Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​

spot_img

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ ព្រហស្បតិ៍ ១៤​រោច ខែ​ផល្គុន ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្រា្តលី ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៦-១៨ ខែ មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ីដ​នី ប្រទេស​អូស្ត្រាលី (Sydney, Australia)​។​

​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្រា្តលី​នេះ នឹង​ផ្តល់​ឱកាស​ដ៏​សំខាន់​សម្រាប់​មេដឹកនាំ​អាស៊ាន និង​អូស្រា្តលី​ដើម្បី​ពិភាក្សា​ប្រកប​ដោយ​ភាពស្មោះ​ត្រង់​ទៅវិញទៅមក​លើ​ប្រធានបទ​សំខាន់ៗ​នានា​ដែល​ជា​ផលប្រយោជន៍​រួម និង​ដើម្បី​ចែករំលែក​ការយល់ឃើញ និង​ទស្សនៈ​នានា ទៅលើ​ទិសដៅ​នាពេល​អនាគត​នៃ​ទំនាក់ទំនង​អាស៊ាន​-​អូស្រា្តលី​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្រា្តលី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួម​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​អាស៊ាន និង​អូស្រា្តលី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​ផងដែរ​។ ក្នុងកំឡុងពេល​ស្នាក់នៅ​ប្រទេស​អូស្ត្រាលី សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន និង​និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្តេច​តេជោ បាន​ថ្លែងថា “​នៅពេលនេះ ខ្ញុំ​កំពុង​ចេញដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដ​នី ចាប់ពី​ថ្ងៃ​ទី ១៦-១៨ មីនា ២០១៨ ។ ការធ្វើដំណើរ​លើក​នេះ​អាច​ត្រូវ​ប្រើ​ពេល​ជិត​១២​ម៉ោង ដែល​ខ្ញុំ​ត្រូវ​សម្រាក​ក្នុង​យន្តហោះ​ពេញ​១​យប់​។​

ខ្ញុំ​សប្បាយរីករាយ​ក្នុង​ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស ដើម្បី​កម្ពុជា​កាន់តែ​មាន​ឱកាស​រិត​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី និង​ជាមួយ​បណ្តា​មេដឹកនាំ​មកពី​ប្រទេស​នានា​មួយចំនួន​ទៀត​។ ទន្ទឹមនឹងនេះ ខ្ញុំ​សង្ឃឹមថា​នឹង​បាន​ជួប​បងប្អូន​ខ្មែរ​ដែល​បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាច្រើន​ឆ្នាំ​មកហើយ ព្រមទាំង​ក្មួយៗ​សិស្ស និស្សិត​ដែល​បាន និង​កំពុង​សិក្សា​នៅ​អូស្រា្តលី​តែម្តង​។ ខ្ញុំ​សូម​អរគុណ​បងប្អូន​ដែល​បាន​រៀបចំ​ទទួល​រូប​ខ្ញុំ​និង​គណៈប្រតិភូ​ដែល​នឹង​ទៅ​ដល់​ស្អែក​នេះ​។​
​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×