Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ក្រើនរំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​

spot_img

​កំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ត្រី ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានធ្វើការ​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​គ្រប់​លំដាប់ថ្នាក់ ក្រោម​ឱវាទ​របស់​ខ្លួន​អោយ​បង្កើន​ការយកចិត្តទុកដាក់​អោយ​បាន​ខ្លាំងក្លា​បន្ថែមទៀត ក្នុង​ការរក្សា ការពារ សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ​។​

លោកស្នងការ​បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​បែបនេះ នៅក្នុង​ឱកាស​ដែល​លោកស្នងការ​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ច​ប្រតិ​ការ រក្សា​សន្តិសុខ សណ្តា​ប់ ឆ្នាំ​២០១៧ និង លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១៥ ខែ​មិនា ឆ្នាំ​២០១៨​។​

​លោក​ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់ថា មន្ត្រីនគរបាល​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់​ថ្នាក់​បង្ការ​ទប់ស្កាត់​ឲ្យមាន​ប្រសិទ្ធភាព​មុខសញ្ញាប​ទ​ល្មើស​ច្បាប់​គ្រប់​ប្រភេទ ដូចជា​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង អំពើ​ចោរលួច​ចោរឆក់ ចោរប្លន់ និង ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់ និង រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យមាន​ប្រសិទ្ធភាព​។

​លោក​អៀរ ប៊ុនធឿន ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា នៅក្នុង​ឆ្នាំ ២០១៧ បទល្មើស​ជារួម​មាន​ការកើតឡើង​ចំនួន ៣៨ លើក បង្ក្រាប​បាន​ចំនួន ៣៥ លើក ឃាត់ខ្លួន​ជនល្មើស​បាន​ចំនួន ៥៤ នាក់​។ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៨៥ លើក បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន ៣៣ នាក់ របួស​ចំនួន ១៧៩ នាក់ ក្នុងនោះ​ធ្ងន់​ចំនួន​៨០​នាក់​៕​ ដោយ ៖ ចៅ សន​

spot_img
×