Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​រំសាយ​ដែន​ជម្រក​សត្វ​ជាង ១១ ម៉ឺន ៤ ពាន់​ហិកតា​

spot_img

​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​រំសាយ​ដែនជម្រកសត្វព្រៃ​ស្នួល​ស្ថិតក្នុង​ខេត្ត​ក្រចេះ និង​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ ក្នុង​ខេត្ត​បាត់ដំបង​ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង​១១​ម៉ឺន​៤​ពាន់​ហិកតា​(១១៤.៩៦១)​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ក្រសួង​បរិស្ថាន​ទទួល​បាន​កាលពី​ថ្ងៃ​ទី ១៤ ខែ​មីនា ឆ្នាំ ២០១៨ ដែនជម្រកសត្វព្រៃ​ស្នួល​ដែល​មាន​ផ្ទៃដី​ចំនួន ៧៥.០០០ ហិកតា ចេញពី​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ដែល​បាន​កំណត់​តំបន់ការពារធម្មជាតិ​។ ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ​មាន​ផ្ទៃដី ៣៩.៩៦១ ហិកតា ចេញពី​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០០៣ ដែល​បាន​កែសម្រួល​ផ្ទៃដី​តំបន់​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×