Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ស្ពាន​ថ្មើរជើង​នៅក្បែរ​សកល​វិទ្យាល័យ​អា​មេ​រិច​មួយ ផ្តាច់​ជីវិត​មនុស្ស ៤​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៤​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត នៅពេល​ស្មាន​ថ្មើរជើង​ដែល​ស្ថិតនៅ​​ក្បែរ​សកល​វិទ្យាល័យ​អន្តរជាតិ Florida បាន​បាក់​ចុះក្រោម​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN​។​

​ហេតុ​ការណ៏បាក់ស្មាន​ដ៏​រន្ធ​ត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ក៏​បាន​សង្កត់​ឡាន​ចំនួន ៨​គ្រឿង​ផងដែរ ​ដែល​កំពុង​បើក​បរ​នៅ​ខាងក្រោម ចំនែក​មនុស្ស​ចំនួន ៩​នាក់​រងរបួស ហើយ​ត្រូវបាន​គេ​​ដឹក​ទៅកាន់​មន្ទីរពេទ្យ​។​

​អភិបាលរដ្ឋ Florida ឈ្មោះ Rick Scott បាន​ថ្លែង​ដូច្នេះ​ថា “​អ្វី​ដែល​សំខាន់​សំរាប់​ពួកយើង​នៅ​​នៅពេលនេះ​គឺ​ការ​បួងសួង​ឲ្យ​អ្នក​រាល់គ្នា​នៅក្នុង​មន្ទីរពេទ្យ​ជាសះស្បើយ​ឡើងវិញ និង​បួងសួង​​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​”​។​

​លោក​ថ្លែង​បន្តទៀតថា រដ្ឋ​នឹង​ព្យាយាម​ឲ្យអស់​ពី​លទ្ធភាព​ដើម្បី​កំណត់​ថា​តើ​បញ្ហា​បច្ចេកទេស​ទើប​បណ្តាល​ឲ្យ​ស្ពាន​បាក់​ឬ​យ៉ាងណា ហើយ​ប្រសិន​ដូច្នេះ​មែន វា​នឹង​មាន​អ្នកទទួលខុសត្រូវ​។​

​សូមបញ្ជាក់​ថា ស្ពាន​ថ្មើរជើង​នេះ​ត្រូវបាន​អាជ្ញាធរ​ចាប់ផ្តើម​ដំឡើង​កាលពី​ថ្ងៃ​សៅរិ៍​អាទិត្យ​មុន ដើម្បី​​ជំរុញ​ផ្នែក​សុវត្ថិភាព​នៅលើ​ដងផ្លូវ​ដែល​មាន​ចរាចរណ៏​មមាញឹក បន្ទាប់​ពី​សិស្ស​សកល​វិទ្យាល័យ​នៅ​ទី​នោះ​ម្នាក់ ត្រូវបាន​ឡាន​បុក​ស្លាប់​កាលពី​ឆ្នាំមុន​។​

​គេ​នៅ​ពុំ​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ពី​ការបាក់​ស្ពាន​នេះ​។ មុន​ពេល​បាក់ ស្ពាន​កំពុង​ស្ថិតក្រោម​ការសាងសង​នៅឡើយ​៕ សុភ័ក្ត្រ

spot_img
×