Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ទេសចរ​ម្នាក់​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា បន្ទាប់ពី​ថតរូប​ស្រើបស្រាល​ជាមួយ «​លិង្គ​ថ្ម​» នៅ​ឆ្នេរសមុទ្រ​ក្នុងប្រទេស​ថៃ​

spot_img

​ស្ត្រី​ទេសចរ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​បង្ក​រលក​កំហឹង​យ៉ាងខ្លាំង​ក្លា នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​បណ្តា​រូបភាព​នៃ​ខ្លួនប្រាណ​ននលគក​របស់​នាង ឈរ​ផ្ទប់​នឹង​ផ្ទាំង​ថ្ម​មាន​សណ្ឋាន​ដូច​លិង្គ បាន​រីក​រាលដាល​នៅលើ​អន​ឡាញ ។​

​ស្ត្រី​សក់​ពណ៌​ទង់ដែង​នោះ ទំនង​គិតថា វា​គឺជា​គំនិតល្អ​មួយ ក្នុងការ​ស្រាត និង​ត្រដុស​ខ្លួន​ផ្ទប់​នឹង​ផ្ទាំង Hin Ta នៅលើ​កោះ​វិ​សម្សកា​លកោះ Samui ។​

​ពលរដ្ឋ​បាន​រកឃើញ​ស្ត្រី​នេះ កំពុង​ធ្វើ​សកម្ម​ភាពមិន​សមរម្យ​នេះ នៅ​នឹង​ផ្ទាំង​ថ្ម​លិង្គ​កម្ពស់ ៣ ម៉ែត្រ នៅ​ចុង​ឆ្នេរសមុទ្រ Hat Lamai ហើយ​ឥឡូវនេះ ពួកគេ​កំពុង​ទាមទារ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ស្រី​រូបនោះ និង​ឲ្យ​ចេញមុខ​សុំទោស​ជា​សាធារណៈ​សម្រាប់​ទង្វើ​ដ៏​ថោកទាប​របស់​នាង ។​

​ពលរដ្ឋ​ម្នាក់​ត្រូវបាន​ដកស្រង់​សម្តី ដោយ​និយាយថា​៖ «​ថ្ម​នេះ គឺ​ពិសេស​វិសាល​ណាស់ និង​តំណាង​ឲ្យ​កោះ​របស់​យើង ។ វា​គឺជា​ការប្រមាថ​មួយ ក្នុងការ​ធ្វើបែបនេះ​» ។​

​ម្នាក់ទៀត​បាន​បញ្ចេញ​មិត្ត​ថា​៖ «​គ្មាន​នរណាម្នាក់​គួរតែ​អាក្រាតកាយ​នៅ​ទីសាធារណៈ​នៅទីនេះ​ទេ ។ នោះ​គឺ​ទង្វើ​ដ៏​ព្រហើន​មួយ ។ ប៉ូលីស​ត្រូវបាន​ស្វែងរក​ចាប់ខ្លួន​នាង ហើយ​កាត់ទោស​នាង​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ព្រមាន​ដល់​អ្នកដទៃ​ចេះ​គោរព​កោះ​នេះ​ផង​» ។​

​ខណៈដែល​រដ្ឋអំណាច​ក្នុង​តំបន់ បានដាក់​សញ្ញា​ព្រមាន​នៅលើ​កោះ​នេះ​, ពួក​អ្នកទេសចរ​ជាច្រើន នៅតែ​ម្តងម្កាល​ផ្គើន​នឹង​ការ​រឹតបន្តឹង​នេះ ដោយ​នាំគ្នា​ឡើង ឬ ថតរូប​ជាប់​នឹង​ផ្ទាំង​ដែល​គេ​គោរព​នេះ ។​

​ប៉ូលីស​ថៃ បាន​បញ្ជាក់ថា ពួកគេ​បាន​កំពុងបើក​ការស៊ើបអង្កេត ពី​ករណី​រួចហើយ និង​កំពុង​តាម​ស្វែងរក​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ផងដែរ ៕ ចន្ទី​

 

តារាម៉ូឌែលម្នាក់នេះវិញ ក៏បង្ករលកកំហឹងយ៉ាងខ្លាំងក្លា កាលពីខែមុនផងដែរ បន្ទាប់​ពីថតរូប​ស្រើប​​ប្រៀបនឹង​ «លិង្គថ្ម» នេះ ៕

spot_img
×