Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​មជ្ឈិម​របស់​ប្រទេស​ចិន​៖ ការជំរុញ​ប្រើប្រាស់​ប្រាក់ RMB នៅ​អន្តរជាតិ​មាន​ស្ថិរភាព​

spot_img

​នៅ​ថ្ងៃទី​១៧ ខែតុលា​នេះ ធនាគារ​ប្រជាជន​ចិន បានចេញ​ផ្សាយ “​របាយការណ៍​ឆ្នាំ​2017 ស្តីអំពី អន្ដរ​ជាតូបនីយកម្ម​នៃ​ប្រាក់ RMB” ដែល​ក្នុង​នោះបាន​ចែងថា ការជំរុញ​ប្រើប្រាស់ RMB នៅ​អន្តរជាតិ មាន​ស្ថិរភាព​នៅ​ឆ្នាំ​២០១៦ ហើយ RMB បាន​រក្សា​ឋានៈ​ឱ្យមាន​ស្ថិរភាព​នៅក្នុង​ប្រព័ន្ធ​រូបិយវត្ថុ​ពិភពលោក​។​

​របាយការណ៍​បាន​លើកឡើងថា គិត​មកដល់​ចុងឆ្នាំ​២០១៦ មាន​ប្រទេស​និង​តំបន់​សរុប​ចំនួន ១៨ ដែល​ទទួលបាន​ទឹកប្រាក់​វិនិយោគ​បរទេស​(RQFII) គិត​ជា​RMB សរុប​មាន ១,៥១​ទ្រី​លាន​យ័ន (​ប្រហែល​ស្មើនឹង​២២៨ រយ​លាន​ដុល្លារ​(​។ ស្ថាប័ន​បរទេស​ចំនួន​៤០៧ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ក្នុង ទីផ្សារ​មូល​ប​ត្រ​បំណុល​អន្តរ​ធនាគារ ដែល​ការវិនិយោគ​សរុប​មាន ១,៩៧ ទ្រី​លាន​យ័ន​) ប្រហែល​ស្មើ នឹង​២៩៨ ពាន់​លាន​ដុល្លារ​(​សម្រាប់​កំណត់ត្រា​ចូលក្នុង​ទីផ្សារ​។​

​ទន្ទឹម​ហ្នឹង​នេះដែរ ធនាគារ​ប្រជាជន​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយប័ណ្ណ ទ្វេភាគី​ជាមួយ​ធនាគារ​មជ្ឈិម ឬ​អាជ្ញាធរ​រូបិយប័ណ្ណ នៅក្នុង​ប្រទេស ឬ​តំបន់​ចំនួន​៣៦ ដែលមាន​ទំហំ ទឹកប្រាក់​នៃ​កិច្ចព្រមព្រៀង​ជាង ៣,៣​ទ្រី​លាន​យ័ន​(​ប្រហែល​ស្មើនឹង​៤៩៨ ពាន់​លាន​ដុលារ​។​( ព្រម ទាំង​បានរៀបចំ​ការទូទាត់​ប្រាក់ RMB នៅក្នុង​ប្រទេស និង​តំបន់​ចំនួន ២៣ ដែល​ក្នុងនោះ​មាន​អាស៊ី អាគ្នេយ៍ អឺរ៉ុប ម​ជ្ឈឹ​ម​បូព៌ា ទ្វីបអាមេរិក អូ​សេ​អា​នី និង​អាហ្វ្រិក ជាដើម​។ យោងតាម​ស្ថិតិ​មិន​ច្បាស់ការ គិត​ត្រឹម​ដល់​ឆ្នាំ​២០១៦ ប្រទេស​និង​តំបន់​សរុប​ជាង ៦០ បានធ្វើ​ឱ្យប្រាក់ RMB ចូលទៅក្នុង​ទុនបម្រុង រូបិយប័ណ្ណ​បរទេស​។​

​នៅ​ថ្ងៃទី​១២ ខែតុលា នេះ លោកស្រី Lagarde ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ចូលរួម ធ្វើ​បទសម្ភាសន៍​ដែល​រៀបចំ​ដោយសារ​ព័ត៌មាន People’s Daily​។ លោកស្រី​បានលើកឡើង​ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច​របស់​ចិន ការប្រើប្រាស់​ប្រាក់ RMB និង​កាន់​តែមាន​ភាព​មមាញឹក​ជា បន្តបន្ទាប់ ហើយ​ដំណើរការ​អន្ដរ​ជាតូបនីយកម្ម​នៃ​ប្រាក់​RMB នឹងមាន​ល្បឿន​លឿន​ជា​បន្តបន្ទាប់ ដែល​វា​នឹង​ក្លាយទៅជា​ផ្នែក​មួយ​នៃ​តួនាទី​ដឹកនាំ​របស់​ប្រទេស​ចិន​នៅលើ​ពិភពលោក​។​
​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៦ ប្រាក់ RMB ត្រូវដាក់​បញ្ចូល​ជា​ផ្លូវការ​នៅក្នុង​កញ្ចប់​រូបិយប័ណ្ណ SDR របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហើយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​សញ្ញា​មួយ​ដ៏​សំខាន់​ក្នុង​ដំណើរការ​អន្ដរ​ជាតូបនីយកម្ម​នៃ​ប្រាក់​RMB​។ យោងតាម​ស្ថិតិ​នៃ​សមាគម​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​(SWIFT)​របស់​ធនាគារពិភពលោក​(SWIFT) កាលពី​ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ ប្រាក់​RMB បានក្លាយ ជា​រូបិយប័ណ្ណ​ទូទាត់​ធំ​ទី​៦ នៅលើ​ពិភពលោក​ដែលមាន​អត្រា​ចំណែក​ទីផ្សារ​ស្មើនឹង ១,៦៨​ភាគរយ ។​

图为10月12日,人民日报记者采访国际货币基金组织(IMF)总裁拉加德。人民日报记者吴乐珺摄
​ថ្ងៃទី​១២ ខែតុលា ការសម្ភាស​លោកស្រី Lagarde ប្រធាន IMF ។
រូប​មកពី Wu Lejun
​ដោយ​៖ People’s Daily

spot_img
×