Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរ​ឲ្យ​ជឿ​! គ្រាន់តែ​អក្សរ ២​ឃ្លា របស់​អ្នកវិទ្យាសាស្ត្រ​ល្បីឈ្មោះ​ម្នាក់ លក់បាន​ជិត ២​លាន​ដុល្លារ​

spot_img

អក្សរ​ចំនួន ២​ឃ្លា​សរសេរ​ដោយ​អ្នកវិទ្យាសាស្ត្រ​រូបវិទ្យា​ដ៏​ល្បីឈ្មោះ​ម្នាក់​គឺ លោក អាល់​បឺត អេ​ន​ស្តេ​ន (Albert Einstein) ដែល​រៀបរាប់​ពី​ទ្រឹស្តី​សុភមង្គល ត្រូវបាន​លក់​ដេញថ្លៃ នៅក្នុង​ទីក្រុង​ជេ​រូ​សា​លឹម (Jerusalem) ប្រទេស​អ៊ី​ស្រា​អ៊ែ​ល បាន​រហូតដល់ ១,៥៦​លាន​ដុល្លា​អា​មេ​រិច​។​

​អាល់​បឺត អេ​ន​ស្តេ​ន គឺជា​អ្នកវិទ្យាសាស្ត្រ​ឈ្នះ​ពានរង្វាន់​ណូបែល (Nobel)​។ អ្នកវិទ្យាសាស្ត្រ​រូបនេះ​កើត​នៅក្នុង​ប្រទេស​អាឡឺម៉ង់ ក្នុង​ឆ្នាំ ១៨៧៩​។​

​ទ្រឹស្តី​ដើម្បី​រស់នៅ​ដោយមាន​សុភមង្គល ទាំងពីរ​ឃ្លា​នោះ ត្រូវបាន​លោក អេ​ន​ស្តេ​ន សរសេរ និង​ឲ្យ​បុគ្គលិក​នាំ​ភ្ញៀវទេសចរ​ម្នាក់ ជំនួស​ឲ្យ​ការអោយ​លុយ​ធីប នៅក្នុង​ទីក្រុង​តូ​ក្យូ ក្នុង​ឆ្នាំ ១៩២២​។ លោក​បាន​ប្រាប់​អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​នោះ​ថា បើ​គាត់ (​បុគ្គលិក​ទេសចរណ៍​) មានសំណាង តួអក្សរ​ទាំងនោះ​នឹងមាន​តម្លៃ​។​

​នៅពេល​បុគ្គលិក​នោះ មក​បន្ទប់​របស់គាត់ លោក​អេ​ន​ស្តេ​ន មិនមាន​លុយ​ធីប​ឲ្យ​ទេ ដូច្នេះ​គាត់​បាន​សរសេរ​ទ្រឹស្តី​ទាំងនោះ​ឲ្យ​ទៅ​បុគ្គលិក​នោះ​។ នៅពេល​ជាមួយគ្នា​នោះ​ផងដែរ ក្នុងពេល​កំពុងធ្វើដំណើ​រ​ទស្សនៈកិច្ច​អប់រំ​នៅក្នុង​ប្រទេស​ជប៉ុន លោក​បានលឺ​ដំណឹង​ថា គាត់​បានឈ្នះ​ពានរង្វាន់​ណូបែល​ផ្នែក​រូបវិទ្យា​។​

​អក្សរ​ឃ្លា​ទី​១ គាត់​សរសេរ​ជា​ភាសា​អាឡឺម៉ង់ ដែល​មានន័យថា “​ជីវិត​ស្ងប់ស្ងាត់ និង​ការ​បន្ទាបខ្លួន​នឹងធ្វើ​ឲ្យ​ជីវិត​មាន​សុភមង្គល​ជាង​ការស្វែងរក​ភាពជោគជ័យ ដែល​នឹងមាន​ភាព​អន្ទះអន្ទែង​ក្នុង​ខ្លួន​ឥតឈប់ឈរ​”​។ ជា​ភាសា​អង់គ្លេស (A calm and humble life will bring more happiness than the pursuit of success and the constant restlessness that comes with it)​។​

​ចំនែក​ឃ្លា​ទី ២ ដែល​គាត់​សរសរ​នៅពេល​ជាមួយគ្នា​នោះដែរ មានន័យថា “​ឲ្យ​តែមាន​ឆន្ទៈ ប្រាកដ​ជាមាន​ផ្លូវ​ចេញពី​បញ្ហា​”​។ (Where there’s a will, there’s a way)​។ ទ្រឹស្តី​ទី ២​នេះ​លក់​ដេញថ្លៃ​បា​នាំ ២៤០.០០០​ដុល្លា​អា​មេ​រិច​។​

​តម្លៃ​នៃ​ការលក់​ដេញថ្លៃ​នេះ មានតម្លៃ​ខ្ពស់ជាង​ការរំពឹងទុក​ឆ្ងាយ​ខ្លាំង​។​

​អ្នកដេញថ្លៃ​ម្នាក់​ដែល​បាន​ទិញ​ទ្រឹស្តី​នោះ សុំ​មិន​បញ្ចេញ​អត្ថ​សញ្ញាណ​។​

​ចំណែក​អ្នកលក់​ទ្រឹស្តី​នេះ ត្រូវបាន​គេ​រាយការណ៍​ថា ជា​ក្មួយប្រុស​របស់លោក អេ​ន​ស្តេ​ន​៕ សុភ័ក្រ្ត

 

spot_img
×