Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាំ​កំសាន្ត​ជាមួយ​តន្ត្រី EDM នៅ​កម្មវិធី RAVEGROUND

spot_img

ភ្នំពេញ​-RAVEGROUND កម្មវិធី​រាំ​កំសាន្ត​ដ៏​អស្ចារ្យ​ជាមួយ​តន្ត្រី​បែប Electronic Dance Music (EDM) បាន​ត្រលប់ មកវិញ​ជា​លើក​ទី ៣ ហើយ​បន្ទាប់​ពី​ទទួលបាន​អ្នកចូលរួម​និង​គាំទ្រ​រាប់ពាន់នាក់​។​

RAVEGROUND កាលពី​ឆ្នាំមុន​មាន DJ ល្បី​ក្នុង​តំបន់​ជា Headliner តែ​លើក​នេះ​មិន​ធម្មតា​ទេ​ណា ដោយ​ក្រុម EDM Cambodia នាំយក DJ ANGEMI វ័យ​២២​ឆ្នាំ ដ៏​ស្រស់​សង្ហារ​ដែល​មកពី​កម្មវិធី​លំដាប់ អន្តរជាតិ Tomorrowland មក​សំដែង​ជូន​ទស្សនិកជន​រាំ​កំសាន្ត។ហើយ RAVEGROUND ក៏​នៅតែ​មាន DJ ល្បី​ក្នុង​តំបន់​ថែម​មួយ​ទៀត​គឹ​ក្រុម MAKE YOU FREAK ដែល​ល្បី​ខ្លាំង​ណាស់​ខាង​ចាក់​បទ​កន្ត្រាក់​អារម្មណ៍​។ ក្រៅពីនេះ​ក៏​មិន​ភ្លេច DJ ក្នុង​ប្រទេស​យើង​ដែរ​គឺ DJ MAILY ម្ចាស់​ពានរង្វាន់ Pioneer Digital DJ Battle រួម​ជាមួយ​ក្រុម Vutha x Yoku និង DJ LIN ដែល​នឹង​ញ៉ាំង​បរិយាកាស​នៃ​កម្មវិធី​នេះ​កាន់តែ កន្ត្រាក់​អារម្មណ៍​ជាង​ឆ្នាំ​មុនៗ​ទៀត ។​

RAVEGROUND ឆ្នាំ​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៨ នៅ​ទីតាំង​ដ៏​ល្អ​ជាប់មាត់​ទន្លេចតុមុខ​តែម្តង គឺ​សណ្ឋាគារ Cambodiana ចាប់ពី​ម៉ោង​៤ ល្ងាច​ដល់​ម៉ោង ១១ យប់​។ សំបុត្រ​ឆ្នាំនេះ មាន​តំលៃ​ជា​តំណាក់កាល​គឺ​តំលៃ​ពិសេស ១០ ដុល្លារ ផុតកំណត់​ថ្ងៃទី ១៥​មីនា​, ១៥ ដុល្លារ​ចាប់ពី​ថ្ងៃ​ទី ១៦ មីនា ២០ ដុល្លារ​ចាប់ពី​ម៉ោង ៤ ល្ងាច​ថ្ងៃ​កម្មវិធី​​សំបុត្រ​ទាំងអស់​សុទ្ធតែ​ផ្ជាប់​ជាមួយ Coupon ប្តូរ​យក​ភេសជ្ជៈ Heineken បាន​មួយ​ដប ។ ទស្សនិកជន អាច​រក​ជាវ​សំបុត្រ​បាន​គ្រាន់​តែ​បំពេញ​ឈ្មោះ​តាម Link នេះ​ដើម្បី​ទទួលបាន​ការដឹកជញ្ជូន​ដោយ​ឥត គិតថ្លៃ ឬក៏​អាច​ជាវ​សំបុត្រ​តាម Link នេះ​តាម​អន​ឡាញ​ហើយ​ប្តូរ​យក​សំបុត្រ​នៅ​ថ្ងៃ កម្មវិធី ។ សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ចូល​មើល​ទំព័រ Facebook របស់ EDM Cambodia ឬក៏​អាច ទាក់ទង​តាម​លេខ​ទូរស័ព្ទ 010 441 394 ៕ ដោយ​-​ក្រុមហ៊ុន​

spot_img
×