Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់ និង​របួស​៣​នាក់ ករណី​ផ្ទុះ​គ្រាប់ នៅ​បន្ទាយ​រថក្រោះ ACO

spot_img

ខេត្តកំពង់ស្ពឺ៖ ករណីផ្ទុះគ្រាប់ ទីលាន់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត បន្ទាយរថក្រោះ ACO បណ្តាលឲ្យស្លាប់២នាក់ និងមនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាលនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា​ ហេតុការណ៍​ផ្ទុះ​ខាងលើ​កើតឡើង​ នៅ​វេលា​ម៉ោង​ ១៣​និង​១៥​នាទី​ នា​រសៀល​ ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​ ត្រង់​ចំណុច​ ទីលាន់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ ក្នុង​បន្ទាយ​រថក្រោះ​ ACO​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រឡាញ់​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដ​ថា​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្ន​ង​ករណី​ផ្ទុះ​គ្រាប់​បែប​នេះ​ ជា​គ្រូបង្វឹក​ប​ច្ចេស​ជំនាញ​ផ្នែក​ដោះ​មីន​ ជនជាតិ​អូស្ត្រាលី​ ទី​១-​ ឈ្មោះ​ AAEOU​ SWEEIBU​ អាយុ​ ៤៥​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​ ជា​គ្រូបង្វឹក​ស្លាប់​ ទី​២-​ ឈ្មោះ​ កុយ​ ម៉ូក​ ភេទ​ប្រុស​ អាយុ​ ៥២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ មុខរបរ​គ្រូ​ស្លាប់​។​ ចំណែក​អ្នក​រង​របួស​ ទី​១-​ ឈ្មោះ​ BRA​ DVEY​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​ គ្រូរ​បង្វឹក​របួសស្រាល​,​ ទី​២-​ ឈ្មោះ​ សុខ​ សារ​ទ្ធិ​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​ហេតុ​ មាន​តួនាទី​ថ្នាក់​វរសេនីយ៍ត្រី​ របួល​ស្រាល​ និង​ទី​៣-​ ឈ្មោះ​ ឡុ​ង​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​ ៥០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ មាន​តួនាទី​វរសេនីយ៍ត្រី​រង​របួសស្រាល​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ក្រុម​គ្រូ​ឧទ្ទេសនាម​ជំនាញ​ផ្នែក​ដោះ​មីន​បាន​បង្រៀន​ពី​វិធីសាស្ត្រ​រាវរក​មីន​ និង​ដោះ​មីន​ នៅ​ចំណុច​ជើងភ្នំ​ក្អែក​ពង​ ទទួល​បាន​សញ្ញា​ក៏​នាំ​គ្នា​ជីក​រក​ឃើញ​គ្រាប់បែក​ហើយ​ជនរ​គ្រោះ​ឈ្មោះ​ កុយ​ ម៉ូក​ និង​ ឈ្មោះ​ AAROU​ SWEEIBU​ បាន​ទៅ​លើកយក​គ្រាប់​ខុស​បច្ចេកទេស​បណ្ដាល​អោយ​ផ្ទុះ​ស្លាប់​ និង​ រង​របួស​តែ​ម្ដង​។​

​សេចក្តីរាយការណ៍​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ និង​កង​កម្លាំងយោធា​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ហ្វឹកហាត់​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​បន្ទាយ​ ACO​ ខណៈ​ពេល​ហ្វឹកហាត់​នោះ​ពេល​បោះ​គ្រាប់​មិន​ផ្ទុះ​ទើប​ក្រុម​មន្ត្រី​យោធា​បាន​ដើរទៅ​រើស​ពិនិត្យ​ជុំ​គ្នា​ក៏​ផ្ទុះ​ឡើង​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​ និង​របួស​៣​នាក់​តែ​ម្តង​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ ចំណែក​សាកសព​គ្រូខ្មែរ​ក្រុម​គ្រូ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រព្រៃ​ណី​ ចំពោះ​សាកសព​គ្រូ​អូស្ត្រាលី​រក្សា​ទុក​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ស្ពឺ​៕ ដោយ៖បញ្ញាស័ក្តិ

 

spot_img
×