Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ល្អប្រសើរ មានឱកាសបានចេញក្រៅរៀនសូត្របន្ថែមអំពីជំនាញ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុ ក៏អំណោយផលល្អបំផុត តែក៏គួរវិនិយោគក្នុងទ្រង់ទ្រាយតូចសិន។ មនោសញ្ចេតនា គួរលៃទុកពេលវេលាសម្រាប់គូស្នេហ៍ឲ្យបានច្រើន។

ឆ្នាំឆ្លូវ ៖ ការងារ​មានអ្នកជួយយកអាសា គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូន។ លុយកាក់ មិនល្អ មិនត្រូវចាយវាយខ្ជះខ្ជាយ។ មនោ​សញ្ចេតនា ល្អប្រសើរ ថ្ងៃនេះសមស្របសម្រាប់ការណាត់ជួប។

ឆ្នាំខាល ៖ ការងារ ដំណើរការដោយងាយស្រួល ពុំមានបញ្ហាអ្វីកើតឡើង លុយកាក់ ថ្ងៃនេះមានការខាតបង់ប្រាក់មួយចំនួន ត្រូវចេះ​ទប់ចិត្តពេលទិញទំនិញ។ មនោសញ្ចេតនា មិនបានល្អប្រសើរ ងាយកើតមានបញ្ហាឈ្លោះប្រកែកគ្នា។

ឆ្នាំថោះ ការងារ ទោះបីជួបរឿងរំខានមួយចំនួន តែចុងក្រោយគ្រប់បញ្ហាសុទ្ធតែត្រូវបានដោះស្រាយរួចរាល់។ លុយកាក់ មានអ្នក​ជួយទំនុកបម្រុង។ មនោសញ្ចេតនា គួរមានពេលឲ្យបានច្រើនជាងមុនសម្រាប់គូស្នេហ៍របស់អ្នកទើបមនោសញ្ចេតនាមិនប្រេះឆា។

ឆ្នាំរោង ការងារ ត្រូវបង្កើនវេន ឬត្រូវទៅបេសកកម្ម។ លុយកាក់ ថ្ងៃនេះត្រូវចំណាយប្រាក់ច្រើន ក្រៅពីនេះត្រូវប្រយ័ត្នក្នុងការគ្រប់គ្រងលុយកាក់ ដើម្បីបញ្ចៀសត្រូវចាញ់បោកគេ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ឈ្លោះប្រកែកគ្នា។

ឆ្នាំម្សាញ់ ការងារល្អណាស់ ឆាប់សម្រេចបានជោគជ័យ ត្រូវបានថ្នាក់សរសើរ តែក៏កុំមានអំនួតភ្លេចខ្លួន។ លុយកាក់ ជួបសំណាងល្អពីរឿងលុយកាក់ ដូចជាបានទទួលប្រាក់រង្វាន់ ឬចាប់ឆ្នោតត្រូវរង្វាន់។ មនោសញ្ចេតនា មិនល្អ ថ្ងៃនេះងាយកើតមានការខ្វែងគំនិតគ្នាអំពីបញ្ហាស្នេហា នាំឲ្យមានការទាស់ពាក្យសម្តីខ្លាំង។

ឆ្នាំមមី ៖ ការងារ មិនបានល្អ មានកំហុសឆ្គង និងជួបឧបសគ្គច្រើន។ ត្រូវប្រយ័ត្នពាក្យសម្តីបញ្ចៀសការរិះគន់មើលស្រាលពីអ្នកដទៃ។ លុយកាក់ នឹងជួបរឿងរំខានខ្លះអំពីលុយកាក់ ប្រសិនអ្នកយកចិត្តទុកដាក់ជ្រុលក្នុងរឿងអ្នកដទៃ។ មនោសញ្ចេតនា ជាថ្ងៃអាក្រក់សម្រាប់រឿងមនោសញ្ចេតនា ងាយកើតមានការយល់ច្រឡំគ្នា។

ឆ្នាំមមែ ៖ ការងារ គ្រប់យ៉ាងសុទ្ធតែងាយស្រួល ត្រូវបានគ្រប់គ្នានៅជុំវិញជួយជ្រោមជ្រែង។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនបានល្អ គួរចៀសវាងការខ្ចីបុលប្រាក់គេ។ មនោសញ្ចេតនា គួរមានសម្តីផ្អែមល្ហែម និងអាកប្បកិរិយា យកចិត្តទុកដាក់ចំពោះគូស្នេហ៍ ដើម្បីឲ្យចំណងស្នេហ៍កាន់តែមានសុភមង្គល។

ឆ្នាំវក ៖ ការងារ ត្រូវខំប្រឹងប្រែងជាងនេះទៀត ទើបត្រូវបានថ្នាក់លើទទួលស្គាល់និងវាយតម្លៃល្អ។ លុយកាក់ ទៅឆ្ងាយទើបមានឱកាសបានលាភស្វែងរកប្រាក់ចំណេញ។ មនោញ្ចេតនា ផ្លូវចិត្តមិនល្អឥទ្ធិពលអសកម្មដល់រឿងមនោសញ្ចេតនា។

ឆ្នាំរកា ៖ ការងាររ ស្ថិរភាព មិនមានបញ្ហាអ្វីគួរឲ្យបារម្ភ។ លុយកាក់ ត្រូវថ្លឹងថ្លែងមុនពេលទិញទំនិញ បញ្ចៀសការខ្ជះខ្ជាយមិនដឹងមុខ។ មនោសញ្ចេតនា គួរខំរក្សាមនោសញ្ចេតនាសព្វថ្ងៃឲ្យបានស្ថិតស្ថេរ។

ឆ្នាំចរ ៖ ការងារ មិនត្រូវធ្វើអ្វីដោយភាពលោភលន់ គួរសម្រាកខួរក្បាលខ្លះ។ លុយកាក់ ទោះបីល្អប្រសើរ តែត្រូវប្រយ័ត្នមានជនខិល​ខូច​ចង់​បោកប្រាស់។ មនោសញ្ចេតនា គួរបើកចិត្តឲ្យទូលាយ កុំតឹងតែងហួសក្នុងរឿងមនោសញ្ចេតនា។

ឆ្នាំកុរ ៖ ការងារ មិនល្អប្រសើរ គួរក្លាហានប្រឈមមុខនឹងការលំបាក មិនត្រូវគេចវេស ទើបអាចដោះស្រាយបញ្ហាដោយជោគជ័យ។ លុយកាក់ គួរសួរយោបល់របស់អ្នកមានបទពិសោធន៍ក្នុងវិស័យវិនិយោគដើម្បីមានព័ត៌មានត្រឹមត្រូវមុនសម្រេចបញ្ចេញទុន។ មនោសញ្ចេតនា មិនត្រូវធ្ងន់ពាក្យធ្ងន់សម្តីចំពោះមនុស្សដែលខ្លួនស្រឡាញ់ នោះទើបទំនាក់ទំនងមិនល្អក់កករ។

spot_img
×