅ​អាមេរិក​វិញ​មុនពេល​កំណត់​មុន​នោះ​។​

​នា​សេត​វិមាន​កាលពី​ថ្ងៃ​២៣ ខែ​១០ លោក​ត្រាំ​ឲ្យ​ដឹងថា “​អាច​” នឹង​ទៅ​ទស្សនៈកិច្ច​នៅ​ហ្វីលីពីន ប្រៀបដូចជា​ផ្នែក​មួយ​នៃ​គោលដៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​ខ្លួន នា​ទ្វី​អាស៊ី អំឡុងពេល​១២​ថ្ងៃ នៅ​ដើមខែ​ក្រោយនេះ ។​

​អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បាន​ប្រាប់ Washington ថា លោក​ត្រាំ នឹង​ស្នាក់នៅ​ក្រុង​ម៉ានីល នា​ថ្ងៃទី​១២-១៣ ខែ​១១ ហើយ​នឹងមាន​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និង​មេ​នាំ​ដទៃទៀត​របស់​ហ្វីលីពីន​។ ប៉ុន្តែ​លោក​ត្រាំ នឹងមិន​ទៅកាន់​ទីក្រុង​Angeles របស់​ហ្វីលីពីន នៅ​ថ្ងៃ​១៤ ខែ​១១ ដើម្បី​ចូលរួម EAS នោះទេ ។​

​ដំណើរ​ទស្សនៈកិច្ច​ប្រធានាធិបតី​ត្រាំ ទៅ​ទ្វីបអាស៊ី​មាន​រយៈពេល​វែង ហើយ​ការដែល​លោក​វិល​ត្រឡប់មក​អាមេរិក​នា​យប់​ថ្ងៃ​១៣ ខែ​១១ គឺ​អាស្រ័យ​ដោយមាន​កម្មវិធី​ការងារ​ផ្សេងទៀត ។ តាម​លោក Ernest Bower ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​កម្មវិធី​អាស៊ីអាគ្នេយ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​និង​អន្តរជាតិ CSIS នោះ​ប្រមុខ​ការទូត​អាមេរិក​រិច Rex Tillerson អាច​នៅ​ហ្វីលីពីន​ដើម្បី​ចូលរួម​សន្និសីទ EAF ។​

​កាលពី​ថ្ងៃទី​១៦ ខែ​១០ សេត​វិមាន​បាន​ច​សេចក្តីប្រកាស​ពី​ដំណើរ​ទស្សនៈកិច្ច​ទៅកាន់​ទ្វីបអាស៊ី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រួមមាន ៖ ទៅកាន់​ទីក្រុង​ដា​ណាំង វៀតណាម ដើម្បី​ចូលរួម​សន្និសីទ​កំពូល​នៃ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច ទ្វីបអាស៊ី “APEC” នឹង​ទៅកាន់​រដ្ឋធានី​ហា​ណួ​យ វៀតណាម ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេះ​៕​

spot_img
×