Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆេះផ្សារច្បារអំពៅ

spot_img

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្សារច្បារអំពៅយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ច្បារអំពៅ ទី៣ ខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី១៥ មីនានេះ កងម្លាំងសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌនិងប្រជាពលរដ្ឋបានសហការគ្នាជួយពន្លត់។

នៅក្នុងហេតុការណ៍នោះមានឮសំឡេងផ្ទុះធុងហ្គាស និងមានមនុស្សជាប់នៅក្នុងរបង ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្រ្គោះឲ្យចាកចេញពីខាងក្នុងទាន់ពេលវេលា។ ហើយមូលហេតុនៃការឆេះនេះមិនទាន់ដឹងនៅឡើយ។

រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយវត្តមានរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យបញ្ជាដោយផ្ទាល់ផងដែរ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×