Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា​តាម​សំណើ​បរិស្ថាន បង្កើត​តំបន់ការពារទេសភាព​សំបូរ​ព្រៃ​គុក​ក្នុង​ទំហំ​ ៤៣៨​ ហិកតា​

spot_img

​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​សំណើ​របស់​ក្រសួង​បរិស្ថាន បាន​សម្រេច​បង្កើត​តំបន់ការពារទេសភាព “​សំបូរ​ព្រៃ​គុក​” ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​៤៣៨ ហិកតា ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។​ ​

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ គឺ​ដើម្បី ១. ធានា​ការថែរក្សា និង​ការពារ​សោ​ភណ្ឌ​ភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌ ២. ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាប​ព ៣. ថែរក្សា​ការពារ​លំនឹង​បរិស្ថាន​ធម្មជាតិ​ក្នុង​តំបន់​ប្រាសាទ ៤. លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណៈជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និងធនធានធម្មជាតិ​ក្នុង​តំបន់ និង​៥. ថែរក្សា​ការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និង​សារៈសំខាន់​ផ្នែក​វប្បធម៌​របស់​សហគម​ន៍​មូលដ្ឋាន​។​ ​

យ៉ាងណាក៏ដោយ ផ្ទៃដី​នៃ​អនុក្រឹត្យ​តំបន់ការពារទេសភាព “​សំបូរ​ព្រៃ​គុក​” នេះ មិន​បញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ប្រយោជន៍​សាធារណៈ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×