Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរពុំគួរឲ្យជឿ! ពី​មនុស្ស​ម្នាក់​ធាត់​ដូច​ហី​ង តែ​ទីបំផុត ក្លាយជា​ស្រី​ស្អាត បន្ទាប់ពី​អនុវត្តតាម​វិធី​សាមញ្ញ​ដ៏​ត្រឹមត្រូវ​មួយ​នេះ​

spot_img

​ការ​សម្រក​ទម្ងន់ គឺ​មិនមែនជា​ការងារ​ងាយស្រួល​នោះទេ ។ ហេតុនេះ ដើម្បី​សម្រេចបាន​រូបរាង​សមសួន​ដែលជា​ក្តី​សុ​បិ​ន្ត​របស់​អ្នក នោះ​អ្នកនឹង​ត្រូវអនុវត្ត​ពី​វិធី​ផ្លាស់ប្តូរ​របៀប​រស់នៅ​ទាំងស្រុង​របស់​អ្នក ។ ក្នុងនោះ ចាប់ពី​ការហូប​តម​, ហាត់ប្រាណ និង​សូម្បី​ផ្លាស់ប្តូរ​ទម្លាប់​យ៉ាង​ទៀត​របស់​អ្នក -​ការបញ្ចុះ​ទម្ងន់​អាចជា​ពេលដែល​ត្រូវ​ចំណាយ​សឹងតែ​ពេញ​មួយថ្ងៃ «​ធម្មតា​» របស់​អ្នក ។ ប៉ុន្តែ អ្នកលេង​អ៊ី​ន​ធើរ​ណេ​តម្នាក់ បាន​អះអាងថា ការបញ្ចុះ​ទម្ងន់ គឺ​ងាយស្រួល​… តែ​ដរាបណា ដែល​អ្នកធ្វើ​ទៅតាម​វិធានការ​ត្រឹមត្រូវ ។​

​យោងតាម Luchie De Leon នាង​ពុំបាន​ផ្លាស់​ផ្តូ​រ​ជីវិត​រស់នៅ​របស់​នាង​ច្រើន​ណាស់ណា​ទេ ។ ភាពខុសប្លែក​តែមួយគត់ គឺ​នាង​ផឹកទឹក​ច្រើន ហើយ​ថែមទាំង​ផឹកទឹក​នៅពេលដែល​នាង​មាន​អារម្មណ៍​ឃ្លាន ។ មែនហើយ វា​ជា​ការពិត​ដែល​មនុស្ស​ត្រូវ​ការផឹក​ទឹក​ដើម្បី​រស់ ។ រាងកាយ​មានទឹក ៩០ ភាគរយ ។ យើង​ត្រូវការ​យ៉ាងហោចណាស់ ២,៤ លីត្រ ក្នុង​១​ថ្ងៃៗ ដើម្បី​ជំនួស​ទឹក​ដែល​បាន​បាត់បង់​តាម​ញើស ។​

​ទោះយ៉ាងណា ជំនួស​ឲ្យ​ការ​ផឹកទឹក​ច្រើនៗ​លីត្រ ក្នុង​១​ថ្ងៃ មនុស្ស​ជាច្រើន​បានជ្រើសរើស​ការ​ភេសជ្ជៈ​មាន​រសជាតិ​ដូចជា ទឹក​ផ្លែឈើ ឬ ទឹក​សូ​ដា ។ ទម្លាប់​នេះ អាច​នាំ​ឲ្យ​ធាត់ ដែល​អាច​ឈានទៅ​មាន​ជំងឺ​ដទៃ​ជាច្រើន​ទៀត​ដូចជា ជំងឺ​ទឹកនោមផ្អែម ។ ដូច្នេះ តើ​នាង​ត្រូវ​រក្សា​ទម្លាប់​នៃ​ការ «​ព្យាបាល​តាមរយៈ​ទឹក​» របស់​នាង​យ៉ាងដូចម្តេច ?

​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង Luchie បាន​ផុស​ចែករំលែក​បទពិសោធន៍ នៃ​ពិធី​ព្យាបាល​សុខភាព​ដ៏​អស្ចារ្យ​នេះ ដល់​មនុស្ស​គ្រប់ៗ​គ្នា​បានដឹង​យ៉ាង​ដូច្នេះ​៖

១- ផឹកទឹក​យ៉ាងតិច​២​កែវ មុនពេល​អាហារ ។​
– ផឹកទឹក​រៀងរាល់​ពេល ដែល​អ្នក​ស្រេក ។ រង់ចាំ ១០ នាទី ប្រសិន​អ្នក​នៅតែ​ស្រេក​នៅពេលនោះ​, ពោលគឺ​មានន័យថា អ្នក​ស្រែក​ទឹក​មែនទែន ។
– វា​នឹង​ជាការ​ល្អប្រសើរ ប្រសិនបើ​អ្នក​លាយ​ក្រូចឆ្មារ​ខ្លះ ចូលក្នុង​ទឹក ដើម្បី​បន្សាប​ជាតិពុល​សរីរាង្គកាយរ​បស់​អ្នក ។ ខ្ញុំ​គិតថា វិធី​មួយ​នេះ វារឹតតែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ។​
– ប្រសិន​អ្នក​អាច គួរ​ព្យាយាម​បន្ថែម​ខ្ញី​នៅលើ​ល្បាយ ។ វា​ក៏មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ផងដែរ ។​

​នាង​បាន​បន្តថា​៖ «​ខ្ញុំ​ព្យាយាម​កម្មវិធី​តម​អាហារ​ច្រើន ហើយ​ខ្ញុំ​ក៏បាន​ហាត់ប្រាណ​តាមរយៈ​ការរត់​ផងដែរ ។ នេះ​គ្រាន់តែ​ជា​វិធីសាស្ត្រ​តែមួយគត់​ដែល​ខ្ញុំ​ត្រូវអនុវត្ត ។ មាន​មនុស្ស​ពីរ​បីនាក់ ដែល​បាន​ផ្ញើ​សារ​មក​ខ្ញុំ ថា​ពួកគេ​បាន​ព្យាយាម​ធ្វើ​ពិធី​នេះ ក្នុងការ​សម្រេក​ទម្ងន់ ប៉ុន្តែ ពួកគេ​មាន​អារម្មណ៍​ហើម​សាច់ ។ ខ្ញុំ​ក៏មាន​អារម្មណ៍​ក្នុង​ផ្លូវ​នេះ​ដូចគ្នា នៅពេល​ខ្ញុំ​ចាប់ផ្តើម ប៉ុន្តែ ទីបំផុត ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ​តែម្តង​» ៕ ចន្ទី

spot_img
×