Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តកណ្តាល​រកឃើញ​ស្លាក​លេខ​ម៉ូតូ​ជិត ២០០ គ្រឿង ដែល​ក្រុមចោរ​លាក់ទុក​ក្នុង​ទឹកស្រះ​

spot_img

​កណ្តាល ៖ សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​បន្ត​ចុះ​ស្រាវជ្រាវ​មុជទឹក​ស្រះ​រកឃើញ​ស្លាក​លេខ​ម៉ូតូ​ជិត ២០០ គ្រឿង នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​មីនា ឆ្នាំ ២០១៨​។ លោក​ឧត្តមសេនីយ៍ រឿន ណា​រ៉ា ស្នងការរង​នគ​របស​ល​ខេត្តកណ្តាល​ទទួល​ផែន​កណ្តាល​យុត្តិធម៌ និង​សម្រប សម្រួល​ផ្លូវច្បាប់​ដោយ​លោក​ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារ​រង​ខេត្ត​កណ្តាល បាន​ដឹកនាំ​កម្លាំង​រុករក​វត្ថុតាង​នៅ​ស្រះ​ទឹក នៅ​ខាងលិច​បន្ទាយ​ភូមិ ៣ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ស្រាវជ្រាវ​រក​ឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន ១៩៨ ស្លាក។​

​ស្លាក​លេខ​ទាំង​១៩៨​រួមមានៈ ភ្នំពេញ ១៣៨​សន្លឹក​, កណ្តាល ១០​សន្លឹក​, កំពង់ស្ពឺ ៧​សន្លឹក​, បន្ទាយមានជ័យ ៥​សន្លឹក​, កំពត ៤​សន្លឹក​, កំពង់ចាម ៤​សន្លឹក​, បាត់ដំបង ៣​សន្លឹក​, ស្វាយរៀង ២ សន្លឹក​, ព្រៃវែង ៣​សន្លឹក​, តាកែវ ៣​សន្លឹក​, បាត់ដំបង ៣​សន្លឹក​, ឧត្តរមានជ័យ ១​សន្លឹក​, ត្បូងឃ្មុំ ២​សន្លឹក​, ក្រចេះ ២​សន្លឹក​, កោះកុង ២​សន្លឹក​, កំពង់ឆ្នាំង ២​សន្លឹក​, ពោធិសាត់ ២​សន្លឹក​, ព្រះសីហនុ ១​សន្លឹក​, ស្លាក​លេខ​ចាស់ៗ ៤​សន្លឹក​, ខេមរភូមិន្ទ ១​សន្លឹក​, ស្លាក​លេខ​រថយន្ត ២(៤​មុខក្រោយ​), ដុំ​សោ​ម៉ូតូ ៦​សន្លឹក​។​

​លោក​ស្នងការរង​បានបញ្ជាក់​ថា បន្ទាប់​ធ្វើ​ការសួរនាំ​ក្រុម​ទទួលផល​ចោរកម្ម​រួច ពួក​វា​បាន​ឆ្លើយ​សារភាព​ថា ស្លាក​លេខ​ជាច្រើន​ដែល​ពួក​វា​យក​មក​ផ្លាស់ប្តូរ បាន​គប់​ចោល​ទៅ​ក្នុង​ស្រះ​ទឹក និង​ដើមឈើ ទើប​កម្លាំង​សមត្ថកិច្ច​ខេត្ត​កណ្តាល បន្តរ​ធ្វើ​ការរុករក​ស្រាវជ្រាវ​។​

​ក្រុម​ទទួលផល​ចោរកម្ម​មាន​ឈ្មោះ​ទី​០១​ឈ្មោះ តេង លី ហៅ​ម៉ូ​ម ភេទ​ប្រុស ទី​០២ ឈ្មោះ​សេង បូរិទ្ធ ភេទ​ប្រុស ទី​០៣​ឈ្មោះ​ហេង ភក្តី ហៅ​ម៉ាប់ ភេទ​ប្រុស ទី​០៤​ឈ្មោះ​យន់ សំអឿន ហៅ​ចាន់ អឿន ភេទ​ប្រុស ទី​០៥​ឈ្មោះ​លន់ វាសនា ហៅ ស្នា ។​

​រំលឹកថា​៖​នៅ​រសៀល​ថ្ងៃ​ទី​១៤ មីនា លោក ឯក ស៑ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​បានសម្រេច​ធ្វើការ​ចោទប្រកាន់​ក្រុម​ទទួល ផល​ចោរកម្ម​ទាំង​០៦​នាក់ ក្រោម​បទ​ចោទ​” ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់​ទោស​” តាម​មាត្រា​៣៩៩ មាត្រា​៤០០ និង​មាត្រា​៤០១​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​០៥(​ប្រាំ​)​ឆ្នាំ ទៅ​១០(​ដប់​)​ឆ្នាំ​។​

​សូមជម្រាបថា​៖​ក្នុង​រយៈពេល​បី​ថ្ងៃ​កម្លាំង​ព្រហ្ម​ទ​ណ​កម្រិត ធ្ងន់ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្ត​កណ្តាល លោក​ឧត្តមសេនីយ៍ទោ ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល និង​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា​ស្នងការរង​នគរបាល​ខេត្តកណ្តាល​ទទួលបន្ទុក​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ក្រុមចោរប្លន់​ជនសង្ស័យ​០៦​នាក់ ទាក់ទិន​ករណី​វាយ​ប្លន់​យក​ម៉ូតូ និង​បន្ត​ពន្លាត​សមត្ថកិច្ច​បើក​ទីតាំង​ទទួលផល​ចោរកម្ម​ចំនួន​០៥​កន្លែង​នៅ​ខេត្ត​កំពង់ស្ពឺ និង​កំពង់ឆ្នាំង និង ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម​បាន ៦​នាក់​ថែមទៀត សរុប​ឃាត់ខ្លួន​បាន​១២​នាក់​។​

​វត្ថុតាង​ចាប់​យក​បាន​ម៉ូតូ​១៦​គ្រឿង ស្លាក​លេខ​មួយ​ចំនួន​ធំ និង​សម្ភា​រះ​ពាក់​ពន្ធ័​និង​ផ្លាស់ប្តូរ​មួយចំនួនធំ​ទៀត​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×