ស្ត្រីទេសចរមិនស្គាល់អត្តសញ្ញាណម្នាក់ បានបង្ករលកកំហឹងយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសថៃ បន្ទាប់ពីបណ្តារូបភាពនៃខ្លួនប្រាណននលគករបស់នាង ឈរផ្ទប់នឹងផ្ទាំងថ្មមានសណ្ឋានដូចលិង្គ បានរីករាលដាលនៅលើអនឡាញ ។
ស្ត្រីសក់ពណ៌ទង់ដែងនោះ ទំនងគិតថា វាគឺជាគំនិតល្អមួយ ក្នុងការស្រាត និងត្រដុសខ្លួនផ្ទប់នឹងផ្ទាំង Hin Ta នៅលើកោះវិសម្សកាលកោះ Samui ។
ពលរដ្ឋបានរកឃើញស្ត្រីនេះ កំពុងធ្វើសកម្មភាពមិនសមរម្យនេះ នៅនឹងផ្ទាំងថ្មលិង្គកម្ពស់ ៣ ម៉ែត្រ នៅចុងឆ្នេរសមុទ្រ Hat Lamai ហើយឥឡូវនេះ ពួកគេកំពុងទាមទារឲ្យអាជ្ញាធរចាប់ខ្លួនស្រីរូបនោះ និងឲ្យចេញមុខសុំទោសជាសាធារណៈសម្រាប់ទង្វើដ៏ថោកទាបរបស់នាង ។
ពលរដ្ឋម្នាក់ត្រូវបានដកស្រង់សម្តី ដោយនិយាយថា៖ «ថ្មនេះ គឺពិសេសវិសាលណាស់ និងតំណាងឲ្យកោះរបស់យើង ។ វាគឺជាការប្រមាថមួយ ក្នុងការធ្វើបែបនេះ» ។
ម្នាក់ទៀតបានបញ្ចេញមិត្តថា៖ «គ្មាននរណាម្នាក់គួរតែអាក្រាតកាយនៅទីសាធារណៈនៅទីនេះទេ ។ នោះគឺទង្វើដ៏ព្រហើនមួយ ។ ប៉ូលីសត្រូវបានស្វែងរកចាប់ខ្លួននាង ហើយកាត់ទោសនាងទៅតាមផ្លូវច្បាប់ ដើម្បីព្រមានដល់អ្នកដទៃចេះគោរពកោះនេះផង» ។
ខណៈដែលរដ្ឋអំណាចក្នុងតំបន់ បានដាក់សញ្ញាព្រមាននៅលើកោះនេះ, ពួកអ្នកទេសចរជាច្រើន នៅតែម្តងម្កាលផ្គើននឹងការរឹតបន្តឹងនេះ ដោយនាំគ្នាឡើង ឬ ថតរូបជាប់នឹងផ្ទាំងដែលគេគោរពនេះ ។
ប៉ូលីសថៃ បានបញ្ជាក់ថា ពួកគេបានកំពុងបើកការស៊ើបអង្កេត ពីករណីរួចហើយ និងកំពុងតាមស្វែងរកស្ត្រីមិនស្គាល់អត្តសញ្ញាណនេះផងដែរ ៕ ចន្ទី
តារាម៉ូឌែលម្នាក់នេះវិញ ក៏បង្ករលកកំហឹងយ៉ាងខ្លាំងក្លា កាលពីខែមុនផងដែរ បន្ទាប់ពីថតរូបស្រើបប្រៀបនឹង «លិង្គថ្ម» នេះ ៕