Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្សារ​ច្បារអំពៅ អស់​ជិត​៦៥០​តូប​

spot_img

​ភ្នំពេញ ៖ ឆេះ​ផ្សារ​ច្បារអំពៅ​អស់​តូប​លក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​របស់​អាជីវករ​ប្រមាណ​ជិត​៦៥០​តូប ក្នុងចំណោម​ជាង ១៤០០ តូប រយៈពេល​​ប្រមាណ​ជិត​១០​ម៉ោង ទើប​រលត់ ដោយ​ប្រើ​ទឹក​អស់​ជាង ២៥០ ឡាន ។​

​លោក ទេព បូរ៉ា នាយ​ប៉ុស្ដិ៍​ច្បារអំពៅ​២ បាន​ប្រាប់ថា ភ្លើង​ឆេះ​ផ្សារ​ច្បារអំពៅ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ រហូតដល់​ព្រឹក​ថ្ងៃទី​១៦​មីនា​នេះ​ទើប​រលត់ ក្រោយពី​អន្តរាគមន៍​របស់​នគ​របាល​ពន្លត់​អគ្គិភ័យ ហើយ​មូលហេតុ​ដែល​បង្ក​ឲ្យមាន​អគ្គិភ័យ​លើក​នេះ បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី នៅ​ម្តុំ​តូប​ឆៀង​ខាងកើត​ផ្សារ បង្ក​ជា​អណ្តាត​ភ្លើង​ឆេះ​តូ​បត​គ្នាៗ​តែម្ដង​។ លោក​បន្តថា ករណីនេះ បណ្ដាល​ឲ្យ​ឆេះ​តូប​លក់ដូរ​ចំនួន ៦៤៦ តូប រួមទាំង​សម្ភារៈ ក្នុងចំណោម ១៤៤៧​តូប​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×