Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​កម្ពុជា​មាន​ចំនួន​កាន់តែ​ច្រើនឡើង កំពុង​ជ្រើសរើស​យក​ការសិក្សា​នៅ​ក្រៅប្រទេស​

spot_img

​ភ្នំពេញ ​៖ ក្នុង​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី​២០១៨ លោក​ម៉ៅ ស្រេង បាន​ថ្លែងថា ប្រជាពលរដ្ឋ​កម្ពុជា​មាន​ចំនួន​កាន់តែ​ច្រើនឡើង កំពុង​ជ្រើសរើស​យក​ការសិក្សា​នៅ​ក្រៅប្រទេស ក្នុង​ផែនការ​អប់រំ​របស់​ពួកគេ ដោយ​ជឿជាក់ថា នេះ​នឹង​ធានា​លើ​ការប្រកួតប្រជែង សម្រាប់​អាជីព​របស់​ពួកគេ​នាពេល​អនាគត​។ ជាពិសេស​នៅ​ប្រទេស​អូស្ត្រាលី កំពុង​ក្លាយជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់រយ​នាក់ ជ្រើសរើស​ទៅ​សិក្សា​នៅ​ទីនោះ ជា​រៀងរាល់ឆ្នាំ​។​

​អ្នក​តំណាង​មកពី​ស្ថាប័ន​អូស្ត្រាលី​ជាង ៤៦ បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា​។ មាន​សិស្ស​និស្សិត​និង​មាតាបិតា​សរុប​ជាង ៩៥០ នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ថ្ងៃ​នេះ​ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។​

​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្រា្តលី​នៅតែ​បន្ត​ជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​និង​ឪពុក​ម្តាយ​របស់​ពួកគេ​ដើម្បី​ជួប​ផ្ទាល់​ជាមួយ សាលារៀន សាកលវិទ្យាល័យ និង​អ្នកផ្តល់​ការអប់រំ នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​។ ដែល​កម្មវិធី​នេះ បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១៥ មីនា ២០១៨ ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់ ម៉ោង​៤​ល្ងាច នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដែល​មាន​ស្ថាប័ន​ដែល​ចូលរួម​បាន​ផ្តល់​ជម្រើស​សិក្សា​ពី​វិទ្យាល័យ ថ្នាក់​បចេ្ចកទេស និង​ក្រោយ​ឧត្តម​សិក្សា​។ សិស្ស​និស្សិត​និង​មាតា​បិតា​របស់​ពួកគេ​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​ស្តីពី​ជម្រើស​សិក្សា​និង​ដំណើរការ​នៃ​ការ​ដាក់​ពាក្យ​នៅ​ពិ​ព៍ណ៍​សិក្សា​នេះ​ដោយ​ឥតគិតថ្លៃ​។​

​ការចូលរួម​ជាមួយ​ស្ថាប័ន​អូស្ត្រាលី​ក្នុង​ការតាំងពិព័រណ៍​នេះ មាន​អ្នកតំណាង​មក​ពី​ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ (HA) ដើម្បី​ឆ្លើយតប​នឹង​សំណួរ​នានា​អំពី​តម្រូវការ​និង​ការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​។​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ (ACE) បាន​ចូលរួម​ដើម្បី​ពិភាក្សា​អំពី​ឱកាស​សិក្សា​ភាសា​អង់គ្លេស​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ផង​ដែរ​។ អ្នក​តំណាង​មកពី​មជ្ឈមណ្ឌល​ប្រឡង​តេស្ត​អន្តរជាតិ IELTS កម្ពុជា​ក៏​បាន​ចូលរួម​ផ្តល់​ប្រឹក្សា​អំពី​ការចុះ​ឈ្មោះ​និង​ការ​ធ្វើ​តេស្ត​ផងដែរ​។​

“​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​នាង​ខ្ញុំ​បាន​មក​ចូលរួម​កម្មវិធី​នេះ​។ ពួក​យើង​មាន​សេចក្តី​សប្បាយរីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​វត្តមាន​នៅ​ទីនេះ​ម្តងទៀត ដើម្បី​ផ្តល់​ពត៌មាន​អំពី​កម្មវិធីសិក្សា និង​មុខវិជ្ជា​របស់​ពួក​យើង​ទៅ​កាន់​សិស្ស​និស្សិត​កម្ពុជា​” លោកស្រី Angelidis Olympia, អ្នក​តំណាង​មកពី​Victoria Government School។

​លោក​ស្រេង ម៉ៅ​នាយក​ស្ថាប័ន IDP ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា “​នេះ​គឺជា​ឱកាស​តែមួយគត់​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​គម្រោង​សិក្សា​នៅ​បរទេស​” លោក​បាន​បន្ថែម​ផងដែរ​ថា “​ដោយយោង​តាម​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ការទទួលបាន​ការអប់រំ​អន្តរជាតិ​អាច​ជា​ទ្រព្យសម្បត្តិ​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​។ ដូចនេះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ចំនួន​កាន់តែ​ច្រើនឡើង កំពុង​ជ្រើសរើស​យក​ការសិក្សា​នៅ​ក្រៅប្រទេស​ក្នុង​ផែនការ​អប់រំ​របស់​ពួក​គេ​ដោយ​ជឿជាក់​ថា​នេះ​នឹង​ធានា​លើ​ការប្រកួតប្រជែង​សម្រាប់​អាជីព​របស់​ពួកគេ​នាពេល​អនាគត​” ។ ប្រទេស​អូស្ត្រាលី​កំពុង​ក្លាយជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់រយ​នាក់ ជ្រើសរើស​ទៅ​សិក្សា​នៅ​ទីនោះ ជា​រៀងរាល់ឆ្នាំ​។​

“​ការ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជាក្តី​ស្រមៃ​របស់​នាង​ខ្ញុំ​តាំងពី​កុមារភាព​។ មក​ចូលរួម​កម្មវិធីប្រឺក្សា​ពី​ឱកាស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅថ្ងៃនេះ​បាន​ធ្វើអោយ​នាង​ខ្ញុំ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​បែបបទ​របស់​សាលា និង​ពត៌មាន​ផ្សេងៗ​ជាច្រើន​ទៀត​” កញ្ញា ឆាង ពិសី សិស្សសាលា​វិទ្យាល័យ​ទួល​ទំពួង​ “ខ្ញុំ​ពិតជា​មាន​ភាពសប្បាយ​រីករាយ​ណាស់​ដែល​បាន​ត្រលប់​មក​កម្មវិធី​នេះ​ម្តងទៀត​។ ថ្ងៃនេះ ខ្ញុំ​បាន​ផ្តល់​ពត៌មាន​ទាក់ទង​ទៅនឹង​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​គ្រប់​កំរិត​ទៅកាន់​សិស្ស​និស្សិត​ដែល​បាន​មក​ចូលរួម​នៅ​ថ្ងៃនេះ និង​មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ផ្តល់​ជា​គន្លឹះ​ក្នុងការ​ធ្វើ​យ៉ាងណា​អោយ​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​របស់​ពួកគេ​ទទួលបាន​ផល​ល្អប្រសើរ​” លោក Nicholas Marriot, អ្នក​តំណាង​មកពី​Swinburne University of Technology៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×